Posts in ‘អត្ថបទមានវីដេអូ’ Category

នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?

នៅ​ក្នុង​រង្វង់​នេះ ជា​អ្វី​ទៅ?

នៅក្នុងប្រទេសអូស្ត្រាលី មិនមែនឲ្យតែ​មានល្បាក់ទឹកហូរ កាត់តាមផ្ទាំងសិលាធំៗ ដូច្នេះហើយ វាគឺជាទីកន្លែងដ៏មនោរម្យ គួរឲ្យចង់ចេតនា និងដើរកំសាន្ដ ឬចុះងូតទឹក​នោះឡើយ។ តែវាអាចនឹងនាំគ្រោះថ្នាក់ ត្រឡប់មកអ្នក​ទេសចរណ៍​វិញ​បាន ប្រសិនជាមិនសំលឹងមើល ឲ្យច្បាស់ទេនោះ។

ដូចក្នុងរូបភាពបង្ហាញខាងលើនេះ ដែលដំបូងឡើយ គេមិនបានចាប់អារម្មណ៍ថា តើម្ចាស់វីដេអូចង់ថតបង្ហាញពីអ្វីផ្សេង ក្រៅពីខ្សែទឹកហូរដ៏ខ្មួលខ្មាញ់ ជាមួយនឹងទេសភាព ដ៏ល្អប្រណិតនោះទេ។ ប៉ុន្តែ នៅពេលដែលម្ចាស់វីដេអូ ទាញរូបភាពមកជិត ទើបគេដឹងថា... នោះ គឺជាសត្វក្រពើរដ៏ធំ មួយក្បាល។

វីដេអូនេះ ជាការដកស្រង់ ចេញពីកម្មវិធីទូរទស្សន៍​មួយ របស់ «National Geographic TV» ដែលមានការចូលរួមពីលោក «Matt Wright» អ្នកជំនាញមួយរូប ខាងការសង្គ្រោះសត្វក្រពើ និងថតនៅក្នុងតំបន់មួយ ស្ថិតនៅភាគខាងជើង នៃកោះអូស្ត្រាលី។ លោក «Matt Wright» បានលាន់មាត់ នៅក្នុងវីដេអូថា៖ [...]

ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»

ត្រាំ៖ «យើង​គួរ​សាក​ល្បង​ប្រព័ន្ធ​ប្រធានាធិបតី​មួយ​ជីវិត»

«ពីពេលនេះតទៅ គាត់នឹងក្លាយជាប្រធានាធិបតី រហូតមួយជីវិតហើយ គឺប្រធានាធិបតីមួយជីវិត... ហើយគាត់ជាមនុស្សអស្ចារ្យណាស់!» នេះ ជាសំដីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានធ្វើឡើង ជាលក្ខណៈឯកជន សំដៅទៅលោក ស៊ី ជីងពីង (Xi Jinping) ប្រធានាធិបតីចិន។ ខ្សែអាត់ថតសម្លេងនេះ ត្រូវបានបណ្ដាញទូរទស្សន៍ «CNN» របស់អាមេរិកទទួលបាន ហើយយកមកផ្សាយផ្សាយ ជាសាធារណៈ កាលពីម្សិលម៉ិញ។

លោក ដូណាល់ ត្រាំ បានថ្លែងដូច្នេះ នៅចំពោះក្រុមសប្បុរសជន របស់គណបក្សសាធារណរដ្ឋ នៅក្នុងភូមិគ្រឹះរបស់លោក នាក្រុងឆ្នេរសមុទ្រ «Mar-a-Lago» ស្ថិតនៅខាងកើតរដ្ឋ ផ្លរីដា សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក បានថ្លែងបន្តថា៖ «ចូរសម្លឹងមើលមើល៍! គាត់មានសមត្ថភាព អាចធ្វើដូច្នេះបាន ខ្ញុំគិតថាវាជារឿងល្អណាស់! ប្រហែលជាយើងគួរសាកល្បង ធ្វើអញ្ចឹង នៅថ្ងៃណាមួយ»។

ការថ្លែងឡើង របស់ប្រធានាធិបតីអាមេរិកខាងលើនេះ [...]

