Posts in ‘អត្ថបទមានវីដេអូ’ Category

ផឹកទឹកនោម និងទឹក«កាម»សត្វលា ថតដាក់ទូរទស្សន៍

នៅក្នុងកម្មវិធីទូរទស្សន៍មួយ ឈ្មោះ «កត្តាធ្វើឲ្យភ័យ (Fear Factor)» នៅសហរដ្ឋអាមេរិក យុវជនយុវនារី ជាបេក្ខជន​ បេក្ខនារី ចំនួន៦នាក់នៅក្នុងកម្មវិធីនោះ បានលើកយកមកផឹក នូវទឹកនោម និងទឹក«កាម» របស់សត្វលា។

ពួកគេ ត្រូវបែកចែកជាង៣ក្រុម មួយក្រុមមានពីរនាក់ ហើយត្រូវផឹកទឹកនោម និងទឹកកាម របស់សត្វលា ដើម្បី​ឈាន​ទៅ​ឈ្នះរង្វាន់ ៥ម៉ឺនដុល្លា (ត្រូវជា៤ម៉ឺន៥ពាន់អ៊ឺរ៉ូ)។

ក្នុងឈុតនេះ ដែលមានចំណងជើង ភេសជ្ជៈរបស់សត្វលា (Donkey Juice) ត្រូវបានហាមឃាត់ មិនឲ្យចាក់ផ្សាយ នៅ​លើ​កញ្ចក់ទូរទស្សន៍ទេ កាលពីឆ្នាំ២០១២កន្លងទៅ។ ប៉ុន្តែនៅឆ្នាំនេះ ស្ថានីយទូរទស្សន៍ ដូចជាទទួលបានសេរីភាពជាងមុន!

នរណាខ្លះ ចង់សាកល្បងដែរ?

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា»​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​លើ កឹម សុខា

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា»​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​លើ កឹម សុខា

ក្នុងរយៈកាលបីថ្ងៃមកនេះ មានរឿងចម្រូងចម្រាស់ជាច្រើន បានកើតឡើងចំពោះលោក កឹម សុខា ដែលរង​ការ​ចោទ​ប្រកាន់ ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថាជាមេដឹកនាំ នៃចលនាបដិវត្តពណ៌ ក៏ដូចជាការចោទប្រកាន់ថា បដិវត្តពណ៌នេះ ជាដើមចង នៃការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន។ មិនត្រឹមតែចោទប្រកាន់ទេ តែលោក ហ៊ុន សែន ថែមទាំងព្រមាន ចាត់ការដាក់«ខ្នោះ»លោក កឹ សុខា នោះថែមទៀត។

ថ្លែងឡើង ជុំវិញបញ្ហាដ៏រំជើបរំជួល ខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានរំលឹកឡើងវិញ ទៅ​កាន់រដ្ឋាភិបាល ក៏ដូចជាមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់វិបត្តនយោបាយ នៅកម្ពុជា នាពេលនេះ ត្រូវបានឯកភាពគ្នាទាំងស្រុងដោយ ស្តែងឡើងតាម «វប្បធម៌សន្ទនា ជាវប្បធម៌សន្តិភាព និងវឌ្ឍនភាព»។

នៅចំពោះអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា [...]

បែក​ធ្លាយ​វីដេអូ​បុគ្គលិក​រិះ​គន់ មេ​ពន្ធដារ​ខ័ណ្ឌ​ចំការ​មន​ចាស់​ដៃ

បែក​ធ្លាយ​វីដេអូ​បុគ្គលិក​រិះ​គន់ មេ​ពន្ធដារ​ខ័ណ្ឌ​ចំការ​មន​ចាស់​ដៃ

កន្លងមកបុគ្គលិក និងមន្ត្រីពន្ធដារ នៅខ័ណ្ឌចំការមន ធ្លាប់បានរកកិច្ចអន្តរាគមន៍ ពីអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ​ម្តងរួចមកហើយដើម្បី ចាត់វិធានការ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ របស់ប្រធានសាខាពន្ធដារ ខ័ណ្ឌចំការមន លោក ទី សុខុន មកលើមន្ត្រីទាំងនោះ។ ស្រាប់តែនាពេលថ្មីៗនេះ មានវីដេអូក្លីបមួយ បានចែកចាយតៗគ្នា នៅក្នុង​បណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើការរិះគន់ និងបន្ទោសបង្អាប់យ៉ាងធ្ងន់ធ្ងរ ទៅលើលោក ទី សុខុន ដែល​បាន​ចោទ​លោកថា បានធ្វើទង្វើមិនគប្បី មកលើមន្ត្រីពន្ធដារថ្នាក់ក្រោម។

វីដេអូដែលមានសំលេងស្ត្រីម្នាក់ ជាមន្ត្រីនៅក្នុងការិល័យពន្ធដារ ខ័ណ្ឌចំការមនបានរៀបរាប់ អំពីសេចក្តីធុញថប់ លើ​ការងាររបស់ខ្លួន ដែលទទួលរងការគាបសង្កត់ ពីលោក ទី សុខុន។ សំឡេងស្ត្រីរូបនេះ បានបន្លឺនៅក្នុងក្លីបវីដេអូថា ខ្លួន​ត្រូវបានគេដេញចេញ ពីកន្លែងធ្វើការ ហើយថែមទាំងបាននិយាយថា ខ្លួនស្អប់ខ្ពើមនឹងការងារនៅទីនោះណាស់ ព្រោះ​ទីនោះ [...]

