Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បើក​រថយន្ត​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ រួច​ចង់​រត់​តែ​គេច​មិន​ផុត

បើក​រថយន្ត​លឿន​​ជ្រុល​ទៅ​បុក​ម៉ូតូ រួច​ចង់​រត់​តែ​គេច​មិន​ផុត

រថយន្ដនិងម៉ូតូ បានប៉ះគ្នា បង្កឲ្យម្ចាស់ម៉ូតូ រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាស​យានដ្ឋាន​អន្តជាតិ​ភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញយុវជនម្នាក់ជិះម៉ូតូប្រភេទ គុប ធ្វើដំណើរតាមបណ្តោយ​ផ្លូវ សហព័ន្ធរូស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ដែល​បើកបញ្រ្ចាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុកម៉ូតូខាងលើ យ៉ាងពេញទំហឹង បណ្តាល​ឲ្យម្ចាស់ម៉ូតូរបួសធ្ងន់។ បន្ទាប់ពីជួបគ្រោះថ្នាក់នេះរួច រថយន្តនោះបានព្យាយាម បើករត់រហូតដល់បុរីញ៉ូថោន ទើបត្រូវបានពលរដ្ឋចាប់បាន។

ម៉ូតូ ដែលរងគ្រោះថ្នាក់ មានប្រភេទ ហុងដា គុបជ្រុង មានពណ៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AB5312 បើក​បរ ដោយយុវជនរងរបួស [...]

កម្ពុជា​​មាន​ពិន្ទុ​ទាប តែ​​៨/១០០​ប៉ុណ្ណោះ លើ​​តម្លាភាព​«ថវិកា»

កម្ពុជា​​មាន​ពិន្ទុ​ទាប តែ​​៨/១០០​ប៉ុណ្ណោះ លើ​​តម្លាភាព​«ថវិកា»

សម្រាប់អង្គការ «ភាពជាដៃគូថវិកាអន្តរជាតិ» កម្ពុជាបានទទួលបានពិន្ទុ ត្រឹមតែ៨ប៉ុណ្នោះ ក្នុងចំណោមពិន្ទុ​សរុប​១០០ ខាងតម្លាភាព«ថវិកា»ជាតិ របស់ខ្លួន ដែលហៅកាត់ជាភាសាអង់គ្លេសថា OBI និងមានការ​ទទួល​ស្គាល់ ជាលក្ខណៈអន្តរជាតិ។

ថ្លែងក្នុងសិក្ខាសាលាមួយ ស្តីពី «លទ្ធផលនៃអង្កេត លើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៥ នៅប្រទេស​កម្ពុជា» នាថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក តឹក វណ្ណារ៉ា នាយកវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងពន្យល់ថា ពិន្ទុ OBI ត្រឹម៨ នោះ មានន័យថា ពលរដ្ឋមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព ក្នុងការ​ទទួលបានព័ត៌មានថវិកា ដែលពួកគេត្រូវការដើម្បីយល់ពីថវិកា និង តម្រូវឲ្យរដ្ឋាភិបាល មាន​គណនេយ្យភាព។ លោកបាននិយាយថា៖ «ថវិកាជាតិ គឺជាថវិកា របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។

លោកបានធ្វើការពន្យល់ថា ព្រោះតែថវិការទាំងនោះ បានមកពី«កាតព្វកិច្ច» នៃការបង់ពន្ធ និងកម្រៃសេវា​ផ្សេងៗ [...]

អេង ឆៃអ៊ាង ឆ្ងល់​ថា​ហេតុអ្វី ហ៊ុន សែន ស្នើ​ព្រះ​មហាក្សត្រ ឲ្យ​អ្នក​ទោស​ធ្វើ​តំណាង​រាស្រ្ត?

អេង ឆៃអ៊ាង ឆ្ងល់​ថា​ហេតុអ្វី ហ៊ុន សែន ស្នើ​ព្រះ​មហាក្សត្រ ឲ្យ​អ្នក​ទោស​ធ្វើ​តំណាង​រាស្រ្ត?

តំណាងរាស្រ្តម្នាក់ ត្រូវបានទទួលស្គាល់ ដោយស្ថាប័នកំពូលរបស់ជាតិ រូមមាន គ.ជ.ប រដ្ឋសភា និង​ព្រះបរម​រាជវាំង នាចុងឆ្នាំ២០១៤។ នៅចុងឆ្នាំ២០១៥នេះ ស្រាប់តែស្ថាប័នកំពូលមួយ គឺរដ្ឋសភា តាមរយៈគណៈ​កម្មការ​អចិន្ត្រៃយ៍នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បែរជាលើកឡើងថា តំណាងរាស្រ្តរូបនោះ ជា​ជន​មាន«ទោស» តាមរយៈអំណាចសាលដីកា សាលាឧទ្ធណ៍ឆ្នាំ២០១៣ទៅវិញ។ ហេតុអ្វីស្ថាប័នជាតិ មាន គ.ជ.ប មានរដ្ឋសភា មានព្រះបរមរាជ្យវាំង គឺទៅជួយអ្នកទោសហ្នឹង ឲ្យធ្វើតំណាងរាស្រ្ត?

លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការអទី១នៃរដ្ឋសភា និងជាសមាជិក​គណៈកម្មការអចិន្ត្រៃយ៍ នៃរដ្ឋសភា​ផងនោះ បានលើកឡើង ទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆការនេះថា៖ «យើងត្រូវតែគិត ធម្មតា​អ្នកទោសគេមិនឲ្យធ្វើតំណាងរាស្រ្តទេ!។ (...) កាលនោះ ជ.ជ.ប ទទួលស្គាល់ឲ្យអ្នកទោស ធ្វើជា​បេក្ខជន ទទួលស្គាល់ជាបេក្ខជិកតំណាងរាស្រ្ត។ រដ្ឋសភា [...]

អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន

អ្នកវិភាគ និយាយ​ពី​អំណាច​រដ្ឋបែប​«ឆ្មា​ជើង​បី»​ក្រោម ហ៊ុន សែន

នីតិអំណាចទាំងបី ឬ«អំណាចរដ្ឋ» របស់ប្រទេសនីតិរដ្ឋ តាមបែបប្រជាធិបតេយ្យ ត្រូវប្រព្រឹត្តិទៅដោយ​សំអាង​ទៅលើច្បាប់។ ចុះដីកាឲ្យចាប់ខ្លួន ចេញដោយតុលាការកម្ពុជា ចេញឲ្យចាប់ខ្លួន ប្រធានគណបក្សប្រឆាំង និង​បញ្ឈប់លោក ពីសមាជិកសភា ដោយរដ្ឋសភាកម្ពុជា ជាការប្រព្រឹត្តិទៅ ដោយនីតិរដ្ឋ និងជាការអនុវត្តច្បាប់ របស់​«អំណាចរដ្ឋ»មែន ឬយ៉ាងណា? សម្រាប់អ្នកតាមដានព្រឹត្តិការណ៍កម្ពុជា និងមានជំនាញខាងច្បាប់វិញ បាន​ចាត់ទុកថា នេះជាការអនុវត្តច្បាប់ តាមបែប«ឆ្មាជើងបី» ក្រោមការដឹកនាំ របស់​នាយករដ្ឋមន្ត្រី​បី​ទសវត្សន៍ លោក ហ៊ុន សែន។

សូមអានបទសម្ភាស របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក ព្រហ្ម គិត អតីតមន្ត្រី​ច្បាប់ច្រើនជំនាន់ ពីប្រទេសកម្ពុជា និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ៖ ក្នុងរយៈពេលមិនដល់ពីរសប្ដាហ៍ស្រួលបួលផង ព្រឹត្តិការណ៍នយោបាយកម្ពុជា បាន​កើត​ឡើង​ [...]

ស្រវឹង បើក​រថយន្ដ​ទៅ​ព្រលះ​រនាំង​ចែក​ផ្លូវ អស់៨ផ្ទាំង

ស្រវឹង បើក​រថយន្ដ​ទៅ​ព្រលះ​រនាំង​ចែក​ផ្លូវ អស់៨ផ្ទាំង

រនាំងដែកចែកផ្លូវ ចំនួន៨ផ្ទាំង ត្រូវបានរថយន្ដ ដែលបើកបរ ដោយជនស្រវឹងម្នាក់ បុកដួលយ៉ាងរណូក​រណែល ពេញមហាវិថីមុនីវង្ស។ រថយន្ដទំនើបនោះ មានប្រភេទ កាំរីបាឡែន មានស្លាកលេខភ្នំពេញ 2Q-2529 ហើយ​បានបុករនាំងចែកផ្លូវ កាលពីវេលាម៉ោង ៣ ទៀបភ្លឺនាថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ក្នុង​សង្កាត់​មនោរម្យ ខណ្ឌ​៧មករា រាជធានីភ្នំពេញ។

គ្រោះថ្នាក់ បានបណ្តាល ឲ្យខូចរថយន្ត និងបើងរនាំងចែកផ្លូវ ទាំង៨ផ្ទាំង តែមិនបានបង្កគ្រោះថ្នាក់ ដល់​មនុស្ស​ណាម្នាក់ឡើយ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតរឿងនេះ គេឃើញបុរសស្រវឹងម្នាក់ បានបើករថយន្ត នៅ​តាម​ផ្លូវមុនីវង្ស ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងខាងលើ រថយន្តក៏រេចង្កូត ទៅបុករនាំងចែក​ផ្លូវ​តែម្តង។ ខ្លួនស្រវឹង តែក្លាហានកាន់ចង្កូតរថយន្ដ ដើម្បីបើកបរ តែដល់ពេលបើក មកបុករនាំងចែកផ្លូវ ឲ្យ​ដួល​រួច ស្រាប់តែបើកទ្វារថយន្ដ រួចរត់គេចខ្លួនបាត់ ដោយទុករថយន្ដចោល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...