Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កិច្ច​ពិភាក្សា​លើ​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ មិន​ទទួល​បាន​លទ្ធផល

កិច្ច​ពិភាក្សា​លើ​ការ​អភិវឌ្ឍន៍​ផ្សារ​ដើម​គ មិន​ទទួល​បាន​លទ្ធផល

នៅចំពោះមុខទុក្ខកង្វល់ របស់អាជីវករ ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ផ្សារ របស់សាលារាជធានី លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានមានប្រសាសន៍ដំបូងគេ នៅក្នុងអង្គប្រជុំ ដោយ​បាន​ធានា​​ទៅ​កាន់​​ប្រជាពលរដ្ឋថា គម្រោងធ្វើផ្សារដើមគរថ្មី មិនមានផលប៉ះពាល់ ដល់អជីវករនោះទេ។

ថ្លែងក្នុងសាលាសង្កាត់ផ្សារដើមគរ កាលពីថ្ងៃទី៧ ខែសីហានេះ លោក ឯក ឃុនឌឿន បានលើកឧទាហរណ៍ ពីផ្សារធំថ្មីថា អាជីវករនៅទីនោះ មានការស្រុះស្រួលគ្នា ដើម្បីគម្រោងអភិវឌ្ឍន៍ថ្មី ឲ្យដំណើរការផ្សាររលូនល្អ។ លោកបញ្ជាក់ថា៖ «បងប្អូនកុំភ័យ យើងធ្វើមិនឲ្យប៉ះពាល់ ប្រយោជន៍បងប្អូនទេ ថ្នាក់ដឹកនាំគម្រោង បានគិត​ល្អិត​ល្អន់ណាស់»។

អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានស្រង់សម្ដីនាពេលកន្លងមក របស់អភិបាល រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស មកបញ្ជាក់ថា បើមិនមានការយល់ព្រម ពីអាជីវករណាមួយ គម្រោងនេះ នឹងមិនអាច​អនុវត្តន៍​បានឡើយ។ ម្យ៉ាងវិញទៀតលោកថា [...]

ផៃ ស៊ីផាន៖ «មេ​ឬមីស្រី» សម្រាប់​ហៅ​ស្រ្តី​បាតុករ​ចំណាស់​ម្នាក់

ផៃ ស៊ីផាន៖ «មេ​ឬមីស្រី» សម្រាប់​ហៅ​ស្រ្តី​បាតុករ​ចំណាស់​ម្នាក់

សង្គ្រាមពាក្យសម្ដី ជុំវិញពាក្យដ៏ល្បីថ្មីមួយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ នៅតែបន្តសូរ ឥតអាក់។ អ្នកនៅជុំវិញលោក ហ៊ុន សែន បានខិតខំស្វែងរកការពន្យល់ពាក្យ «មីស្រី» ដែលលោក ហ៊ុន សែន បានថ្លែងជាសាធារណៈ នៅចំពោះប្រជាជាតិ ថានេះជាពាក្យសមញ្ញ ដែលត្រូវបានប្រើ ទៅលើស្ត្រីណាដែល​​មក​ធ្វើ​បាតុកម្ម តែបែរជាមានសកម្មភាព មិនប្រក្រតីទៅវិញ។ សម្រាប់រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ ពាក្យ«មីស្រី»​នេះ មានការបកស្រាយ មួយទៀតដោយឡែក។

ដំបូងឡើយ លោក ស៊ីផាន ចង់បង្ហាញ ពីស្រ្តីចំណាស់ម្នាក់ ឈ្មោះ ង៉ែត ឃុន ហៅ យាយម៉ាមី ដែលតែងតែ​មាន​វត្តមាន ក្នុងការតវ៉ានានា ទាក់ទងនឹងបញ្ហាសិទ្ធិដីធ្លី សំនៅដ្ឋាន និងសេរីភាព ខាងផ្លូវច្បាប់ជាដើម ដោយលោក ស៊ីផាន ហៅស្ត្រីចំណាស់ មកពីសហគមន៍បឹងកក់ម្នាក់នេះ ថាជាបាតុករអាជីព និងពហុវិស័យ។ បន្ទាប់មក អ្នក​នាំពាក្យទីស្ដីការ បានបបួលគេឯង មកចោទជាសំណួរថា៖ [...]

