ឧទ្ធម្ភាគចក្របុកគ្នានៅអាហ្សង់ទីន ១០នាក់ស្លាប់ ក្នុងនោះ៨នាក់ជាជនល្បីៗបារាំង
ដំណឹងដ៏អាក្រក់មួយ បានផ្ទុះឡើងទៀត សម្រាប់ប្រទេសបារាំង។ ឧទ្ធម្ភាគចក្រពីរ ដែលបានដឹកក្រុមការងារ របស់ទូរទស្សន៍បារាំង បានបុកគ្នានៅរសៀលថ្ងៃច័ន្ទ ក្នុងប្រទេសអាហ្សង់ទីន ក្បែរនឹងទីក្រុង វីឡា កាស្ទើលី (Villa Castelli) នៃខេត្ត ឡា រីយ៉ូចា (La Rioja)។ តុល្យភាពចុងក្រោយ បានឲ្យដឹងថា គ្រោះថ្នាក់ដ៏រន្ធត់នេះ បានធ្វើមនុស្ស១០នាក់បានស្លាប់ នៅក្នុងចំណោមនោះ ជនរងគ្រោះដល់ជីវិត៨នាក់ សុទ្ធតែជាកីឡាករ និងអ្នកដឹកនាំកម្មវិធីល្បីៗ របស់ប្រទេសបារាំង។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ឧទ្ធម្ភាគចក្រទាំងពីរ បានបុកគ្នាបន្ទាប់ពីហោះឡើងបានបន្ដិច និងបានហោះនៅកំពស់ ប្រមាណជា១០០ម៉ែត្រ។ គេនៅមិនទាន់ដឹង ពីមូលហេតុអ្វី ដែលធ្វើយន្ដហោះប្រើកង្ហាទាំងពីរនេះ បើកទៅបុកគ្នានៅឡើយ ប៉ុន្តែឧទ្ធម្ភាគចក្រ បានធ្លាក់មកលើដី ហើយបានឆេះហុយទ្រលោមឡើង។ សម្រាប់អាជ្ញាធរអាហ្សង់ទីន បានថ្លែងថា មូលហេតុអាចមកពីពីរករណី៖ អាចបណ្ដាល [...]