បញ្ចាំងមួយថ្ងៃដំបូងនៅចិន «Star Wars» រកបាន៣៣លានដុល្លារ
តាមការប៉ាន់ប្រមាណជាជំហានដំបូង របស់ផលិតកម្ម ឌីស្នេ (Disney) វគ្គទី៧ដែលមានចំណងជើង «The Force Awakens (កម្លាំងងើបឡើង)» នៃខ្សែភាពយន្ដ «Star Wars» កំពុងទទួលបាន នូវភាពជោគជ័យ នៅក្នុងប្រវត្តិសាស្ត្រភាពយន្ដ នៃប្រទសចិន ដោយគ្រាន់តែក្នុងមួយថ្ងៃសៅរ៍ នៃការចេញបញ្ចាំងដំបូង ភាពយន្ដអាមេរិកមួយនេះ រកចំណូលបានដល់ទៅជាង៣៣លានដុល្លារ។
ប៉ុន្តែផលិតកម្ម បានអះអាងកាលពីថ្ងៃអាទិត្យនេះថា តួលេខខាងលើនេះ មិនមានការអះអាងជាក់លាក់ ណាស់ណាទេ។ ផលិតកម្មបានអះអាងថា៖ «យើងគ្រាន់តែអាចផ្ដល់ជូន នូវការប៉ាន់ប្រមាណ នៃចំណូលជាសរុបប៉ុណ្ណោះ ដោយសាររាល់តួលេខដែលទទួលបាន មិនទាន់មានលក្ខណៈ ជាផ្លូវការនៅឡើយ។ ប៉ុន្តែរាល់ទិន្នន័យទាំងនោះ បានប្រាប់យើងថា ចំណូលមានចំនួនច្រើនជាង ៣៣លានដុល្លារ សម្រាប់ថ្ងៃសៅរ៍ដំបូងមួយគត់។»
ផលិតកម្មដ៏ធំ របស់អាមេរិកមួយនេះ បានបញ្ជាក់ទៀតថា៖ «តួលេខនេះ ជាកម្រិតធំជាងពេលណាទាំងអស់ [...]
