ស្ត្រី២នាក់សន្លប់ និងរបួសច្រើននាក់៖ ក្រុមសន្តិសុខវិលមកសងសឹក?
អ្នកតវ៉ាជាស្រ្តីពីរនាក់សន្លប់ និងមួយចំនួនត្រូវរងរបួស ក្នុងព្រឹត្តិការណ៍ទង្គិចគ្នារវាងសន្តិសុខ និងអ្នកមានជម្លោះដីធ្លី នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ មតិនានាបានលើកឡើងថា នេះអាចមកពីក្រុមសន្តិសុខនោះ មានបំណងសងសឹកទៅលើក្រុមអ្នកតវ៉ាវិញ ដែលបានធ្វើឱ្យពួកខ្លួនរងរបួសជាច្រើននាក់កាលពីថ្ងៃទី១៥ កក្កដាកន្លងទៅ។

សហគមន៍អតីតអ្នកភូមិបឹងកក់ តវ៉ានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ហិង្សា - នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤នេះ អ្នកភូមិមានបញ្ហាជម្លោះដីធ្លី បានប៉ះទង្គិចជាមួយក្រុមសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ សាលារាជធានីភ្នំពេញម្តងទៀត ក្រោយពីអ្នកមានជម្លោះដីធ្លីទាំងនោះរួមមាន ប្រជាសហគមន៍បឹងកក់ [...]


