Posts in ‘អត្ថបទមានវីដេអូ’ Category

រ៉ូណាល់ដូ ជា​កីឡាករ​«ឯក» ព្រោះ​ទាត់​បញ្ចូល​ទី​៤គ្រាប់​តែ​ឯង

តើមានអ្វី ដែលអាចមកបង្អាក់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បាន នៅក្នុងការប្រកួតក្របខណ្ឌ «La Liga» របស់ប្រទេសអេស្ប៉ាញ ជាមួយក្រុម «Celta Vigo» កាលពីរសៀលថ្ងៃសៅរ៍ ម្សិលម៉ិញនេះ? គ្រាន់​តែ​កីឡាករ​ខ្សែ​ប្រយុទ្ធរូបនេះ តែម្នាក់ប៉ុណ្ណោះ បានរកគ្រាប់បាល់ឲ្យក្រុម រៀលម៉ាឌ្រីត បានរហូតដល់ទៅ៤គ្រាប់ នៅ​ក្នុង​រយៈពេល​មិនដល់៣០នាទីផង នៃការប្រកួត​ពាក់កណ្ដាលម៉ោងទី២។ ជាទេពកោសល្យដ៏អស្ចារ្យ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ថ្មី ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) ញញឹមបិតមាត់មិនជិត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រោយការប្រកួត ដែលផ្ដល់ជ័យជំនះ ៧-១ ទៅឲ្យក្រុមរៀលម៉ាឌ្រីដនោះ លោក ហ្សីដាន ដែលជាគ្រូបង្វឹកថ្មីថ្មោង បានអបអរកីឡាកររបស់ខ្លួនថា៖ «ខ្ញុំស្រឡាញ់ ទម្រង់លេង​បាល់​ដ៏​ប្រសើររបស់ គ្រីស្ទៀណូ នៅថ្ងៃនេះ។ អ្នកដឹងហើយថា កីឡាករមួយនេះ អាចរកបានបួនគ្រាប់ នៅក្នុង​ការ​ប្រកួត​តែមួយ ហើយកីឡាករតិចណាស់ ដែលអាចធ្វើបានដូច្នេះ។ [...]

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

អគ្គិភ័យ​ឆេះ​ម៉ាស៊ីន​យន្ដហោះ នៅ​ពេល​ហោះ​ងើប​ខ្លួន​ពី​ដី

អ្នកដំណើរ ដែលជិះនៅក្នុងយន្ដហោះប្រភេទ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ូស្សី «Orenbourg Airlines (Orenair)» ប្រាកដជាភ័យ​លោះព្រលឹងមិនតិចទេ នៅក្នុងជីវិតរបស់ពួកគេ។ នៅបន្ទាប់ពីងើបខ្លួនពីដី បាន​១៥នាទី នៅថ្ងៃទី១១ ខែកុម្ភៈនេះ ពីព្រលានយន្ដហោះក្រុង ពន់តាកាណា (Punta Cana) នៃ​សាធារណរដ្ឋ​ដូមីនិកាំង (ទ្វីបអាមេរិក) យន្ដហោះដែលពួកគេជិះ និងដែលហោះនៅកំពស់ ៦គីឡូម៉ែត្រពីដី​ហើយ​នោះ បាន​រងគ្រោះ​ព្រោះអគ្គិភ័យ បានឆាបឆេះម៉ាស៊ីនប្រតិកម្មម្ខាង របស់យន្ដហោះ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ បានពន្យល់ថា ម៉ាស៊ីនប្រតិកម្មបានខូច នៅ​ពេល​ហោះហើរ បង្កឲ្យមានអគ្គិភ័យ ហើយផ្សែងដ៏ខ្មួលខ្មាញ់ បានហុយចូលមកក្នុងយន្ដហោះ។ សារព័ត៌មាន «Sputnik News» បានរាយការណ៍ថា អ្នកដំណើរបានមើលឃើញពីក្នុងយន្ដហោះមក ឃើញម៉ាស៊ីន​ប្រតិកម្ម​ម្ខាង កំពុងស្ថិតក្នុងអណ្ដាតភ្លើង យ៉ាងសន្ធោសន្ធៅ។

ភ្ញាក់ព្រើត... ព្រោះ​មាន​ពីងពាង​«យក្ស»​ក្នុង​កញ្ចប់​សាឡាត់!

សាឡាត់មួយកញ្ចប់នេះ ត្រូវបានទិញពីផ្សារទំនើប ដើម្បីយកមកបរិភោគភ្លាមៗ តែនៅពេលយុវតីជាតិអូស្ត្រាលី នាង ហ្សូអេ ផើរី (Zoé Perry) ហៀបនឹងបើកកញ្ចប់នេះ ស្រាប់តែនាងបានប្រទះឃើញ សត្វពីងពាង​មួយ​ក្បាល​យ៉ាង​ធំ នៅក្នុងនោះ។ រឿងដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គឺសត្វពីងពាងនោះ នៅមានជីវិតនៅឡើយ។

