បទសម្ភាស៖ ការ​លួច​ចម្លង​អត្ថបទ ជា​ការ​រំលោភ​កម្មសិទ្ធិ​បញ្ញា

ការលួចចម្លងស្នាដៃ មានច្រើនផ្នែកដូចជា ផ្នែកតន្ត្រី ផ្នែករូបភាព ផ្នែកបោះពុម្ភផ្សាយសៀវភៅ...។ល។ តែក្នុងពេលនេះ មនោរម្យព័ងអាំងហ្វូ លើកយកតែផ្នៃកមួយតូច មួយមកនិយាយប៉ុណ្ណោះ នោះជាការ«លួចចម្លងអត្ថបទសរសេរ»តាមរយៈ​ប្រពន័្ធបចេ្ចកវិទ្យាទំនើប អាំងទែណែត (Internet) ហើយបានស្វែងរកជួបសម្ភាស លោក កែ គឹមសុង និពន្ធនាយក​កាសែតភ្នំពេញប៉ុស្តិ៍ ដែលគេទទួលស្គាល់ថា ជាកាសែតមួយមានលក្ខណៈអាជីពខ្ពស់ (Professional) នៅក្នុងប្រទេស​កម្ពុជា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលួចចម្លងនូវស្នាដៃនិពន្ធ ឬអត្ថបទសរសេរអ្នកដទៃ មកធ្វើជាកម្មសិទ្ធិ និងដាក់ឈ្មោះរបស់ខ្លួន ជា«ទំនៀមទំលាប់» មួយដែល«មិនចេះរីងស្ងួត» ហើយកើតមានឡើងជាយូរយារណាស់មកហើយ នឹងបានបន្តរហូតដល់បច្ចុប្បន្ននេះ សម្រាប់​សង្គមកម្ពុជា។

ការលួចចម្លងស្នាដៃ មានច្រើនផ្នែកដូចជា ផ្នែកតន្ត្រី ផ្នែករូបភាព ផ្នែកបោះពុម្ភផ្សាយសៀវភៅ...។ល។ តែក្នុងពេលនេះ មនោរម្យព័ងអាំងហ្វូ លើកយកតែផ្នៃកមួយតូច មួយមកនិយាយប៉ុណ្ណោះ នោះជាការ«លួចចម្លងអត្ថបទសរសេរ»តាមរយៈ​ប្រពន័្ធបចេ្ចកវិទ្យាទំនើប អាំងទែណែត (Internet) ហើយបានស្វែងរកជួបសម្ភាស លោក កែ គឹមសុង និពន្ធនាយក​កាសែតភ្នំពេញប៉ុស្តិ៍ ដែលគេទទួលស្គាល់ថា ជាកាសែតមួយមានលក្ខណៈអាជីពខ្ពស់ (Professional)  នៅក្នុងប្រទេស​កម្ពុជា។

ពិនិត្យជាទូទៅ លោកនិពន្ធនាយក បានសម្តែងនូវការព្រួយបារម្មណ៍ ចំពោះការ«លួចចម្លងអត្ថបទសរសេរ»​តាម​អាំងទែណែត យ៉ាងអនាធិប្បតេយ្យនេះថា ប្រទេសកម្ពុជាមាន«ច្បាប់កម្មសិទ្ធិបញ្ញា» តែកន្លងមក មិនដែលមានការអនុវត្ត​ឲ្យបាន​តឹងតែងនោះទេ។

លោកបន្តថា ការលួចចម្លងទាំងស្រុង ឬផ្នែកណាមួយនៃអត្ថបទ ដោយមិនមានការព្រមព្រៀងជាមួយម្ចាស់ដើម នោះ​ជា​អំពើមួយខុសច្បាប់ និងប្រាសចាកពីក្រមសិលធម៌។ លោកបញ្ជាក់ថា «អ្នកកាសែតត្រូវយកព័ត៌មាន ដោយខ្លួនឯង មិន​មែនជាអ្នកចម្លងទេ យើងជាអ្នកសារព័ត៌មាន ត្រូវមានប្រភពច្បាស់លាស់ ការលួចចម្លងវាបំពានច្បាប់កម្មសិទ្ធិបញ្ញា»។

និពន្ធនាយករូបនេះ បានសង្កេតឃើញថា វេបសាយមួយចំនួនកំពុងធ្វើការលួចចម្លង ដែលមិនត្រឹមតែផ្នែកណាមួយ នៃ​អត្ថបទនោះទេ តែវាជាលក្ខណៈយកអត្ថបទទាំងស្រុង គំនិតដើម ដោយគ្រាន់ផ្លាស់ប្តូរនូវចំណងជើង មកជា​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។ ទាំងនោះជាការបំពានច្បាប់ ខុសក្រមសិលធម៌ និងគ្មានមនសិកាជាអ្នកសារព័ត៌មាន។

