ព្រឺព្រួច ព្រោះពីងពាងនៅក្នុងចេក... ចង់ញ៉ាំឬទេ? (vdo)
ម្ចាស់អ្នកថត បានសរសេរថា ខ្លួនចង់ញ៉ាំចេកមួយផ្លែ... ប៉ុន្តែនៅពេលហៀប នឹងយកចេកនេះ ឡើងមកបកសម្បកនោះ សម្រាប់តែបុរសម្ចាស់ផ្លៃចេក បានឃើញដូចជាមានអ្វីមួយ កំពុងធ្វើចលនា នៅខាងក្នុង។ ហេតុភេទនេះ បានបង្កជាចម្ងល់ឡើង ដែលធ្វើឲ្យម្ចាស់ចេក ទាញទូរស័ព្ទដៃរបស់ខ្លួន ចេញមកថត...
នៅប៉ុន្មាននាទីក្រោយមក រូបភាពដ៏ព្រឺព្រួចមួយ បានកើតឡើង នោះគឺពីងពាងមួយក្បាល បានចោះសម្បកចេក ហើយទម្លាយខ្លួនចេញមកក្រៅ!!! បុរសម្ចាស់ចេក បានសរសេរទៀតថា លែងចង់ញ៉ាំចេកហើយ តែខ្លួនបានញ៉ាំផ្លែប៉ោម ជាជំនួសវិញ។
កុហកសុទ្ធ!
ប៉ុន្តែការពិតត្រូវបានទម្លាយចេញ នៅពេលដែលគេដឹងថា ម្ចាស់វីដេអូខាងលើ គឺលោក កាលេប ឡេឆូវស្គី (Kaleb Lechowski) អ្នកជំនាញខាង កៃឆ្នៃរូបភាពមានចលនា គ្រប់បែបយ៉ាង ទាំងនៅក្នុងភាពយន្ដហោះធំៗ ឬនៅក្នុងភាពយន្ដគំនូរ 3D។ នេះ មិនមែនជាពីងពាងមែនទែនឡើយ តែជាការឆ្នៃប្រឌិតរូបភាព ពីងពាង [...]