Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ជម្រើស​លាក់​ខ្លួន​របស់​សមាជិក​ក្នុង​ហ្វេសប៊ុក នឹង​ត្រូវ​ដក​ចេញ

ជម្រើស​លាក់​ខ្លួន​របស់​សមាជិក​ក្នុង​ហ្វេសប៊ុក នឹង​ត្រូវ​ដក​ចេញ

គេហទំព័របណ្ដាញសង្គមធំជាងគេ ចាប់ផ្ដើមលប់ចេញបន្តិចម្ដងៗ ជម្រើសដែលសមាជិកទាំងឡាយ អាចលាក់ខ្លួនបាន​ពី​ការុកករក។ ជម្រើសលាក់ខ្លួន ឬព័ត៌មានរបស់សមាជិក ដែលមិនត្រូវគ្នាជាមួយប្រព័ន្ធរុករកថ្មីមួយ ដែលហ្វេសប៊ុកខ្លួន​ឯង ទើបនឹងដាក់ឲ្យដំណើរការ។


ហ្វេសប៊ុក និងជម្រើសសុវត្ថិភាពរបស់បណ្ដាញនេះ សម្រាប់អ្នកប្រើប្រាស់។ (រូបភាពកាត់ត)

ទីក្រុងប៉ារីស - សមាជិកហ្វេសប៊ុកទាំងឡាយ ដែលមានបំណងមិនចង់ឲ្យគេហទំព័រនេះ បង្ហាញថាខ្លួនមានវត្តមាន​ក្នុង​បណ្ដាញសង្គមនោះ នឹងលែងមានវាសនា អាចលាក់ខ្លួនបានតទៅទៀតហើយ។ បណ្ដាញសង្គមនឹងលប់ជម្រើសនេះ ជាស្ថាពរក្នុងពេលខាងមុខ ដែលនឹងសមាជិកក្នុងបណ្ដាញអាចកំណត់ពីពេលមុនថា ខ្លួនមិនចង់ឲ្យគេរកឃើញខ្លួន នៅ​ក្នុងការរុករកនៅលើគេហទំព័រ។ ជម្រើសកំណត់នេះត្រូវបានហ្វេសប៊ុក [...]

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

គេហទំព័រ មង្គលរិទ្ធិ ថា «ដឹង ជឿន​ មិន​មែន​ជា​បុគ្គលិក​ខ្លួន»

ជាចម្លើយរបស់អ្នកតំណាងមួយរូប ពីគេហទំព័រ មង្គលរិទ្ធិ ដែលជនសង្ស័យបានពាក់ផ្លាក ថាខ្លួនជាបុគ្គលិកឲ្យ​គេហទំព័រ​នេះ។ ជនសង្ស័យដែលត្រូវបានគេឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកាសាធារណៈកាលពីព្រឹក​ថ្ងៃទី១៣​ខែតុលា ឆ្នាំ២០១៣ និងរងការចោទប្រកាន់ថា មានចេតនាចង់ធ្វើឃាត លោក ស្រី មួរ សុខហួរ និងលោក រ៉ុង ឈុន។


បុរសជាជនសង្ស័យ បាក់លោមត្រូវបានគេគ្រា បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូបានស្វែងរកប្រតិកម្ម ពីគេហទំព័រដែលមានឈ្មោះថា មង្គលរិទ្ធិ អ៊ីម្សផត និងអិច្សផត ខូអិល​ធីឌី ដើម្បីចង់ដឹងថា តើបុរសឈ្មោះ ដឹង ជឿន ពិតជាអ្នកសារព័ត៌មានរបស់ស្ថាប័នខ្លួន ឬយ៉ាងណា។ [...]

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

មាន​គេ​ចង់​ធ្វើ​ឃាត មួរ សុខហួរ និង​រ៉ុង ឈុន ក្នុង​វេទិកា​សម្តែង​មតិ​?

តំណាលគ្នានឹងតំណាងគ្រូបង្រៀន មកពីខេត្តកំពង់ស្ពឺកំពុងឡើងថ្លែងពីការកង្វល់ ក្តីលំបាករបស់គ្រូៗនៅទូទាំងខេត្ត និង​ការចាប់អារម្មណ៍របស់អ្នកសារព័ត៌មាននៃការឡើងថ្លៃងនោះ ស្រាប់តែនៅមិនឆ្ងាយពីទីនេះប្រហែលជាប្រាំម៉ែត្រ សម្រែក​មួយដ៏ខ្លាំងបានស្រែកឡើងថា «កាំភ្លើងៗ។ មានគេយកកាំភ្លើងចូលជួយចាប់ ជួយដកកាំភ្លើង!»។ គឺជាសម្រែក​របស់​អ្នក​ដែលនៅក្បែរនោះ នៅពេលដែលខ្លួនបានឃើញ ជនសង្ស័យមានអាវុធខ្លីជាប់នៅនឹងខ្លួន។


