Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

សណ្ឋាគារ​ដែល​រង​អគ្គិភ័យ​នៅ​ឌុយបៃ នឹង​ត្រូវ​«ជួសជុល​ទាំង​ស្រុង»​ឡើង​វិញ

«យើងបានកំណត់ច្បាស់ហើយ ថានឹងជួសជុលសភាពដើម ដ៏ល្អស្កឹមស្កៃ របស់សណ្ឋាគារឡើងវិញ ហើយថែម​ទាំងបំពាក់បន្ថែម នូវប្រដាប់ប្រដាទាំងឡាយ ដែលលើសពីរចនាបទ នៃស្ថាបត្យកម្មនោះទៀត» នេះ​ជា​ការ​អះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់លោក មហាមេដ អាឡាបារ (Mohamed Alabbar) អគ្គនាយក​ក្រុមហ៊ុន «Emaar Properties» ដែលធ្វើអាជីវកម្ម លើសណ្ឋាគារ «The Address Downtown»។

សណ្ឋាគារដ៏ទំនើប និងមានកំពស់ដ៏ខ្ពស់ នៃក្រុងឌុយបៃ ឈ្មោះ «The Address Downtown» បាន​រង​គ្រោះ​ធ្ងន់ធ្ងរ នឹងគ្រោះអគ្គិភ័យ កាលពីយប់ចូលឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចូលមកថ្ងៃទី១ ខែ​មករា ឆ្នាំ២០១៦។ ប៉ុន្តែលោក អាឡាបារ មិនបានផ្ដល់ព័ត៌មានលំអិតអ្វីបន្ថែម ពីគ្រោះអាក្រក់នេះ ហើយ​ក៏មិន​បានរៀបរាប់ ពីមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យកើតឡើងដែរ។ លោក គ្រាន់តែបាន​បន្ថែម​យ៉ាង​ខ្លី​ថា៖ «កាលវិភាគ និងគម្រោងប្លង់នៃការជួសជុល នឹងត្រូវជម្រាបជូនឲ្យដឹង [...]

ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!

ទារក​ទាំងពីរ​ជា​កូន​ភ្លោះ តែ​កើត​ក្នុង​ឆ្នាំ​ពីរ​ផ្សេង​គ្នា!

នាង ម៉ារីប៊ែល វ៉ាឡេនសៀ (Maribel Valencia) រស់នៅក្នុងក្រុង សានឌីយ៉េហ្គោ (San Diego រដ្ឋ​កាលីហ្វ័នី ភាគខាងលិចសហរដ្ឋអាមេរិក) បានប្រសូតបានកូនស្រីមួយរូប នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្មាន​នាទី​មុន​ឆ្លង​ចូលមកឆ្នាំ២០១៦។ ហើយនៅប៉ុន្មាននាទីក្រោយមកទៀត នាងបានប្រសូត​បាន​កូន​ប្រុស​ម្នាក់​ទៀត ពោល​គឺ​វេលា​យប់​រំលងអាធ្រាត ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦។ នេះបើតាមការអះអាង របស់​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុក។

ឪពុករបស់ទារកទាំងពីរ បានថ្លែងប្រាប់ទូរទស្សន៍ «NBC» ថា៖ «និយាយមែនទែនទៅ យើងបានសម្លឹង​មើល​ទៅ​តែ​នាឡិកា។ យើងចង់ដឹងថា តើយើងនឹងមានកូន ដែលបានចាប់កំណើតមុនគេ នៅក្នុងឆ្នាំ​២០១៦​នេះ។»

តាមពិតទៅ ការផ្ដល់កំណើត​ដល់ទារកទាំងពីរ ត្រូវគ្រោងនៅចុងខែមករាខាងមុខ។ [...]

គួរ​ចាប់​ចិត្ត៖ ឆ្មា​ចាប់​កន្ទុយ​មួក​ណូអែល លើ​ក្បាល​ខ្លួន​មិន​បាន

ម្ចាស់របស់សត្វឆ្មា «Murphy» បានសម្រេចចិត្ត បំពាក់មួកណូអែល ពណ៌ក្រហម ដោយមានជរ​ពណ៌​ស​មួយ ពីលើក្បាល របស់ «Murphy»។ ការសម្រេចចិត្តនេះ គ្មានអ្វីក្រៅពីចង់ឲ្យ «Murphy» សប្បាយចិត្ត​ដូច​កុមារ​ដទៃ​ទៀត សម្រាប់ចូលរួម ក្នុងពិធីបុណ្យបញ្ចប់ឆ្នាំនោះឡើយ។ ប៉ុន្តែ ចំពោះ «Murphy» វិញ ដូចជា​មិន​សប្បាយ​ចិត្តសោះ ហើយផ្ទុយទៅវិញ វាដូចជាមានអ្វី មកធ្វើឲ្យទើសដល់ក្បាលងក់ចុះឡើង របស់វា។

គួរឲ្យរំខានមែន!!!

