អស់ពីប្រពន្ធ ចាប់កូនស្រីបង្កើតតូចៗរំលោភ នៅបាត់ដំបង
ហេតុការណ៍ដ៏ក្រៀមក្រំ និងអាណោចអាធម បានកើតទៅលើ កូនស្រីច្បងពីរនាក់ អាយុ៧ និង៩ឆ្នាំ ពីក្នុងចំណោមកូនស្រីបីនាក់ ដែលពួកគេគួរតែទទួលបាន ពីឪពុករបស់ខ្លួន នូវការថ្នាក់ថ្នម ចិញ្ចឹមបីបាច់ ដូចកុមារផ្សេងទៀត។ តែផ្ទុយទៅវិញ ឪពុកដែលមានអាយុ៤៦ឆ្នាំ ឈ្មោះ នន់ ផល បានបង្រៀនឲ្យកូនស្រីតូចៗ របស់ខ្លួនចេះមើលវីដេអូ«កូនជ្រូក» ទាំងពួកគេមិនទាន់ដឹងថា អ្វីទៅជាការរួមភេទ ហើយបានចាប់ពួកនាងរំលោភ។
ស្រង់សម្ដីដោយ សារព័ត៌មាន ឌឹខេមបូឌៀដេល្លី លោក ឡម ឡាន នាយការិយាល័យនគរបាលយុត្តិធម៌ស្រុក ឯកភ្នំ បានថ្លែងឲ្យដឹងថា បុរសដែលប្រកបរបរ ជាអ្នកនេសាទខាងលើ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ នៅផ្ទះរបស់ជននេះ ស្ថិតក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ។ មន្ត្រីអាជ្ញាធររូបនេះ បានថ្លែងរៀបរាប់ នូវហេតុការណ៍ដ៏រន្ធត់ជាច្រើន នៅក្នុងការស៊ើបអង្កេតរបស់ខ្លួន [...]