អាយុ២ឆ្នាំ តែចេះជួយសង្គ្រោះប្អូនប្រុសភ្លោះ ចេញពីទូសង្កត់
វីដេអូនោះ មានភាពរន្ធត់ នៅប៉ុន្មានវិនាទីដំបូង តែបានក្លាយជាអស្ចារ្យ និងពោរពេញ ដោយវីរភាព នៅចុងបញ្ចប់នៃវីដេអូ។ ដូចម្ចាស់វីដេអូ លោក រីគី សូហ្វ៍ (Ricky Shoff) ដែលជាឪពុករបស់កូនភ្លោះពីរនាក់ បានសរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ដូច្នេះថា៖ «ខ្ញុំបានរារែក ក្នុងការចែករំលែកវីដេអូនេះ។ ប៉ុន្តែ ខ្ញុំគិតថា រូបភាពក្នុងវីដេអូ នឹងអាចផ្ដល់ជាមេរៀន ទៅឲ្យមេបាទាំងឡាយ ត្រូវប្រុងប្រយ័ត្នទ្វេរឡើង។ ម្យ៉ាងទៀត វីដេអូនេះ មានសភាពអស្ចារ្យណាស់។»។
ប្រាកដហើយ ថាលោក រីគី សូហ្វ៍ ច្បាស់ជាមានអការៈភ័យភិត មិនតិចទេ ក្នុងនាមជាឪពុក នៅពេលដែលបានទស្សនា ក្នុងគ្រាដំបូង នូវវីដេអូសុវត្ថិភាព ដែលថតជាប់ពីសកម្មភាព របស់កូនភ្លោះអាយុ២ឆ្នាំទាំងពីរនាក់ របស់លោក។ នៅពេលនោះ ទូដ៏ធំបានរលំ ដួលមកខាងមុខ ហើយបានសង្កត់លើកុមារម្នាក់ បណ្ដាលឲ្យកុមាររូបនោះ ស្រែកយំឡើង។ នៅក្នុងសភាពជាទារក ដែលទើបនឹងចេះដើរ «តិះតះ» បងប្រុសភ្លោះ [...]