ប៉ុន្តែ ទោះជា «Murphy» ព្យាយាមខំចាប់កន្ទុយមួយនេះយ៉ាងណា ក៏សត្វឆ្មាដ៏កំសត់ មិនអាច​ធ្វើ​បាន​ឡើយ។ សូម​ជួយ​វា​ផង...

--------------

» វីដេអូបន្ថែម៖ រូបភាពដែលអះអាងថា សត្វឆ្មាមិនចូលចិត្តសត្វខ្លានោះទេ!

ផ្តន្ទា​ទោស​ជនជាតិ​ជប៉ុន​ម្នាក់ បន្ទាប់​ពី​បាន​រួម​ភេទ ​ជា​មួយ​ស្ត្រី ១២៦០០នាក់

ផ្តន្ទា​ទោស​ជនជាតិ​ជប៉ុន​ម្នាក់ បន្ទាប់​ពី​បាន​រួម​ភេទ ​ជា​មួយ​ស្ត្រី ១២៦០០នាក់

បុរសជាតិជប៉ុនចំណាស់ ៦៥ឆ្នាំរូបនេះ បានថ្លែងឲ្យដឹងថា លោកចូលចិត្តប្រមែប្រមូល រឿងចម្លែកៗ និង​ទុក​របស់​របរ​ទាំងនោះ ជាអនុស្សាវរីយ៍។ លោក យូហៃ តាកាស៊ីម៉ា (Yuhei Takashima) អតីតអ្នក​ទទួល​ខុស​ត្រូវ នៃ​អនុវិទ្យាល័យ​មួយ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានផ្ដន្ទាទោស កាលពីថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០១៥ ឲ្យ​ជាប់​ពន្ធនាគារ​ដោយព្យួរទោស ចំនួន២ឆ្នាំ ពីបទបានថតរូប«អានាចារ» និងចំណាយប្រាក់ ដើម្បី​រួមរ័ក្ស ជា​មួយ​កុមារី​អនីតិជន យ៉ាងហោចចំនួន៣នាក់ ពីក្នុងចំណោមស្ត្រីចំនួន ១២៦០០នាក់ ដែល​លោក​បាន​រួមរ័ក្ស​ជាមួយ នៅពេលលោកស្នាក់នៅ ក្នុងប្រទេសហ្វីលីពីន។ ការព្យួរទោស បានធ្វើឲ្យទោស​របស់​អតីត​គ្រូ​បង្រៀន ឡើង​ដល់​៤ឆ្នាំ​នៅ​ក្រៅឃុំ តែត្រូវស្ថិតក្រោមការតាមដាន និងការត្រួតពិនិត្យ របស់​តុលាការ។

លោក តាកាស៊ីម៉ា

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

ក្បួនខ្នាតចាប់ស្ត្រីភេទរំលោភ របស់ក្រុម ISIS

តើសមាជិកក្រុមស្ម័គ្រប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ ឬជីហាដ (djihad) អាចចាប់ស្ត្រីរំលោភ យ៉ាងដូចម្ដេច និង​នៅពេលណា? ដើម្បីរកចម្លើយនេះឃើញ គេត្រូវចូលទៅអានអត្ថបទ នៅក្នុងឯកសារដ៏ពិសេស របស់​ក្រុម​រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យកាត់​អង់គ្លេស​​ហៅ ISIS) ដែល​ត្រូវ​បាន​រឹប​អូស​បាន ដោយកងកម្លាំងអាមេរិក នៅក្នុងប្រតិបត្តិការវាយសន្ធាប់មួយ ទៅលើមូលដ្ឋានរបស់ក្រុមនេះ ស្ថិត​ក្នុង​ប្រទេស​ស៊ីរី។

ឯកសារពិសេស ដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) យកមកធ្វើសេចក្ដី​រាយការណ៍​លំអិត​នោះ រៀបរៀងឡើងដោយ គណៈកម្មការស្រាវជ្រាវ និងអំពីក្បួន ហ្វាវ៉ា (Fatwa = ក្បួនច្បាប់​ដ៏​កម្រ​មួយ របស់​សាសនា​អ៊ីស្លាម) របស់ក្រុមភេរវជន។ ហើយដោយឈរលើមូលដ្ឋាន នៃក្បួន ហ្វាវ៉ា នេះហើយ ទើប​ក្រុម​រដ្ឋ​អ៊ីស្លាម ដាក់ចេញនូវរបៀបរបប ប្រមាណជា១៥បែប ដើម្បីចាប់ស្ត្រីដែលជាទាសី មក​ធ្វើការ​រំលោភ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...