ហង្សមាសនិងទីក្រុង៖ សង្គ្រាម រវាងផលិតកម្ម?
«Wowដូចកញ្ជ្រោងចាស់» គឺជាមតិយោបល់មួយឃ្លារបស់មនុស្សម្នាក់ ដែលមើលទៅមានឈ្មោះពាក់កណ្ដាលជាឈ្មោះ របស់ ផលិតកម្មថោន (ទីក្រុង town) បានសសេដាក់អោយរូបថតមួយ របស់កញ្ញា ពេជ្រ សុភា អ្នកចំរៀងល្បីល្បាញ របស់ផលិតកម្មហង្សមាសនៅថ្ងៃអង្គារទី១០មេសា វេលាប្រហែលជា ម៉ោង២រសៀល (០៩ព្រឹក ម៉ោងនៅស្រុកបារាំង) នៅលើទំព័ប្រូហ្វីលហ្វេសបុក។ ប្រតិកម្មឆ្លើយតបនឹងយោបល់របស់ជនបិតមុខ ដែលបញ្ចេញតែឈ្មោះពាក់កណ្កាលរបស់ ផលិតកម្មថោននេះ កញ្ញា ពេជ្រ សុភា បាននិយាយដាក់ជាយោបល់ត្រឡប់ទៅវិញថា៖ «អគុណណាស់ដែលខំតាមដាន រូបតារាចម្រៀងរបស់(ហង្សមាស) បើជាមេខ្ញុំវិញគ្មានពេលទេ ព្រោះជារឿងអត់ប្រយោជ៏»។ ទំនងនៅក្នុង ឃ្លាប្រយោគនេះ កញ្ញា ពេជ្រ សុភា បានគិតថា ជនបិតមុខនោះគឺជា ម្ចាស់ផលិតកម្ម ថោន (ទីក្រុង) ឬក៏ជាអ្នកតំណាងធំដុំណាម្នាក់ ក្នុងផលិតកម្មនេះតែម្ដង។