ទាក់ទងនឹងវិធានការទប់ស្កាត់នៃការលួចចម្លងនេះ លោកបានលើកឡើងថា សម្រាប់ស្ថាប័នលោក បើរកឃើញថាមាន​ការចម្លងអត្ថបទ យកទៅដាក់ក្នុងវេបសាយរបស់ខ្លួន ដើម្បីធ្វើអាជីវកម្មនោះលោកអាចធ្វើការប្តឹងទៅតុលាការបាន។ លោកបន្តថា តែកន្លងមកលោកមិនបានធ្វើទេ ព្រោះវេបសាយទាំងនោះទើបតែបង្កើត និងមានលក្ខណៈតូចតាច ទុក​គ្រាន់តែជាការអាន។ លោកបន្ថែមថា វេបសាយមួយចំនួនទៀត«ដើរប្រមូល»ព័ត៌មានល្អៗរបស់គេ មកដាក់ក្នុងវេបសាយ​ របស់ខ្លួន ហើយរកផលចំណេញពីការធ្វើពាណិជ្ជកម្ម។

ការចុះអនុសារណៈរវាងគ្នា

និពន្ធនាយកភ្នំពេញប៉ុស្តិ៍រូបនេះ ក៏បានបង្ហាញថា ការចុះនូវកិច្ចព្រមព្រៀងនេះវាអាស្រ័យតាមផ្នែក ថាតើយើងព្រមព្រៀង​លើផ្នែកណាខ្លះនៃអត្ថបទ ឬឲ្យទាំងស្រុង ករណីនេះត្រូវតែមានការចំណេញទាំងសងខាង។ តែពេលខ្លះទៀត​ការព្រម​ព្រៀង ជាមួយស្ថាប័នណាមួយ ឬជាមួយវិទ្យុដែលយកទៅអាននោះ គ្រាន់តែទទួលបានថា អត្ថបទនោះ មានប្រភព​មកពី​ណាប៉ុណ្ណោះ។

លោកបន្ថែមថាកំរិតនៃការចុះអនុសារណៈនេះ ត្រូវអនុវត្តទៅតាមអ្វីដែលបានព្រមព្រៀងគ្នា។ បើក្នុងលក្ខ័ណមួយ ការ​ចម្លងដោយបានដាក់ប្រភពហើយ ប៉ុន្តែផ្ទុយនឹងការឯកភាពគ្នា ក៏ទុកថាជាការខុសឆ្គងមួយ និងអាចចាត់ថា​ជាការលួច​ចម្លងមួយដែរ ទោះទាំងស្រុងក្តី មួយផ្នែកក្តី ឬក៏លើពាក្យពេចន៍មួយចំនួនក្តី។

ជារួមមក ប្រទេសកម្ពុជា ដែលកំពុងចាប់ផ្ដើម មានបចេ្ចកវិទ្យាដ៏តិចតួចមួយនេះ ក៏មានច្បាប់កម្មសិទ្ធិបញ្ញាដែរ តែច្បាប់​នោះ ហាក់ដូចជាមិនមានប្រសិទ្ធិភាព ក្នុងការអនុវត្តសោះឡើយ។ ម្យ៉ាងវិញទៀតច្បាប់មួយនេះ ពេលខ្លះក៏​«មានដំណើរ​ការ» និងពេលខ្លះក៏«ត្រូវបានត្រូវជាប់គាំង» មានន័យស្មើនឹងការអនុវត្តទៅដោយអន្លើៗ។

ជាក់ស្តែងចំពោះការចម្លងអត្ថបទ សរសេរតាមប្រពន្ធ័អ៊ីនធើណែត ពីវេបសាយ(website) ទៅដាក់ក្នុងវេបសាយ​មួយផ្សេង​ទៀត មានច្រើននិងអនាធិបតេយ្យបំផុត។ រាល់ការចម្លងទាំងនោះពេលខ្លះ មិនមានការអនុញ្ញាតិពីម្ចាស់ប្រភពឡើយ។ ហើយការចម្លងនោះភាគច្រើន ចម្លងទាំងដុលតែម្តង ពេលខ្លះក៏ប្រាប់ពីប្រភព តែមិនបានបង្ហាញនូវឈ្មោះ ម្ចាស់ស្នាដៃ​នោះទេ។ ដែលជាហេតុនាំឲ្យបាត់បង់នូវ ស្នាដៃអ្នកនិពន្ធ ឈ្មោះអ្នកនិពន្ធ និងអាចបំបាក់ទឹកចិត្តរបស់ពួកគាត់ ដែល​ខិតខំ​ស្វែងរកនូវគំនិត និងរបបគំហើញថ្មីៗ ជាក់ស្តែង ពិតប្រាកដ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...