ក្រុម ហេគ័រ បង្ហោះវីដេអូ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 18, 2018
- ប្រធានបទ: វីដេអូអាស្រូវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូដ៏អាស្រូវយ៉ាងហោចចំនួនបួន ត្រូវបានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដំបូងឡើយ នៅថ្ងៃទី១៤ ខែកុម្ភៈ លើគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) មុននឹងវីដេអូទាំងនេះ ត្រូវបានយកមកបង្ហោះបន្តទៀត នៅពាសពេញលើបណ្ដាញសង្គម។ វីដេអូទាំងនោះ ជាការថតពីអេក្រង់ (Shot Screen) របស់ប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ដោយបង្ហាញពីការជជែក រវាងគណនីមួយឈ្មោះ «Many Hun» និងគណនីរបស់ស្ត្រីជាច្រើននាក់ រួមនឹងគណនីរបស់ឈ្មោះ «Kham Phouri» នោះផង។
ការបង្ហោះវីដេអូ កម្រិត«HD 1080» ទាំងនេះ ធ្វើឡើងនៅក្រោយពេលគណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុម ហេគ័រ (Hackers - ជំនាញខាងប្លន់គេហទំព័រ) ទាញយកទៅកាន់កាប់ តាំងពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដូចគ្នា។
លិខិតជូនដំណឹងមួយច្បាប់ ចេញផ្សាយដោយលេខាធិការដ្ឋាន របស់កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យដឹងពីការបាត់បង់គណនី និងទំព័រហ្វេសប៊ុកនេះ នៅក្នុងថ្ងៃដដែល។ ក្នុងសេចក្តីជូនដំណឹងនោះ បានបន្តថា៖ «ទន្ទឹមនឹងការព្យាយាម រិះរកលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីទាញយកគណនីនិងទំព័រនេះមកវិញ ក្រុមការងារក៏បានជូនដំណឹង ជាផ្លូវការរួចហើយដែរ ទៅកាន់នាយកដ្ឋានជំនាញ របស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ»។
វីដេអូទីមួយ បង្ហាញឲ្យឃើញពីការជជែក ជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Kham Phouri»។
វីដេអូទីពីរ បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Zorida Duong»។
វីដេអូទីបី បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Sa Dy» «May Fa» «Sin Sakada» និង«Laly Na»។
វីដេអូទីបួន បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Ying My» និង«Laly Na»។
មកដល់ពេលនេះ មិនទាន់មានជនណា ឬក្រុមណាមួយអះអាងទទួលខុសត្រូវ ចំពោះការវាយលុកកាន់កាប់គណនី-ទំព័រហ្វេសប៊ុក ឬបង្ហោះវីដេអូ ដែលមានទាក់ទងនឹងលោក ហ៊ុន ម៉ានី ខាងលើនេះទេ។ លោក ហ៊ុន ម៉ានី ខ្លួនលោក ក៏ហាក់ដូចជានៅស្ងាត់ស្ងៀម មិនបានបញ្ចេញប្រតិកម្មអ្វីឡើយ។
ដោយឡែក លោក ខាំ ភូរិ ដែលគេស្គាល់ថា ជាអ្នកនិពន្ធទំនុកចម្រៀង នៅក្នុងផលិតកម្មហង្សមាស និងជាកូនប្រុសរបស់លោក ខាំ ភឿន អតីតអភិបាលខេត្តក្រចេះ បានបង្ហោះពាក្យមួយឃ្លា ទម្លាក់ការទទួលខុសត្រូវ ពីរឿងនេះ ទៅលើក្រុមប្រឆាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីបីរូប គឺលោក ប៉ាង សុខឿន - លោក ឆាំ ឆានី និងលោក មែន ណាត ដែលបានយកវីដេអូទាំងបួន មកចែករំលែកយ៉ាងផុលផុស នៅលើបណ្ដាញសង្គម។ លោក ខាំ ភូរិ បានសរសេរថា៖ «កាឡៃសទៅជាខ្មៅ បង្អាប់កិត្តិយសអ្នកដទៃ ដើម្បីបំពេញមហិច្ឆតារបស់ក្រុមខ្លួន...»។
ប្រតិកម្មរបស់លោក ខាំ ភូរិ ធ្វើឡើងនៅចំពោះការបង្ហោះជាបន្តបន្ទាប់ របស់លោកទាំងបីខាងលើ ដែលមាននិន្នការគាំទ្រគណបក្សប្រឆាំង។ ការបង្ហោះចុងក្រោយ ទាក់ទងនឹងរឿងខាងលើ គឺជាការអំពាវនាវរបស់អស់លោកទាំងនេះ ដើម្បីស្វែងរកយុត្តិធម៌ ឲ្យក្រុមម្ចាស់គណនីហ្វេសប៊ុកទាំងឡាយ ដែលត្រូវបានគិតថា ជាស្ត្រីរងគ្រោះ។ ដូចជាលោក ប៉ាង សុខឿន ដែលដាក់រហស្សនាម សុវណ្ណភូមិ ខ្មែរ ជាដើម បានបង្ហោះរូបថត និងសារមានជាអាទិ៍ថា៖