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

បើក​រថយន្ត​បុក​រនាំង​ចែក​ផ្លូវ​អស់១០ផ្ទាំង រួច​គេច​ខ្លួន​បាត់

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែ សីហា ឆ្នំា២០១៥ នៅតាម​បណ្តាយផ្លូវព្រះមុន្នីវង្ស ដោយសារតែមានរថយន្ត ម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ដែលមិនស្គាល់ស្លាក​លេខ បានបើកបុករនាំងចែកផ្លូវ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ទស្សនារដ្តីមនោរម្យ.អាំងហ្វូ ថា នៅម៉ោង ៩និង ៣០ នាទីយប់ បាន​ឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តយ៉ាងលឿន ហើយក៏ជ្រួលចង្កូច ទៅបុករនាំងចែកផ្លូវ អស់ចំនួន១០​ផ្ទាំង។ នៅតាមបណ្តាយផ្លូវព្រះមុន្នីវង្ស ទល់មុខក្រុមហ៊ុនសំាសុង (Samsung) ដែលស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ប៉ុន្តែបុរសម្នាក់នោះ បានបើករថយន្ត​គេចខ្លួន បាត់ស្រមោលឈឹង និងបន្សល់ទុកត្រឹមតែរណាំងចែកផ្លូវ ចំនួន១០ផ្ទាំង ដែលគាត់បានបើកបុក តែ​ប៉ុណ្ណោះ៕

ដំណឹង​បន្ថែម ជុំ​វិញ​ការ​យក​ស្នប់​សប់​​ពោះ​ក្មួយ​ប្រុស​ខ្លួន រហូតស្លាប់

ដំណឹង​បន្ថែម ជុំ​វិញ​ការ​យក​ស្នប់​សប់​​ពោះ​ក្មួយ​ប្រុស​ខ្លួន រហូតស្លាប់

ករណីបង្កការភ្ញាក់ផ្អើល ដោយពូម្នាក់បានលេង ជាមួយក្មួយប្រុស បណ្តាលឲ្យស្លាប់នេះ បានកើតឡើង កាលពី​វេលាម៉ោង ៣ និង៥០នាទីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ តាមការបញ្ជាក់ ពីមេភូមិព្រែកកំពឹស លោក គីម ស្រ៊ុន ពីក្នុងពេល​ពិធីបុណ្យសព ក្មេងប្រុសខាងលើ នៅថ្ងៃទី០៧ ខែសីហា​នេះ បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ កាន់ សុខហេង អាយុ ៧ឆ្នាំ រស់នៅ​ជា​មួយឪពុកម្តាយ ក្នុងទីតាំងកើតហេតុខាងលើ។

មេភូមិរូបនេះ បានបញ្ជាក់បន្ថែមថា លោកមិនបានដឹងច្បាស់ថា ការបាញ់ខ្យល់ចូល ក្នុងខ្លូនកុមារងគ្រោះ តាម​ណានោះទេ នៅផ្ទះកើតហេតុអ្នកខ្លះនិយាយថា បាញ់ចូលលតាមរន្ធគូទ ខ្លះនិយាយថាបាញ់ចូលតាមមាត់ ដោយ​​គេនៅមិនទាន់បានចម្លើយសារភាព ពីបុរសជាពូជីដូនមួយ ដែលជាជនបង្កនៅឡើយ។ តាម​ប្រសាសន៍ របស់មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកកំពឹស លោក ផា សំណាង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា [...]

ប្រធាន USAID ថា​ជម្លោះ​រវាង​កម្មករ​និង​និយោជក ជា​រឿង​ធម្មតា

ប្រធាន USAID ថា​ជម្លោះ​រវាង​កម្មករ​និង​និយោជក ជា​រឿង​ធម្មតា

«នៅសហរដ្ឋអាមេរិក យើងមានបញ្ហាក្នុងការងារ អស់រយៈពេល រាប់សតវត្សមកដែរ។ ជាលទ្ធផល នៅពេល​នេះ យើងមានក្រុមអាជ្ញាកណ្តាល ​មួយចំនួន ដើម្បីជួយដោះស្រាយជម្លោះ ជៀសជាងការធ្វើកូដកម្ម និងការ​ដែលថៅកែបិទរោងចក្រ ហើយកម្មករ មិនព្រមធ្វើការ។» នេះជាការលើកឡើង របស់អ្នកស្រី រីបាកា ប្លេក (Rebacca Black) ប្រធានភ្នាក់ងារ USAID នៅក្នុងកម្មវិធីប្រកាស ស្តីពីជំនួយឧបត្ថម្ភរបស់ USAID ផ្តល់​ជា​មូលនិធិ ដល់ក្រុមប្រឹក្សា អាជ្ញាកណ្តាលកម្ពុជា សម្រាប់កម្មវិធី «លើកម្ពស់សិទ្ធការងាររបស់ស្ត្រី និងបុរស​នៅ​កម្ពុជា» នារសៀលថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ នេះ។

នៅក្នុងការពិភាក្សា លើការផ្តល់នូវការស្វែងរក ដំណោះស្រាយ នៃជម្លោះ ប្រកបដោយយុត្តិធម៌ តម្លាភាព និង​សន្តិភាពនោះ អ្នកស្រី រីបាកា ប្លេក បានសម្ដែងនូវសេចក្តីសង្ឃឹមថា មូលនិធិរបស់ USAID ជូនដល់ ក្រុមប្រឹក្សា​អាជ្ញាកណ្តាលនេះ ត្រូវបានចាត់ទុកជាគំរូ និងជាក្តីសង្ឈឹម ដល់ប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...