បុរសជាជនសង្ស័យ អង្គុយបាក់លោម នៅផ្ទាលដី បន្ទាបពីការចោមវាយរបស់ពលរដ្ឋ។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - បុរសម្នាក់ដែលជាជនសង្ស័យ ដែលត្រូវបានគេប្រទះឃើញកំពុងតែ«ដក»អាវុធប្រភេទខ្លី ហាក់​ដូច​ជា​មានចេតនា [...]

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

ស្នូរ​សន្ធឹក​យន្ដហោះ មាន​គ្រោះថ្នាក់​ដល់​សុខភាព?

មិនមាននរណាម្នាក់សប្បាយចិត្ត នឹងស្ដាប់ស្នូរសន្ធឹកយន្ដហោះ ដែលលាន់ចង់បែកអាកាសនោះទេ។ ប៉ុន្តែមិនមែនត្រឹម​តែ​ជារឿង ដែលធ្វើឲ្យក្ដៅក្រហាយនោះទេ ព្រោះបើតាមការសិក្សាមួយ នៅប្រទេសអង់គ្លេស បាននិយាយថា ស្នូរសន្ធឹក​យន្ដហោះ បានបង្កើនហនិភ័យកាន់តែខ្លាំងឡើង ទៅលើប្រព័ន្ធសសៃឈាមខួរក្បាល និងបេះដូង ហើយអាចតម្រូវឲ្យ​អ្នក​ជម្ងឺ ត្រូវទៅស្នាក់សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានករណីដល់ស្លាប់នោះទៀត។


ព្រលានយន្ដហោះ ហៀដ្សរ៉ូវ នៃទីក្រុងឡុងដ៍ នៅពេលយប់។ (រូបថត ឯកសារ MONOROOM.info)

ទីក្រុងប៉ារីស - នេះជាការសិក្សាស្រាវជ្រាវមួយ របស់ប្រទេសអង់គ្លេស ដែលបានធ្វើទៅលើព្រលានយន្ដហោះធំៗ ចំនួន​ប្រាំពីរនៅទ្វីបអ៊ឺរ៉ុប ប៉ុន្តែបានផ្ដោតសំខាន់ទៅលើ ប្រជាពលរដ្ឋចំនួនជាង ៣,៦លាននាក់ [...]

សម្ភាស វន់ ពៅ៖ អាជ្ញាធរ​ត្រូវ​ការពារ​ពលរដ្ឋ​សម្តែង​មតិនៅ​ទី​សាធារណៈ

សម្ភាស វន់ ពៅ៖ អាជ្ញាធរ​ត្រូវ​ការពារ​ពលរដ្ឋ​សម្តែង​មតិនៅ​ទី​សាធារណៈ

រដ្ឋធម្មនុញ្ញ និងច្បាប់បាតុកម្ម បានចែង និងការពារ នូវសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមប្រជុំ ការសម្តែងមតិតាម​រយៈ​ការ​ធ្វើបាតុកម្ម កូដកម្ម។ កតិកាសញ្ញា អនុសញ្ញាអន្តរជាតិ ដែលរដ្ឋាភិបាលបានផ្តល់សច្ចាប័ន ក៏ផ្តល់សិទ្ធដល់​ពលរដ្ឋ​ក្នុង​ការ​ជួបជុំ និងធ្វើបាតុកម្មផ្សេងៗនោះដែរ។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍សង្គម ក្នុងប្រទេសកម្ពុជាបានបរិហាថា សិទ្ធិ​ជួបជុំ សម្ដែងមតិទាំងនោះ ជានិច្ចជាកាលត្រូវបានរិតត្បិតដោយអាជ្ញាធរ ក្រោមលេសថាជា«ច្បាប់»។ តើច្បាប់របស់​អាជ្ញាធរ ចង់​សំដៅលើអ្វីឲ្យច្បាស់?


មួក ក្បាំង ខែលការពារ ដែលត្រៀមចាំទប់ទល់នឹងបាតុករ ត្រូវបានម្ចាស់វាដាក់ឲ្យសម្រាក កាលពីថ្ងៃទី០៧ខែកញ្ញា ឆ្នាំ ២០១៣ នៅមុខក្រសួងការពារជាតិ។ (រូបថត MONOROOM.info/ U. Bory)

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...