Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

សង្គ្រាម​ប្រឆាំង​ក្រុមហ៊ុន​ចិន ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្លួន នៅ​​ព្រះ​វិហារ

សង្គ្រាម​ប្រឆាំង​ក្រុមហ៊ុន​ចិន ដើម្បី​រក្សា​អត្តសញ្ញាណ​ខ្លួន នៅ​​ព្រះ​វិហារ

អង្រឹងនិងខ្ទមមួយចំនួន បានលេចរូបរាងកណ្តាលព្រៃ ស្ថិតក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ របស់​ជនជាតិភាគតិចគួយ ដែលបាននាំគ្នាក្រោកឈរ ប្រឆាំងជាមួយក្រុមហ៊ុនចិនចំនួន៥ ដែលបានទទួលដី​សម្បទាន​សេដ្ឋកិច្ចពីរដ្ឋាភិបាលលោក ហ៊ុន សែន និងដែលបានកំពុងឈូសឆាយដីព្រៃ របស់សហគមន៍ និងបំផ្លាញប្រាសាទ​បុរាណ នៅក្នុងតំបន់ក្នុងរបស់ពួកគេ។


តង់ជម្រករបស់ជនជាតិភាគតិច គួយ ដែលទៅបោះការពារដីរប្បធម៌ខ្លួន នៅក្នុងព្រៃ។ (រូបថត MONOROOM.info/ Kin.Br)

វិបត្តិដីសម្បទាន - សក់រួច ក្រមាជាប់និងស្មា អ្នកស្រី ជ័យ ភ័ក្ភ អាយុ ៤៤ឆ្នាំ ជនជាតិគួយ បានថ្លែងឲ្យដឹងថា ពលរដ្ឋ​បាននាំគ្នាមកដេក​នៅក្នុងព្រៃ អស់រយៈពេលជិតបីខែទៅហើយ ប៉ុន្តែពុំមាននណាម្នាក់ [...]

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

ញឹក ប៊ុនឆៃ៖ ទ្រង់រណឬទ្ធិ គ្មាន​សមត្ថភាព​ដឹកនាំ តែ​«ពូកែ»​ទម្លាក់​កំហុស​ដាក់​អ្នក​ដទៃ

«ទ្រង់រណឬទ្ធិ គ្មានសមត្ថភាពក្នុងការបង្រួបបង្រួម ឬការដឹកនាំនោះទេ។ លោកចេះតែទំលាក់កំហុសលើអ្នកនេះ លើ​អ្នកនោះ មិនចេះទទួលស្គាល់កំហុសខ្លួនឯង ដែលគ្មានលទ្ធភាពក្នុងការដឹកនាំ។ គណបក្សថ្មីរបស់ទ្រង់(វា) គ្មានន័យ​នោះទេ (...) មានតែការរិះគន់ច្រើន សឹងតែរកអ្នកគាំទ្រម្នាក់គ្មាន»។ នេះជា​ការលើកឡើងរបស់លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច អតីតដៃគូរសត្រូវនយោបាយរបស់ ព្រះអង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ។


ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថ្លែងទៅអ្នកសារព័ត៌មាន នាថ្ងៃទី១៦ ខែមីនា​ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

បី​យ៉ាង ដើម្បី​បង្កើត​មិត្ត និង​បួន​យ៉ាង ដើម្បី​ពង្រឹង​ចំណង​មិត្ត

បី​យ៉ាង ដើម្បី​បង្កើត​មិត្ត និង​បួន​យ៉ាង ដើម្បី​ពង្រឹង​ចំណង​មិត្ត

មិត្តភាពជាវត្ថុសំខាន់មួយ ដែលពេលខ្លះយើងបានបំភ្លេចពីសារៈសំខាន់របស់វា ហើយអាចបណ្តាលឲ្យបាត់បង់ផល​ប្រយោជន៏ជាច្រើន ដែលកើតចេញពីមិត្តភាព ជាពិសេស នៅពេលយើងត្រូវការមិត្តភក្ត័​ដើម្បីជួយជីវិតរបស់​យើង​កាន់​តែប្រសើរ។ ដូចពាក្យចាស់ថា មិត្តល្អជួយគ្នាក្នុងគ្រាក្រ ដែលបង្ហាញពីប្រយោជន៏នៃការចងមិត្តភាព រវាងមនុស្ស​នឹងមនុស្ស។  ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លើកយកចំណុចមួយចំនួន ដើម្បីបង្ហាញពីវិធីសាស្រ្តនៃការបង្កើតមិត្ត និង​ថែរក្សាចំណងមិត្តភាពឲ្យបានកាន់តែប្រសើរឡើង។

១.ចំណងមិត្តភាពជួយឲ្យជីវិតវែង

លោក ជូលៀន ហតឡនស្តាដ (Julianne Holt-Lunstad) សាស្រ្តាចារ្យបណ្ឌិតផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ ប្រៃហាម យ៉ាំង (Brigham Young) [...]

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

គល់ បញ្ញា៖ បោះ​ឆ្នោត​មេ​ភូមិ កុំ​ឲ្យ​មេ​ភូមិ​ជា​មនុស្ស​របស់​គណបក្ស

នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាលោក គល់ បញ្ញា បាន​លើក​ឡើងថាការបោះឆ្នោតជ្រើសរើសមេភូមិ នឹងនាំឲ្យមេភូមិកែសម្រួលឥរិយាបថ ក្រោមឥទ្ធិពលគណបក្សនយោបាយ ទៅជាមេភូមិដែលបំរើផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

បោះឆ្នោតឃុំសង្កាត់ - គល់ បញ្ញា ដែលជានាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង​យុត្តិធម៌នៅកម្ពុជា បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៨ មីនា ថា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រដ្ឋាភិបាលដែលដាក់ឲ្យអនុវត្តកន្លងមក ហើយមិនទទួលបានប្រសិទ្ធភាពនោះ [...]

រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

បើទោះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់សារធាតុញៀន និងគ្រឿង​ញៀន​យ៉ាង​ណាក៏ដោយ តែចំនួនលំហំចូលនៃគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់នៅតែមានចំនួនកើនឡើង។ ការ​ប្រឹងប្រែងទប់ស្កាត់ ដែលឈានទៅដល់ ការដាក់ចេញនូវយន្ដការ ៥ ក្នុងការកាត់បន្ថយគ្រឿងញៀនស្រវឹង នៅ​ពេល​នេះ។


សិក្ខាសាលា ស្តីពីការបញ្រ្ជៀបវិធានការហានិភ័យ ក្នុងការសេពគ្រឿងញៀន រៀបចំដោយ ក្រសួងព័ត៌មាន​ នៅថ្ងៃ​ទី១៨ ខែមិនា ឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ Channita)

គ្រឿងញៀន - បញ្ហាគ្រឿងញៀន ជាបញ្ហាមួយបង្កឲ្យមានការព្រួយបារម្ភ ដោយភាគច្រើន ​នៃអ្នក​ប្រើប្រាស់​​សុទ្ធ​សឹង​តែជាយុវវ័យដែលស្ថិតនៅក្នុងវ័យសិក្សា។ យុវវ័យមួយចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...