រដ្ឋាភិបាល​កម្ពុជា៖ យន្តការ៥ សម្រាប់​កាត់​បន្ថយ​គ្រឿង​ញៀន

បើទោះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់សារធាតុញៀន និងគ្រឿង​ញៀន​យ៉ាង​ណាក៏ដោយ តែចំនួនលំហំចូលនៃគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់នៅតែមានចំនួនកើនឡើង។ ការ​ប្រឹងប្រែងទប់ស្កាត់ ដែលឈានទៅដល់ ការដាក់ចេញនូវយន្ដការ ៥ ក្នុងការកាត់បន្ថយគ្រឿងញៀនស្រវឹង នៅ​ពេល​នេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះរដ្ឋាភិបាលកម្ពុជា បានបង្ហាញការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលុបបំបាត់សារធាតុញៀន និងគ្រឿង​ញៀន​យ៉ាង​ណាក៏ដោយ តែចំនួនលំហំចូលនៃគ្រឿងញៀន និងចំនួនអ្នកប្រើប្រាស់នៅតែមានចំនួនកើនឡើង។ ការ​ប្រឹងប្រែងទប់ស្កាត់ ដែលឈានទៅដល់ ការដាក់ចេញនូវយន្ដការ ៥ ក្នុងការកាត់បន្ថយគ្រឿងញៀនស្រវឹង នៅ​ពេល​នេះ។


សិក្ខាសាលា ស្តីពីការបញ្រ្ជៀបវិធានការហានិភ័យ ក្នុងការសេពគ្រឿងញៀន រៀបចំដោយ ក្រសួងព័ត៌មាន​ នៅថ្ងៃ​ទី១៨ ខែមិនា ឆ្នាំ២០១៤នេះ។ (រូបថត MONOROOM.info/ Channita)

គ្រឿងញៀន - បញ្ហាគ្រឿងញៀន ជាបញ្ហាមួយបង្កឲ្យមានការព្រួយបារម្ភ ដោយភាគច្រើន ​នៃអ្នក​ប្រើប្រាស់​​សុទ្ធ​សឹង​តែជាយុវវ័យដែលស្ថិតនៅក្នុងវ័យសិក្សា។ យុវវ័យមួយចំនួន បានក្លាយទៅជាទាសករនៃគ្រឿងញៀន រហូត​បណ្តាលអោយមានការបោះបង់ការសិក្សា និងអ្នកខ្លះទៀតបានធ្លាក់ខ្លួនធ្វើចោរប្លន់។ ម្យ៉ាងបញ្ហាគ្រឿងញៀននេះ ក៏ជាមូលហេតុមួយ បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ និងឆ្លងជំងឺកាមរោគផ្សេងៗ ជាពិសេសគឺជំងឺអេដស៍។

បើយោងតាមប្រសាសន៍របស់ លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែង​ក្នុង​កម្មវិធីសិក្ខាសាលា ស្តីពីការបញ្រ្ជៀបវិធានការហានិភ័យ ក្នុងការសេពគ្រឿងញៀនដែលរៀបចំដោយ ក្រសួង​ព័ត៌មាន​ ​នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថាអ្នកប្រាស់ប្រាស់គ្រឿងញៀននៅកម្ពុជាសព្វថ្ងៃ គឺមាន​ប្រហែល​ជាង១៣០០០នាក់។ រីឯតំបន់គោលដៅ ដែលមានការប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ ស្ថិតនៅ​ពិសេស​នៅ​រាជធានីភ្នំពេញ ទីរួមខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ ប៉ៃលិន កណ្តាល ព្រះសីហនុ ស្ទឹងត្រែង និង​ខេត្ត​ស្វាយរៀង។

ជាការឆ្លើយតប ដើម្បីឈានទៅការលុបបំបាត់ទាំងស្រុង នៃសារធាតុញៀនគ្រប់ប្រភេទ លោក មាស វិរិទ្ធ បានថ្លែង​ថា រដ្ឋាភិបាលកម្ពុជា​បានដាក់​ចេញនូវយុន្តការ ៥។ យន្តការ ក្នុងនោះរួមមាន៖

ទី១. កាត់បន្ថយតម្រូវការគ្រឿងញៀន ធ្វើយ៉ាងណាអោយអ្នកទាំងអស់នោះ ចេះបដិសេធជាមួយនឹងគ្រឿងញៀន តាមរយៈយន្តការកាត់បន្ថយ និងការផ្សព្វផ្សាយកុំអោយមានមនុស្សប្រើប្រាស់។

ទី២. កាត់បន្ថយការផ្គត់ផ្គង់ តាមរយៈការយន្តការនៃការអនុវត្តច្បាប់ទប់ស្កាត់ការផលិត ការសារាចរណ៍ ការជួញ​ដូរ​ជាដើម ទី៣.កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ប្រសិនបើជ្រុលតែបាន​ប្រើប្រាស់​ហើយ តែកុំអោយជួបនូវបញ្ហាដូចជា កុំអោយឆ្លងអេដស៍ មិនកុំអោយឆ្លងជំងឺផ្សេងៗទៀត។

ទី៤. ពង្រឹងប្រសិទ្ធភាពនៃអនុវត្តច្បាប់ ធ្វើយ៉ាងណាអោយមន្រ្តីមានសមត្ថកិច្ច ចេះពីល្បិចកិច្ចកល​ក្នុងការតាមដាន និងស៊ើប​អង្កេតប្រមូលព័ត៌មាន ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ដើម្បីឈានទៅធ្វើការបង្រ្កាប​អោយមាន​ប្រសិទ្ធិភាព។

និងទី៥. កិច្ចសហប្រតិបត្តការអន្តជាតិ។

បើទោះបីជា យន្តការទាំង ៥ នេះ ត្រូវបានដាក់ចេញ ប៉ុន្តែមន្រ្តីផ្នែកប្រឆាំងគ្រឿងញៀនរូបនេះអះអាងថា ប្រតិបត្តិការ​នៃការបង្រ្កាបមិនមែនជាការងាយជាការងាយស្រួលនោះទេ បើគ្មានការសហការពីប្រជាពលរដ្ឋ។ លោកបានថ្លែងថា «វានឹងប៉ះពាល់ដល់សិទ្ធិមនុស្ស យើងមិនអាចចេះតែដើចាប់អ្នកនេះបាន អ្នកនោះបាននោះទេ ទាល់តែ​មាន​ភស្តុតាង​ដាក់បន្ទុកគ្រប់គ្រាន់ ហើយដឹកនាំដោយព្រះរាជអាជ្ញាទៀតទើបចាប់គេបាន»៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី ១៨ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...