Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ISIS សម្លាប់​យុវតី​១៩​នាក់ ព្រោះ​នាង​បដិសេធ​មិន​ធ្វើ​ទាសី​ផ្លូវ​ភេទ

ISIS សម្លាប់​យុវតី​១៩​នាក់ ព្រោះ​នាង​បដិសេធ​មិន​ធ្វើ​ទាសី​ផ្លូវ​ភេទ

មន្ត្រីជាន់ខ្ពស់មួយរូបជាតិ គៀដ លោក សាអេដ មីមូស៊ីនី (Saeed Mimousini) បានថ្លែងប្រាប់សារព័ត៌មាន «Iraqi News» ឲ្យដឹងថា មានស្ត្រីក្មេងៗជាច្រើនទាំងនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្រុង ម៉ូសូល (Mosoul ក្នុងប្រទេសអៀរ៉ាក់) ទីក្រុងដែលបានក្លាយ ជាមូលដ្ឋានដ៏រឹងមាំមួយ របស់ក្រុមអង្កការភេរវនិយម មួយនេះ។

លោក សាអេដ បានឲ្យដឹងទៀតថា គេមិនដឹងថា តើស្ត្រីវ័យក្មេងទាំងនោះ មានដើមកំណើតជាជនជាតិ គៀដ ដែលពួកសមាជិករដ្ឋអ៊ីស្លាម តែងតែសម្លាប់មិនរើសមុខ នោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកនាងត្រូវ​បាន​សម្លាប់ ដោយសារបាននិយាយថា «ទេ» ទៅនឹងការចាប់បង្ខំ ឲ្យរួមរ័ក្សធ្វើជាទាសីផ្លូវភេទ ឲ្យក្រុមយុទ្ធជនទាំង​នោះ។

ព័ត៌មាននេះ មិនទាន់ត្រូវបានអះអាង បញ្ជាក់ពីភាពជាក់លាក់ ដោយប្រភពឯករាជ្យផ្សេងទៀតនៅឡើយ។

កាលពីសប្ដាហ៍មុន បញ្ជីតារាងតម្លៃខ្លួនមួយ ត្រូវបានទម្លាយឲ្យដឹង បង្ហាញពីតម្លៃទិញលក់ ធ្វើទៅលើ​ទាសី​ផ្លូវ​ភេទ [...]

ថ្ពក់​ឆ័ត្រ​យោង​នឹង​សាច់ លោត​ពី​លើ​ភ្នំ​កំពស់​ជាង​១០០ម៉ែត្រ

នៅឆ្នេរ តុងសៃ (Tonsai) របស់ប្រទេសថៃ លោក ចូស្វ មីរ៉ាម៉ាន់ (Josh Miramant) បានធ្វើការលោត រយៈ​ទាប​មួយ ពីលើភ្នំដែលមានកំពស់ ១១៥ម៉ែត្រ ជាមួយឆ័ត្រយោង ដែលថ្ពក់ជាប់ដោយផ្ទាល់ ទៅនឹងសាច់ខ្នង​របស់​លោក។ យុវជនអាយុ២៨ឆ្នាំ ដែលចូលចិត្តល្បែងដ៏គ្រោះថ្នាក់នេះ បានយកតម្ពក់ដែក ចំនួន៤ មករុកចូលក្នុង​សាច់របស់ខ្លួន មុននឹងភ្ជាប់តម្ពក់ទាំងនេះ ទៅនឹងឆ័ត្រយោង។

វាអាចជារឿងកាន់តែអស្ចារ្យទៅទៀត បើគេដឹងថា លោក ចូស្វ ទើបនឹងប្រឡូកចូលលោត ពីកំពស់ខ្ពស់ៗ​របៀបនេះ បាន៣សប្ដាហ៍មុននេះប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ លោក ចូហ្វ បានលោតបាន២១ដងរួចហើយ មុននឹងមកសាកល្បងល្បែងថ្មី «លោតនូវរយៈកំពស់ទាប» ដោយដាក់ឆ័ត្រយោង ចោះចូលក្នុងសាច់។

រូបភាព នាំការលេងល្បែងគ្រោះថ្នាក់ទាំងនេះ បានបង្ហាញឲ្យឃើញ យុវជន ចូហ្វ និងមិត្តខ្លួនម្នាក់ទៀត បាន​ឡើងទៅលើកំពូលភ្នំ ហើយបានទម្លាក់ខ្លួនចុះមក ដោយគ្មានភ័យភិតអ្វីទាំងអស់ ជាពិសេស... ចុះបើសាច់​ខ្នង​របស់យុវជន [...]

«នគរបាល​ចំណាយ​ពេល​ជាង​១០​នាទី ទម្រាំ​រក​បុរស​នេះ​ឃើញ»

«នគរបាល​ចំណាយ​ពេល​ជាង​១០​នាទី ទម្រាំ​រក​បុរស​នេះ​ឃើញ»

នៅពេលដែលសម្លឹងតាមបង្អួច មើលទៅក្រៅ បុរសចំណាស់ម្នាក់ ដែលជាអ្នករស់នៅ ក្នុងក្រុង «Grand Rapids» នៃរដ្ឋមីឈីហ្គែន  បានប្រទះឃើញ នូវឈុតឆាកដ៏កម្រមួយ ដែលបានកើតឡើង នៅចំពោះមុខគាត់ កាលពីថ្ងៃសុក្រមុន។ ក្រាបនៅរាបស្មើ លើដំបូលផ្ទះរបស់ខ្លួន យុវជនអ្នកជិតខាងមួយរូប ដែលនៅផ្ទះជាប់​ទល់មុខ កំពុងលេងបិតពួន​ ជាមួយនឹងក្រុមនគរបាល។ បុរសចំណាស់ ដែលបានថតរូបនេះ យកមកដាក់​បង្ហោះ នៅលើគេហទំព័រចែករំលែករូបភាព «Imgur» បានសរសេរអមនឹងរូបថតថា៖ «នគរបាល​ចំណាយ​​ពេល​ជាង១០នាទី ទម្រាំ​រក​បុរស​នេះ​ឃើញ»។ រូបថត(ខាងក្រោម)នេះ គ្រាន់តែបានដាក់បង្ហោះភ្លាម មាន​មនុស្ស​ចុច​ចូលទៅមើល ចំនួនដល់ទៅជាង៣លានដង៕

