ចិន៖ ធ្លាក់ក្នុងចន្លោះជណ្ដើរយន្ដ ដាច់ជើងមួយចំហៀង
រូបភាពដ៏តក់ស្លុត កាលពីសប្ដាហ៍កន្លងទៅ បង្ហាញពីម្ដាយវ័យក្មេងម្នាក់ បន្ទាប់ពីបានសង្គ្រោះ កូនប្រុសរបស់ខ្លួនរួច ត្រូវបានជណ្ដើរយន្ដទាញយកទៅ រមូរខ្លួនរហូតស្លាប់នោះ នៅមិនទាន់ផុតរលត់នៅឡើយ។ ប៉ុន្តែរូបភាពថ្មីមួយ ទើបនឹងកើតឡើងទៀត នៅចុងសប្ដាហ៍កន្លងទៅនេះ ក្នុងទីក្រុងសៀងហៃ ប្រទេសចិន បណ្ដាលឲ្យបណ្ដាជនចិន បានសម្ដែងប្រតិកម្មសារជាថ្មី។
លោក ហ្សាង ស៊ីសេង (Zhang Shisheng) បុគ្គលិកបោសជូនមួយរូប ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំរបស់ទីក្រុងភាគខាងកើត នៃប្រទេសចិន បានធ្លាក់ទៅក្នុងចន្លោះជណ្ដើរយន្ដ កាលពីថ្ងៃអាទិត្យទី២ ខែសីហានេះ។ ដូចអ្វីដែលបានបង្ហាញឲ្យឃើញ នៅក្នុងរូបភាពវីដេអូសុវត្ថិភាព សន្ទះបិទម៉ាស៊ីន នៃជណ្ដើរយន្ដបានរបើកឡើង បានធ្វើឲ្យលោក ស៊ីសេង អាយុ៣៥ឆ្នាំ ធ្លាក់ចូលទៅក្នុងនោះ។
ភ្លាមៗនោះ បុរសអ្នកបោសជូត បានប្រតិកកម្មភ្លាម ដោយឈោងទៅចុច ប៊ូតុង ដើម្បីបញ្ឈប់ជណ្ដើរយន្ដជាបន្ទាន់... តែយឺតពេលទៅហើយ។ [...]