សកម្មនារី «Femen» ស្រាត​ស្វាគមន៍​អតីត​​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ពេល​បោះ​ឆ្នោត

សកម្មនារី «Femen» ស្រាត​ស្វាគមន៍​អតីត​​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី ពេល​បោះ​ឆ្នោត

បណ្ដាមេដឹកនាំ និងអ្នកទទួលខុសត្រូវអ៊ីតាលី បានទៅចូលរួមបោះឆ្នោត ដោយភាពស្ងប់ស្ងៀម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី៤ ខែមីនានេះ។ ដោយឡែក ចំពោះលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីវិញ ការបោះឆ្នោតរបស់លោក ត្រូវបានរំខានអុកឡុក ដោយសកម្មនារី មកពីបណ្ដាញ «Femen» មួយរូប។

នៅខណៈពេលដែលអតីតនាយករដ្ឋមន្ត្រី ដែលល្បីល្បាញ នៅក្នុងរឿងអាស្រូវជាច្រើន បានទម្លាក់សន្លឹកឆ្នោត ចូលទៅក្នុងហិបឆ្នោតទៅហើយនោះ យុវតីម្នាក់ដែលមានដើមទ្រូវ​ នៅកណ្ដាលវាល បានស្ទុះលោតឡើង ពីលើហិបឆ្នោត នៅចំពីមុខលោក ប៊ែរលូស្កូនី ដោយស្រែកឡើងខ្លាំងៗថា៖ «ប៊ែរលូស្កូនី! អ្នកឯងហួសសម័យហើយ!»។

សារដែលយុវតីស្រែកឡើងនេះ ក៏ត្រូវបានសរសេរ នៅលើដើមទ្រូងរបស់នាងដែរ។

ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»

ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»

វីដេអូ​​ដ៏អាស្រូវយ៉ាងហោចចំនួនបួន ត្រូវ​បានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដំបូងឡើយ នៅថ្ងៃទី១៤ ខែកុម្ភៈ លើគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ​មុននឹងវីដេអូទាំងនេះ ត្រូវបានយកមកបង្ហោះបន្តទៀត នៅពាសពេញលើបណ្ដាញសង្គម។ វីដេអូទាំងនោះ ជាការថតពីអេក្រង់ (Shot Screen) របស់ប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ​ដោយបង្ហាញពីការជជែក រវាងគណនីមួយឈ្មោះ «Many Hun» និងគណនីរបស់ស្ត្រីជាច្រើននាក់ រួមនឹងគណនីរបស់ឈ្មោះ «Kham Phouri» នោះផង។

ការបង្ហោះវីដេអូ កម្រិត«HD 1080» ទាំងនេះ ធ្វើឡើងនៅក្រោយពេលគណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុម ហេគ័រ (​Hackers - ជំនាញខាងប្លន់គេហទំព័រ) ទាញយកទៅកាន់កាប់ តាំងពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដូចគ្នា។

លិខិតជូនដំណឹងមួយច្បាប់ ចេញផ្សាយដោយលេខាធិការដ្ឋាន ​របស់កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យដឹងពីការបាត់បង់គណនី [...]

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

លីវើភូល លត់ ព័រតូ ដល់​ផ្ទះ ៥-០

ក្រុម លីវើភូល (Liverpool) បានលត់ក្រុមម្ចាស់ផ្ទះ ព័រតូ (Porto) យ៉ាងធ្ងន់ធ្ងរ ក្នុងពិន្ទុ ៥-០។ ក្រុមបាល់ទាត់ មកពីប្រទេសអង់គ្លេស បានធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសព័រទុយហ្គាលមួយនេះ សឹងតែចាកចេញទាំងស្រុង ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប ដោយមិនចាំបាច់ ទៅប្រកួតជាលើកទីពីរ នៅក្នុងផ្ទះរបស់ក្រុម លីវើភូល វិញផងទេ។

គ្រាប់បាល់ទាំងប្រាំគ្រាប់ មានបីគ្រាប់រកបាន ដោយកីឡាករ «Mané» មួយគ្រាប់របស់កីឡាករ «Salah» និងមួយគ្រាប់ទៀត រកបានដោយកីឡាករ «Firmino»។

បើក្រុម ព័រតូ ចង់ឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រ ជាបន្តទៀត ក្រុមនេះត្រូវរកគ្រាប់បាល់ ៥ទៅ៦គ្រាប់ ឲ្យបានឈ្នះក្រុម លីវើភូល ក្នុងការប្រកួត«ត្រឡប់» នៅឯកីឡាដ្ឋានរបស់ក្រុម លីវើភូល នាបីសប្ដាហ៍ខាងមុខ៕

» ទស្សនាឡើងវិញ ពីការសង្ខេបនៃការប្រកួតរវាងក្រុម ព័រតូ និងក្រុម លីវើភូល៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...