Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

​«នគរបាលចរាចរណ៍​មិន​ឲ្យ​សោរ​ម៉ូតូទេ ត្រូវ​ឲ្យ​ថ្លៃ​"ទឹក​តែ"​សិន»

​«នគរបាលចរាចរណ៍​មិន​ឲ្យ​សោរ​ម៉ូតូទេ ត្រូវ​ឲ្យ​ថ្លៃ​"ទឹក​តែ"​សិន»

តើនេះ ជាករណីលោកនគរបាល លោកប្លន់ដោយត្រង់ៗ ឬលោកចោរ ពាក់ផ្លាកជាមន្ត្រីអនុវត្តច្បាប់ ចេញ​មក​ធ្វើសកម្មភាព ដោយស្របច្បាប់? វាជាករណីមួយ ក្នុងចំណោមករណីរាប់មិនអស់ ដែលបានកើត និងកំពុង​កើត​ជាហូហែ នៅរាជាណាចក្រកម្ពុជាសព្វថ្ងៃ ហើយភាគច្រើននៃករណីទាំងនេះ មិនសូវត្រូវបានពលរដ្ឋ លើកយក​មក​និយាយអ្វី ក្រៅតែពីការ​ចំអក ឲ្យមន្ត្រីអ្នកអនុវត្តន៍ច្បាប់ នោះទេ។

គេត្រូវដឹងថា នៅកម្ពុជា ឲ្យតែជួបរឿងគ្រោះថ្នាក់ ភាគីទាំងសងខាង ទាំងបង្ក ទាំងជនរងគ្រោះ សុទ្ធតែនិយាយ​មិនត្រូវគ្នា។ ដូច្នេះស្ទើរតែ៩០ភាគរយហើយ ដែលត្រូវបានមន្ត្រីនគរបាល ក្នុងភារកិច្ចជាអ្នកអន្តរាគមន៍ សម្រប​សម្រួល ដកហូតកូនសោរម៉ូតូ របស់ភាគីទាំងសងខាងទុក ដើំម្បីទប់ស្កាត់ កុំឲ្យភាគីណាមួយ អាចជិះម៉ូតូគេច​ខ្លូនទៅបាន។ តែរឿងរ៉ាវទាំងនេះ ជាធម្មតា នឹងត្រូវបាននគរបាល ប្រគល់កូនសោ ទៅឲ្យភាគីជម្លោះនោះវិញ បន្ទាប់​​ពី​​ករណី​​នេះ ត្រូវបានភាគីទាំងសងខាង សម្របសម្រួល [...]

សាសា-សុខប៊ុន ល្បី​ដល់​អ៊ឺរ៉ុប ព្រោះ​ជា​«រឿង​អាស្រូវ​ជាតិ»

សាសា-សុខប៊ុន ល្បី​ដល់​អ៊ឺរ៉ុប ព្រោះ​ជា​«រឿង​អាស្រូវ​ជាតិ»

បើជ្រុលជាលើកដៃវាយតប់ យាជើងទាត់ធាក់ ឬទាញកាំភ្លើង មកបាញ់ហើយ ត្រូវធ្វើឲ្យល្បី! ហើយបើល្បី ត្រឹម​តែក្នុងស្រុក មិនសូវពូកែទេ ត្រូវឲ្យបរទេសចាប់អារម្មណ៍ផង ទើបហៅថា ចំជាកំពូលអ្នកខ្លាំងមែន។ ហើយ​នេះ ជាអ្វីដែលបានកើតឡើង ចេញពីទង្វើ របស់អ្នកមានប្រាក់ម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលរួមជាមួយ នឹង​អង្គរក្ស​​របស់​ខ្លួន បានទទួលស្គាល់​ពីការវាយតប់ ទាត់ធាក់ បោចសក់ រហូតដល់ទៅសម្រាត អតីតពិធីការិនី​ទូរទស្សន៍​មួយ​រូប ឲ្យរាបដល់ដី ហើយដែលត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុបខាងលិច យកទៅចុះផ្សាយ​យ៉ាង​ព្រោង​ព្រាត ដោយ​បាន​ធ្វើការវាយតម្លៃ ហេតុការណ៍នេះ ថាជា«រឿងអាស្រូវជាតិ»។

សម្រាប់ប្រទេសបារាំង សារព័ត៌មានមិនតិចជាង១០ទេ ដែលបានដកស្រង់ករណីនេះ ចេញពីអត្ថបទរបស់​ទីភ្នាក់ងារ សារព័ត៌មានបារាំង ហៅកាត់ថា អាអេហ្វប៉េ (AFP) ដើម្បីយកមកចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ពាសពេញ និងយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ សារព័ត៌មានល្បីរបស់បារាំង [...]