ភ្នាក់ងារនគរបាល ប្រចាំតំបន់មួយរូប លោក តេរី ឌីស៊ុន (Terry Dixon) បានសរសេរ នៅលើទំព័រហ្វេសប៊ុក​ថា៖ «មើលទៅ រូបថតនេះបានក្លាយជា រូបថតដ៏អស្ចារ្យ ហើយមនុស្សម្នាចង់ដឹងថា តើមានរឿងអ្វីកើតឡើង»។ ហើយ​ដើម្បីបំពេញចិត្ត [...]

«បង​ចេញ​ធ្វើ​សឹក ត្រឡប់​មក​វិញ អូន​ស្រាត​ថើប​ប្រុុសថ្មី» (vdo)

«បង​ចេញ​ធ្វើ​សឹក ត្រឡប់​មក​វិញ អូន​ស្រាត​ថើប​ប្រុុសថ្មី» (vdo)

មិនសូវខុសគ្នាប៉ុន្មាន ពីចម្រៀង«ពលទោអភ័ព» របស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ដែលច្រៀង​រៀបរាប់ ពីការចេញទៅរៀនក្បួនធ្វើសឹក របស់បុរសកំពូលស្នេហ៍ម្នាក់ តែនៅពេលត្រឡប់មកវិញ ស្ត្រីដែល​ខ្លួន​ស្រឡាញ់ បានរៀបការ ជាមួយមន្ត្រី ដែលមានថានៈខ្ពស់ ជាងខ្លួនរួចជាស្រេច។ ប៉ុន្តែរឿងខាងក្រោមនេះ វា​មិន​ដូចគ្នាទាំងស្រុង​ទេ បើប្រៀបធៀប ទៅនឹងសម័យកាលមុន និងពេលនេះ ក៏ដូចជារបៀបរបប នៃការរស់នៅ ក្នុង​ប្រទេសកម្ពុជា និង​នៅបស្ចឹមលោក។

ក្នុងក្ដីសង្ឃឹមថា ខ្លួននឹងធ្វើឲ្យអ្នកផ្ទះខ្លួនទាំងអស់ ទទួលការភ្ញាក់ផ្អើល ជាមួយនឹងការវិលត្រឡប់ មកពីបំពេញ​បេសកកម្មមួយ របស់កងទ័ព នៅលើកោះហាវ៉ៃ ទាហានអាមេរិករូបនេះ បានទាញ​ទូរស័ព្ទដៃរបស់ខ្លួន​ចេញ​មក ដើម្បីថតពេលដែលខ្លួន បានមកដល់ផ្ទះ។ វីដេអូ ដែលត្រូវបានបង្ហោះ នៅលើហ្វេសប៊ុក កាលពីចុង​ខែ​មុន បាន​បង្ហញថា យុទ្ធជនបានត្រឡប់មកដល់ផ្ទះ ដោយក្ដីសប្បាយរីករាយ ជួបជាមួយកូនស្រីខ្លួន ហើយ​បាន​បន្ត [...]

ចាប់​ខ្លួន​ចោរ​ថ្លើម​ធំ ហ៊ាន​ឆក់​ទូរស័ព្ទ​ដៃ​អភិបាល​រង​ខណ្ឌ​ទួលគោក

ចាប់​ខ្លួន​ចោរ​ថ្លើម​ធំ ហ៊ាន​ឆក់​ទូរស័ព្ទ​ដៃ​អភិបាល​រង​ខណ្ឌ​ទួលគោក

ថ្លើមធំហ៊ានឆក់ទូរស័ព្ទដៃ ពីលោកអភិបាលរងខណ្ឌទួលគោក ពិបាកនឹងរកវាសនាបានរួចខ្លួន ពីសំណាញ់​តាមរក​ចាប់ខ្លួន យ៉ាងមានប្រសិទ្ធិភាព របស់កងកម្លាំងអាជ្ញាធរ នោះណាស់។ ដូចករណីជនពីរនាក់នេះអញ្ចឹង ដែល​ជាប់សឹង្ស័យថា បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីលោក ប៉ាង លីដា កាលពីសប្ដាហ៍មុន ត្រូវបានក្រុម​នគរបាល​ចាប់ខ្លួនបាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ ម្សិលម៉ិញ។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើង ក្រោមការសហការ រវាងកម្លំាងនគរបាលខណ្ឌ ជាមួយកម្លំាងនគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលបានចុះតាមដាន និងស្រាវជ្រាវ ហើយឈានដល់ការចាប់ខ្លួន និងត្រៀម​បញ្ជូន​ជនសង្ស័យទាំងពីរ ទៅសាលាដំបូងរាជធានីភ្នំពេញ។

តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនសង្ស័យទី១ ឈ្មោះ គង់ ភារម្យ ហៅ ខ្មៅ មានអាយុ ២១ឆ្នំា ស្នាក់នៅផ្ទះលេខ ៣៧ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក និងជនសង្ស័យទី២ ឈ្មោះ ចេង គឹមឆេង ហៅ ជាំ មាន​អាយុ ១៩ឆ្នំា ស្នាក់នៅផ្ទះលេខ៨០ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...