Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ខ្សែរអាត់​សម្លេង​លោក កឹម សុខា ពាក់​ពន្ធ័​នឹង​គុក​ទួល​ស្លែង​ជា​រឿង​«នយោបាយ»?

ខ្សែរអាត់​សម្លេង​លោក កឹម សុខា ពាក់​ពន្ធ័​នឹង​គុក​ទួល​ស្លែង​ជា​រឿង​«នយោបាយ»?

ការចាក់ខ្សែរអាត់សម្លេងរបស់លោក កឹម សុខា ថា«គុកទួលស្លែងជាគុកសប្បនិមិ្មត» ដោយអង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស របស់រដ្ឋាភិបាល បានក្លាយជាព្រឹត្តិការណ៍នយោបាយមួយថ្មី ដែលនាយករដ្ឋមន្ត្រីលោកហ៊ុនសែន បានយកឱកាស​នេះ«វាយសន្ធាប់»ទៅលើមេដឹកនាំបក្សប្រឆាំង។ តើខ្សែរអាត់សម្លេងជារឿងពិត ឬគ្រាន់ជាការ«កាត់ត» ដើម្បីបង្កើតជា​ឧបករណ៍ក្នុងការវាយប្រហារ?


រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្ត​កំពង់ចាម មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។

រៀងរាល់មុនរដូវកាលនៃការបោះឆ្នោតម្តងៗ គ្រប់គណបក្សនយោយបាយ តែងតែសម្លៀងមាត់ កំដៅសាច់ដុំ និងព្យាយាម​ស្វែងរកកំហុសពីគូបដិបក្ខ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ ជាពិសេស [...]

លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

លីយ៉ូនែល ម៉េស៊ី លេង​ខ្លួន​ស្លៀក​ខ្លី​ស៊ិច​ស៊ី ដូច​ប៊េកខាំ (រូបថត)

យីហោខោអាវដ៏ល្បីរបស់ប្រទេសអ៊ីតាលី ដូសេហ្គាបាណា (Dolce & Gabana) បានជ្រើសរើសយកកីឡាករម្ចាស់បាល់មាស ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។


លីយ៉ូនែល ម៉េស៊ី ក្នុងសម្លៀកបំពាក់សិចស៊ី របស់ដូសេហ្គាបាណា។

នៅ៣សប្ដាហ៍មុន ការមកដល់នៃសប្ដាហ៍បង្ហាញមូដ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ខែមិថុនាក្រោយនេះ ដូសេហ្គាបាណា និង​ម្ចាស់បាល់មាសដល់ទៅបួនដងជាប់គ្នា លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចចេញផ្សាយនូវអាល់ប៊ុមរូបថត ជា​ច្រើនសន្លឹកដែលមានចំណងជើងថា សៀវភៅនៃឡេអូ ម៉េស៊ី (Leo Messi)។ នៅក្នុងសៀវភៅនោះ គេសង្កេតឃើញមាន​សម្លៀកបំពាក់ជាច្រើន ដែលម៉េស៊ីបានពាក់មានដូចជាអាវធំ ឬខោខោប៊យ តែក៏មានដែរ ខោអាវក្នុងរបស់យីហោ​ដ៏ពិសេស​នេះ។

«យើងមានកិត្តិយសណាស់ ដែលបានផ្សារភ្ជាប់ឈ្មោះរបស់យើង ទៅនឹងកំពូលជើងឯកបាល់ទាត់ [...]

រៀលម៉ាឌ្រីដ ចុះ​​កិច្ច​​សន្យា​​ជា​​មួយ​អ្នក​ឧបត្ថម្ភ​សម្លៀក​បំពាក់​ថ្មី អិមីរ៉េត

រៀលម៉ាឌ្រីដ ចុះ​​កិច្ច​​សន្យា​​ជា​​មួយ​អ្នក​ឧបត្ថម្ភ​សម្លៀក​បំពាក់​ថ្មី អិមីរ៉េត

ក្រុមបាល់ទាត់អធិរាជសរៀលម៉ាឌ្រីដ (Real Madrid) បានព្រមព្រាងចុះកិច្ចសន្យាជាមួយនឹងអ្នកឧបត្ថម្ភអាវថ្មី ក្រុមហ៊ុន​អាកាសចរណ៏ឈ្មោះអិមីរ៉េត (Emirates) សម្រាប់រយះពេល៥រដូវកាល។


