Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

បាល់ទាត់​ពិភពលោក​២០១៤៖ បិនស្ស៊ីម៉ា ថា​បារាំង​មិន​គួរ​ចាញ់​ទេ

បាល់ទាត់​ពិភពលោក​២០១៤៖ បិនស្ស៊ីម៉ា ថា​បារាំង​មិន​គួរ​ចាញ់​ទេ

តារាឆ្នើមរបស់ក្រុមមាន់គកបារាំង ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពី​ បរាជ័យក្រុមអេស្ប៉ាញ ១-០ ក្នុងការប្រកួតជំរុះ​បាល់ទាត់​ពិភពលោក នាកីឡាដ្ឋាន ស្តាដដឺហ្រ្វង់ (Stade de France) កាលពីយប់ថ្ងៃអង្គារ៏កន្លងទៅ។ ផិដ្រូ(Pedro) ជាអ្នករកគ្រាប់​បាល់បញ្ចូលទី បានចំនួនតែ១គ្រាប់គត់ ក្នុងរាត្រីនោះ តែក៏ជាគ្រាប់បាល់ ដែលជួយឲ្យអេស្ប៉ាញទទួលបានជ័យជំនះ។


ការីម បិនស្ស៊ីម៉ា (ពាក់អាវខៀវ) កំពុងទាត់បាល់ព័ទ្ធជុំដោយ កីឡាកររបស់អេស្ប៉ាញ។

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ការីម បិនស្ស៊ីម៉ា (Karim Benzema) មកពីក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ក្រុមរបស់គាត់មិនគួរចាញ់ ក្នុងការប្រកួតជំរុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមជម្រើសជាតិ​អេស្ប៉ាញ​នោះទេ។

ក្រុមគោជល់អេស្ប៉ាញ [...]

បទសម្ភាស៖ ការ​លួច​ចម្លង​អត្ថបទ ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា

បទសម្ភាស៖ ការ​លួច​ចម្លង​អត្ថបទ ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា

ការលួចចម្លងនូវស្នាដៃនិពន្ធ ឬអត្ថបទសរសេរអ្នកដទៃ មកធ្វើជាកម្មសិទ្ធិ និងដាក់ឈ្មោះរបស់ខ្លួន ជា«ទំនៀមទំលាប់» មួយដែល«មិនចេះរីងស្ងួត» ហើយកើតមានឡើងជាយូរយារណាស់មកហើយ នឹងបានបន្តរហូតដល់បច្ចុប្បន្ននេះ សម្រាប់​សង្គមកម្ពុជា។

ការលួចចម្លងស្នាដៃ មានច្រើនផ្នែកដូចជា ផ្នែកតន្ត្រី ផ្នែករូបភាព ផ្នែកបោះពុម្ភផ្សាយសៀវភៅ...។ល។ តែក្នុងពេលនេះ មនោរម្យព័ងអាំងហ្វូ លើកយកតែផ្នៃកមួយតូច មួយមកនិយាយប៉ុណ្ណោះ នោះជាការ«លួចចម្លងអត្ថបទសរសេរ»តាមរយៈ​ប្រពន័្ធបចេ្ចកវិទ្យាទំនើប អាំងទែណែត (Internet) ហើយបានស្វែងរកជួបសម្ភាស លោក កែ គឹមសុង និពន្ធនាយក​កាសែតភ្នំពេញប៉ុស្តិ៍ ដែលគេទទួលស្គាល់ថា ជាកាសែតមួយមានលក្ខណៈអាជីពខ្ពស់ (Professional)  នៅក្នុងប្រទេស​កម្ពុជា។

ពិនិត្យជាទូទៅ លោកនិពន្ធនាយក [...]

កោះល័នតា៖ កម្ពុជា​បាន​បិត​សំនុំ​រឿង ខណៈ​មេធាវី​បារាំង​ម្នាក់​​សង្ស័យ

កោះល័នតា៖ កម្ពុជា​បាន​បិត​សំនុំ​រឿង ខណៈ​មេធាវី​បារាំង​ម្នាក់​​សង្ស័យ

តាមអាជ្ញាធរកម្ពុជា បេក្ខជនដែលបានចូលរួម ក្នុងកម្មវិធី«កោះល័នតា» របស់ទូរទស្សបារាំង ឈ្មោះ ហ្សេរ៉ា បាបាំង (Gérald Babin) បានស្លាប់ដោយសារ«គាំងបេះដូង»។ ប៉ុន្តែមេធាវីម្នាក់នៅទីក្រុងប៉ារីស បានសំនូមពរអោយ ផលិតកម្ម​ដែល​ផលិតកម្មវិធី បង្ហាញពន្លឺទៅលើចម្ងល់ទាំងឡាយ និងពីវិធានការសុវត្ថភាព របស់បេក្ខជនចូលរួមទាំងអស់។


