សួន សេរីរដ្ឋា៖ អាចារ្យ A ជាមេចោរកម្រិត A
គឺ«អាចារ្យ A ហៅ អាចោរ A នោះទេ ដែលវាជា មេចោរកម្រឹត A រហូតដល់ថ្នាក់នាយរដ្ឋមន្ត្រីស្រុកខ្មែរ ក៏សុខចិត្តបំបាក់មន្ត្រី ដែលខំអនុវត្តន៍ច្បាប់ ដើម្បីយកចិត្ត អាចោរ A នេះដែរ» នេះជាការឧទានឡើងខ្លាំងៗ របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅលោក សេង ប៊ុនវ៉េង ដែលបានថ្លែងកាលពីប៉ុន្មានថ្ងៃមុន ប្រមាថអ្នកសារព័ត៌មាន ថាជាសត្វត្មាត ឬជាចោរ។
លោក សេរីរដ្ឋា បានថ្លែងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងនាមលោកជាអតីតអ្នកសារព័ត៌មានមួយរូប និងបានអះអាងថា លោកមិនដែលឃើញអ្នកកាសែតខ្មែរ ដើរលួច ដើរប្លន់ ទ្រព្យរបស់គេទេ បើទោះជាពួកគេ មាននិន្នាការប្រកាន់ ឬមិនប្រកាន់គណបក្សនយោបាយក៏ដោយ។ តែផ្ទុយទៅវិញ ប្រធានគណបក្សរូបនេះ បានថ្លែងឡើងថា៖ «សង្គមខ្មែរ និងពលរដ្ឋខ្មែរ ហែលឆ្លងសមុទ្រទុក្ខ មិនរួចរហូតដល់ថ្ងៃនេះ គឺដោយសារតែ ពួកអាចោរ ពាក់ឈ្មោះ អាចារ្យ [...]



