បក្សសង្គ្រោះជាតិ៖ «ស្បថ»ឬ«មិនស្បថ» មិនមែនជារឿងលោកហ៊ុន សែន
«បើចង់និយាយអីទៀត ត្រូវចូលស្បថសិន បើមិនទាន់បានចូលស្បថទេ កុំទាន់អាលលើកបញ្ហាការចចារជាមួយគណបក្សប្រជាជន។ ព្រោះដំណាក់កាល (វា) មកដល់ពេលនេះហើយ កុំមកតថ្លៃថា ទាល់តែឲ្យតំណែងជាប្រធានរដ្ឋសភា។» ខាងលើនេះជាការលើកឡើងរបស់លោក ហ៊ុន សែន ដែលទើបទទួលបាននូវសេចក្តីទុកចិត្តពីរដ្ឋសភា ក្នុងការបន្តរតំណែងជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំ។

លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
រាជធានីភ្នំពេញ - លោក ហ៊ុន សែន បន្ទាប់ពីរដ្ឋសភាផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំនេះ នៅក្រៅបន្ទប់ប្រជុំខាងមុខរដ្ឋសភា បានលើកឡើងថាសមាជិករដ្ឋសភា មកពីខាងគណបក្សសង្គ្រោះជាតិមានតែ៥៥រូបទេ មិនដល់៦៣រូបនោះទេ [...]