តារាបាល់ទាត់របស់រៀលម៉ាឌ្រីដ កំពុងបង្ហាញអាវថ្មីរបស់ពួកគេ។

ម្ចាស់ក្លឹបលោកហ្វឡរ៉ិនទីនូ ប៉េរែស (Florentino Perez) បានប្រាប់ដល់សន្និសិទកាសែត នាកីឡាដ្ឋានបឺណាប៊ូ (Bernabeu) កាលពីថ្ងៃព្រហស្បតិ៏ថា «វាជាសករាជថ្មីមួយទៀត សម្រាប់ក្រុមរបស់យើង ជាមួយនឹងក្រុមហ៊ុនយីហោ​លំដាប់ថ្នាក់​ពិភពលោកមួយនេះ។ យើងជឿថាពួកគេ នឹងជួយយើងឲ្យទទួលបានជោគជ័យបន្ថែមទៀត។»

ប្រធានក្លឹប ដែលពុំទាន់រកបានគ្រូបង្វឹកមកដឹកនាំក្រុមនៅឡើយនោះ បានបន្តថា «វាជាការព្រមព្រៀងដ៏មានសារៈសំខាន់​បំផុតមួយ [...]

បាល់ទាត់បារាំង៖ លីអូណាដូ មេដឹកនាំក្រុមប៉ារីស រងពិន័យ៩ខែ

បាល់ទាត់បារាំង៖ លីអូណាដូ មេដឹកនាំក្រុមប៉ារីស រងពិន័យ៩ខែ

នាយកកីឡាក្រុមម្ចាស់ជើងឯកបារាំង ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោកលីអូណាដូ (Leonardo) ត្រូវទទួល ពិន័យមិនឲ្យទាក់ទងនឹងវិស័យបាល់ទាត់រយះពេល៩ខែ បន្ទាប់ពីរកឃើញកំហុសឆ្គងថា គាត់បានរុញអាជ្ញាកណ្តាល។

ការដាក់ពិន័យយ៉ាងចាស់ដៃនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មាការវិន័យ នៃសហព័ន្ធបាល់ទាត់អាជីបបារាំង (LFP)។ ហើយគណៈកម្មាការនេះ ក៏ប្រកាសជាផ្លូវការថា នឹងមិនឲ្យគាត់មានវត្តមានទៀតទេ កំឡុងពេលក្រុមប៉ារីសធ្វើការប្រកួត។

បុរសសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរកឃើញថាពិតជាមានកំហុសឆ្គងពិតមែន ដោយគាត់បានទៅរុញអាជ្ញាកណ្តាល​លោកអាឡិចសាន់ដ្រេ កាស្រ្តូ (Alexandre Castro) កំឡុងពេលដែលក្រុមប៉ារីសប្រកួតស្មើ ១-១ ជាមួយនឹងក្រុម​វ៉ាឡិនស្សៀន (Valenciennes) កាលពីថ្ងៃទី០៥ ខែឧសភា។ [...]

កម្ពុជា៖ អតីត​បង​ធំ​ទី​ពីរ​នៃ​របប​ខ្មែរ​ក្រហម ទទួល​កំហុស​ជា​លើក​ដំបូង

កម្ពុជា៖ អតីត​បង​ធំ​ទី​ពីរ​នៃ​របប​ខ្មែរ​ក្រហម ទទួល​កំហុស​ជា​លើក​ដំបូង

ក្រោយពីត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៧ និងកំពុងត្រូវបានជំនុំជម្រះ ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និង​ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនោះ អតីតបងធំទីពីរនៃរបបខ្មែរក្រហម លោក នួន​ ជា អាយុ៨៦ឆ្នាំ បានទទួលកំហុស​ជា​លើកដំបូង នៅក្នុងសកម្មភាពបោសសម្អាតប្រទេស ក្នុងអំឡុងរយៈពេលនៃការកាន់អំណាចរបស់ក្រុមលោក ពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩ ដែលបានបង្កឲ្យប្រជាជនកម្ពុជាស្លាប់ជិត២លាននាក់។


អតីតសមមិត្តនួន ជា បងធំទីពីរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសវនាការកាត់ក្ដី។

«ខ្ញុំមិនស្វែងរក ការបញ្ឈៀសការទទួលខុសត្រូវរបស់ខ្ញុំទេ» នេះជាសម្ដីប្រកាសរបស់បុរសចំណាស់រូបនេះ នៅក្នុង​សវនាការកាត់ក្ដីនៃអង្គជំនុំជម្រះ របស់សាលាក្ដីអន្តរជាតិនៅរាជធានីភ្នំពេញ។ លោកនួន ជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...