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

ភេវរកម្ម៖ សារមន្ទីរ​ជាតិ​នៅ​ទូនេស៊ី រង​ការ​វាយ​ប្រហារ ៨​នាក់​ស្លាប់ (vdo)

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសទូនេស៊ី (ទ្វីបអាហ្វ្រិកខាងជើង) លោក មហាមេដ អាលីអារ៉ូយ (Mohamed Ali Aroui) បានថ្លែងអះអាង តាមវិទ្យុមួយថា៖ «ការវាយប្រហារមួយ បានធ្វើទៅលើ សារមន្ទីរជាតិ បារដូ ដោយភេវជន​ពីរ​នាក់ ឬអាចច្រើនជាងនេះ ប្រដាប់ដោយអាវុធ អាកាស្វ័យប្រវត្តិ»។ សារមន្ទីរជាតិ បារដូ ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពី​អាគារ​រដ្ឋសភា​ជាតិ នៃប្រទេសទូនេស៊ី។

លោក អាលីអារ៉ូយ បានរាយការណ៍ទៀតថា៖ «មានជនរងគ្រោះ ដល់ជីវិត ៨នាក់ ក្នុងនោះ ៧នាក់ជាជនបរទេស និង​ម្នាក់​ជាជនជាតិទូនេស៊ី»។

បើតាមអ្នកនាំពាក្យដដែល បានឲ្យដឹងថា ទេសចរណ៍ច្រើនរយនាក់ កំពុងស្ថិតនៅក្នុងសារមន្ទីរ នៅមុខពេលការ​វាយ​ប្រហារ បានកើតឡើង។ ប៉ុន្តែទេសចរណ៍មួយភាគធំ ត្រូវបានជម្លៀសចេញ។ លោកមិនបានថ្លែងអះអាង ដូចប្រព័ន្ធ​ផ្សព្វផ្សាយជាច្រើន ដែលរាយការណ៍ថា នៅមានចំណាប់ខ្មាំង កំពុងរងគ្រោះនៅឡើយ នៅក្នុងហេតុការណ៍នេះ។ លោក​គ្រាន់តែបញ្ជាក់ថា៖ [...]

ផៃ ស៊ីផាន ថា កឹម សុខា ជា​មេ​ដឹក​នាំ​«បដិវត្តន៍​ពណ៌» នៅ​កម្ពុជា

ផៃ ស៊ីផាន ថា កឹម សុខា ជា​មេ​ដឹក​នាំ​«បដិវត្តន៍​ពណ៌» នៅ​កម្ពុជា

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី ផាន បានសរសេរ ដាក់ការចោទប្រកាន់ ទៅលើអនុប្រធាន គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និងជាអនុប្រធានទី១ នៃរដ្ឋសភា នីតិកាលទីប្រាំនេះថា រាល់សកម្មភាពវឹកវរ ភាព​អនាធិបតេយ្យ និងពិសោធន៍ដ៏ជូរចត់ ដែលបានកើតឡើង ក្នុងប្រទេសកម្ពុជា ថានោះជាការដឹកនាំ បែប​«បដិវត្តន៍​ពណ៌» របស់​លោក កឹម សុខា។

ក្នុងគណនីហ្វេសប៊ុកផ្ទាល់ របស់លោក អ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រី រូបនេះ បានសរសេរថា ដោយសារភាព​បរាជ័យ របស់អ្នកដឹកនាំបដិវត្តន៍ពណ៌ (កឹម សុខា) នាពេលកន្លងមក បានធ្វើការបំពារបំពាន លើនីតិរដ្ឋ នីត្យានុកូល​ភាព និងដំណើការទៀងទាត់ របស់អំណាចសាធារណៈ រហូតដល់បង្ក ការបំផុសបំផុល ឲ្យមានការបះបោរ ប្រឆាំងនឹង​នីត្យានុកូលភាពរបស់ប្រជាជាតិ តតាំងជាមួយ នឹងព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងចង់ផ្តួលរំលំរបប និងអំណាចរដ្ឋតាមរយៈការបះបោរ។

ការចោទប្រកាន់ របស់លោកមន្រ្តីជាន់ខ្ពស់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...