បេក្ខជនហ្សេរ៉ា បាបាំង ស្លាប់ក្នុងកម្មវិធី «កោះល័នតា» របស់ទូរទស្សន៍បារាំង ប៉ុស្ដ៍លេខមួយ។

អាជ្ញាធរកម្ពុជាបានបិទការស៊ើបអង្កេត ទាក់ទងនឹងសំនុំរឿងមរណភាព របស់លោក ហ្សេរ៉ា បាបាំង អាយុ២៥ឆ្នាំ ដែល​បាន​ទទួលរងគ្រោះថ្នាក់ កាលពីថ្ងៃសុក្រទី២២ខែមិនាកន្លងទៅ នៅក្នុងកម្មវិធីទូរទស្សន៍បារាំងប៉ុស្ដ៍លេខ១ មានឈ្មោះថា កោះល័នតា (Koh-Lanta)។ កម្មវិធីនេះ បានប្រព្រឹត្តទៅនៅលើកោះរ៉ុង [...]

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នក​ប្រដាល់ ផាកគីអៅ សន្យា​​​ត្រឡប់​​មក​​លើ​​សង្វៀន​​វិញ នៅ​​ខែ​​កញ្ញា

អ្នកប្រដាល់ឆ្នើមរបស់អាស៊ី សញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ (Manny Pacquiao) បាននិយាយថា គាត់នឹងត្រឡប់​មក​លើសង្វៀនវិញ នៅខែកញ្ញា ជាលើកដំបូង បន្ទាប់ពីគាត់វាយចាញ់កីឡាករ ចនម៉ាញ៉ូអែល ម៉ាគេស (Juan Manuel Marquez)។


អ្នកប្រដាល់ឆ្នើមសញ្ជាតិហ្វីលីភីន ម៉ែនី ផាកគីអៅ។

អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីអូ (WBO) រូបនេះ មានការឈឺចាប់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតចាញ់កីឡាករ​ម៉ិកសិកូនៅក្នុងទឹកទី៦ ក្នុងរដ្ឋឡាសវីកាស កាលពីថ្ងៃទី៨ ខែធ្នូរ ឆ្នាំមុន ដែលធ្វើឲ្យគាត់បាត់បង់ខ្សែក្រវ៉ាត់ និងសន្លប់​នៅ​លើសង្វៀន។

កីឡាករវ័យ ៣៤ឆ្នាំ រូបនេះ មានសុខភាពមិនសូវជាល្អប៉ុន្មានទេ ហើយថ្មីៗនេះគាត់ត្រូវបានក្រុមវេជ្ជបណ្ឌិតរបស់ហ្វីលីភីន ជួយធ្វើការព្យាបាលផងដែរ។ អ្នកគាំទ្រជាច្រើន មានការព្រួយបារម្មណ៏ថា [...]

អ្នក​ប្រដាល់​ចិន ស៊ូ ស្សីមីង មាន​ក្តី​សុបិន្ត​ធំ

អ្នក​ប្រដាល់​ចិន ស៊ូ ស្សីមីង មាន​ក្តី​សុបិន្ត​ធំ

កីឡាករប្រដាល់ ម្ចាស់មេដាយមាសអូឡាំពិក ២សម័យកាល ស៊ូ ស្សីមីង (Zou Shiming) បាននិយាយថា គាត់ចង់ទៅ​ដល់​កំរិតកំពូល មុនពេលការចាប់ផ្តើម ការប្រកួតជាផ្លូវការរបស់គាត់ នៅខែក្រោយ។ ហើយគាត់ចង់ក្លាយ ជាអ្នកប្រដាល់របស់​ចិនដំបូងគេ ដែលមានកេរ្តិ៏ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។


កីឡាករប្រដាល់ចិន ស៊ូ ស្សីមីង (រូបទីពីរពីឆ្វេង) ក្រោយពេលទទួលមេដាយមាសអូឡាំពិក។

ភាពរហ័សរហួនរបស់កីឡាករ ស្សីមីង បានធ្វើឲ្យគាត់ទទួលបានមេដាយមាស អូឡាំពិក ឆ្នាំ២០០៨ និងឆ្នាំ២០១២ ក្នុង​ប្រភេទទំងន់ស្រាល។ គាត់នឹងត្រូវប្រកួតដ៏ធំមួយ ក្នុងការប្រកួតដណ្តើម ខ្សែក្រវ៉ាត់ពិភពលោក ជាមួយនឹងកំពូល​អ្មក​ប្រដាល់ របស់ម៉ិកស៊ិកូ អេលេសា វ៉ាឡិនស្ស៊ូឡា (Eleazar Valenzuela) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខ ក្នុងទីក្រុង ម៉ាកាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...