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

«រូបនេះ ធ្លាប់មានម្ដងហើយ» នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង​លេចធ្លោ របស់ផលិតកម្មហង្សមាស អ្នកនាង ទេព បូព្រឹក្ស ក្នុងសំណេរប្រតិកម្ម ទៅនឹងព័ត៌មានមួយ ដែល​បង្ហាញ ពីការបែកធ្លាយ តាមបណ្ដាញសង្គម នូវរូបភាពរបស់តារាស្រាត បង្ហាញសុដន់ ដាក់អមជាមួយ​នឹង​រូប​សម្បក ថាសចម្រៀងចេញថ្មី របស់នាង ទេព បូព្រឹក្ស។

តារាចម្រៀង បូព្រឹក្ស បានសរសេរបន្តទៀតថា៖ «ឥឡូវ​ល្បី​ម្តងទៀត​! ធម្មតា​ទេ មាន​អ្នកខ្លះ ស្រលាញ់​គ្រាំទ្រ អ្នកខ្លះ​មិន​គ្រាំទ្រ មនុស្ស​ម្នាក់ មិនអាច​តំរូវ​ចិត្ត មនុស្ស ១០នាក់​ទេ» មុននឹងសរសេរ បន្ថែមទៀតថា៖ «រឿង​​ព័ត៌មាន​​នេះ​ វា​ស៊ាំនឹង​ខ្ញុំ​ហើយ តែ​សូម​គិត​ផង ខ្ញុំ​ជាម​នុស្ស​ស្រី​ណា»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបភាពដើម ដែលបង្ហោះដោយ គណនេយ្យហ្វេសប៊ុក អានាមិកមួយ មក​ជូនអ្នក​ជំនាញ ខាងរូបភាពរបស់ទស្សនាវដ្ដី [...]

ប្លន់​ទាំង​ថ្ងៃ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​មន្ត្រី​នគរបាល​ខំ​លាក់

ប្លន់​ទាំង​ថ្ងៃ​នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ខណៈ​មន្ត្រី​នគរបាល​ខំ​លាក់

ក្រុមចោរប្រដាប់អាវុធ ត្រូវបានស្រ្តីរងគ្រោះ ប្រាប់ឲ្យដឹងថា បានតាមប្លន់ម៉ូតូរបស់នាង រហូតបានសម្រេច នៅ​មុខផ្ទះរបស់នាងតែម្តង។ ករណីប្លន់បានសម្រេច ទាំងថ្ងៃនេះ ជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ ប៉ុន្តែ​មាន​​​មន្រ្តីនគរបាល ក្នុងប៉ុស្តិ៍ម្នាក់ មិនត្រឹមតែមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ​សួរនាំទេ តែថែមទាំងគម្រាម ឲ្យលុបរូបថតចេញ ហាក់ចង់បិទបាំងព័ត៌មាននោះទៀត។

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីវេលារសៀល ម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៥ នៅភូមិឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីជនរងគ្រោះឈ្មោះ ឃុត មាសដានិច អាយុ ៣៥ ឆ្នាំ ជាជាងអ៊ុតសក់ នៅម្តុំសាលា IU បានរៀបរាប់ឲ្យដឹងថា ក្រុមចោរមានគ្នាពីរនាក់ ជិះ​ម៉ូតូស៊ុយសាគី ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ បានបើកតាមនាង តាំងពីចេញពីហាងអ៊ុតសក់ រហូតមក​ដល់​ភូមិ មុខផ្ទះរបស់នាង [...]

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

«សាលា​រាជធានី​ចុះ​វាស់​វែង​នៅ​ផ្សារ​ដើម​គ» មាន​អាថ៌កំបាំង?

ចំងល់បានកើតឡើង នៅក្នុងចំណោមអាជីវករ នៃផ្សារដើមគ បន្ទាប់ពីប្រធានផ្សារ និងក្រុមការងារមួយចំនួន ពីសាលារាជធានីភ្នំពេញ បានមកវាស់វែងតូបរបស់ពួកគាត់។ អាជីវករខ្លះ បានលើកឡើងថា តាំងពីចាប់ផ្តើម​លក់ នៅផ្សារដើមគរនេះ ជាង១០ឆ្នាំមកហើយ ប្រធានផ្សារមុនៗ មិនដែលមានរឿងបែបនេះ កើតឡើងទេ ចុះ​ហេតុអ្វីនៅសុខៗ មានអ្នកចុះមកវាស់វែងតូប ក្នុងផ្សារដែលកំពុងលក់ដូរបែបនេះ។

អាជីវករលក់ស្បែកជើងម្នាក់ លោក ហាង សុធា នៅក្នុងវ័យ ៥២ឆ្នាំលោក បានស្រដីប្រាប់ទស្សនាវដ្តី​​មនោរម្យ.​អាំងហ្វូថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥នេះ ពិតជាមានគេមកវាស់វែង នៅកន្លែងលក់របស់លោកមែន។ អាជីវកររូបនេះ បានបញ្ជាក់ថា តាំងពីមុនមក លោកមិនដែលឃើញ ប្រធានផ្សារមុនៗ ធ្វើបែបនេះទេ ចុះ​មក​វាស់វែង ដោយមិនប្រាប់ហេតុផលច្បាស់លាស់ ធ្វើឲ្យអាជីវករព្រួយបារម្ភ។

មិនខុសគ្នា ពីអាជីវករខាងលើទេ អ្នកស្រី នួន ស៊ីថា អ្នកលក់ដូរក្នុងផ្សារនេះដែរ បានថ្លែងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...