គេហទំព័រព័ត៌មាន «Mashable» បានស្រង់សម្ដីនាង ផើរី មកសរសេរអះអាងថា កាលពីដើមខែកុម្ភៈនេះ នាង​បាន​ត្រឡប់​ចូលផ្ទះវិញ បន្ទាប់ពីបានឈាងចូល ទៅក្នុងផ្សារទំនើបដ៏ល្បីឈ្មោះមួយ នៅក្នុង​ប្រទេស​អូស្ត្រាលី ដើម្បីទិញ​សាឡាត់​ច្រើនកញ្ចប់ ក្នុងបំណង​យកមកបរិភោគភ្លាមៗ។ តែខណៈនាងហៀប បើក​កញ្ចប់​សាឡាត់ ស្រាប់តែនាង បាន​មើល​ឃើញ វត្ថុចេះកម្រើកមួយ នៅក្នុងនោះ។ វត្ថុដែលចេះ​កម្រើកខ្លួននោះ គឺ​សត្វ​«ពីងពាង»​យក្សមួយក្បាល។

តើមានមនុស្សប៉ុន្មាននាក់ នៅក្នុងពិភពលោកយើងនេះ ដែលទទួលសំណាង បើកកញ្ចប់ម្ហូបដើម្បីបរិភោគ ស្រាប់​តែ​ប្រទះឃើញ សត្វមួយក្បាល [...]

ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ

ប្រចៀវ​«ជញ្ជាក់​ឈាម»​សម្លាប់​កុមារ​១២នាក់ នៅ​ប៉េរូ

ការប្រកាសអាសន្ន ផ្នែកសុខាភិបាលមួយ ត្រូវបានធ្វើឡើង នៅក្នុងតំបន់ «Loreto» ចំងាយប្រមាណ​ជា​១១០០​គីឡូម៉ែត្រ ពីរដ្ឋធានី លីម៉ា (Lima) នៃប្រទេសប៉េរូ ក្បែនឹងព្រំដែន ជាមួយប្រទេស អេក្វាទ័រ ដែលស្ថិត​ក្នុង​ទ្វីប​អាមេរិក​ខាងត្បូង។ សេចក្ដីប្រកាសអាសន្ននោះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ​ដាក់ពង្រាយ នូវការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ រាប់តាំងបុគ្គលិក និងសម្ភារៈ ដើម្បីទប់ស្កាត់នូវការចម្លងមេរោគដ៏ប្រល័យមួយ ដែលពាំនាំមក​ឲ្យ​មនុស្ស ដោយ​ហ្វូង​សត្វ​ប្រចៀវ «ជញ្ជក់ឈាម»។ នេះបើតាមការប្រកាស របស់រដ្ឋមន្ត្រីសុខាភិបាល​របស់​ប្រទេស​ប៉េរូ លោក អានីបាល់ វ៉េឡាស្កេស៍ (Anibal Velasquez) នៅតាមកញ្ចាក់ទូរទស្សន៍។

ស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង (AFP) ប្រធានការិយាល័យសុខភាព ប្រចាំតំបន់ខាងលើ លោក ហែម៉ាន់ ស៊ីលវ៉ា (Hermann Silva) បានថ្លែងឲ្យដឹងថា៖ «ដោយយោងទៅលើអាការៈរោគ និងរបាយ​ការណ៍ វេជ្ជសាស្ត្រ បានឲ្យដឹងថា កុមារទាំងពីរនាក់ [...]

គីម ជុងអ៊ុន ប្រហារ​ជីវិត​«អគ្គមេបញ្ជាការ​កងទ័ព»​របស់​ខ្លួន?

គីម ជុងអ៊ុន ប្រហារ​ជីវិត​«អគ្គមេបញ្ជាការ​កងទ័ព»​របស់​ខ្លួន?

សារព័ត៌មាននានា របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយ ក្នុងថ្ងៃពុធ ទី១០ ខែកុម្ភៈ និងត្រូវបាន​សារព័ត៌មាន​ផ្សេងទៀត នៅបស្ចឹមលោក យកមកអះអាងបន្ត ថាអគ្គមេបញ្ជាការកងទ័ព របស់ប្រទេស​កូរ៉េ​ខាង​ជើង លោក រី យ៉ុងជីល (Ri Yong-gil) ត្រូវបានរបបកុម្មុយនីស យកទៅប្រហារជីវិត កាលពីដើមខែ​កន្លង​មក​នេះ។ ប្រភពដែលស្និតនឹងសំនុំរឿង របស់របបក្រុងព្យុងយ៉ាង ត្រូវបានទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុងហាប់ (Yonhap) ស្រង់សំដីមកបញ្ជាក់ថា លោក យ៉ុងជីល បានរងការចោទប្រកាន់ ថាបាន​បង្កើត​ចលនា​នយោបាយ និងមានទាក់ទងក្នុងអំពើពុករលួយ។

ព័ត៌មាននេះបានធ្លាក់មកដល់ នៅក្នុងបរិយាកាសដ៏តានតឹង រវាងប្រទេសកូរ៉េទាំងពីរ បន្ទាប់ពីការ​សាកល្បង​គ្រាប់​បែកនុយក្លេអ៊ែរ និងការបាញ់កាំជ្រួច របស់ក្រុងព្យុងយ៉ាង ត្រូវបានធ្វើឡើង កាលពីពេលថ្មីៗនេះ។ ហេតុការណ៍​នេះ ក៏បានកើតឡើង ចំពេលដែល«អគ្គមគ្គុទេស» របស់របបកុម្មុយនីស លោក គីម ជុងអ៊ុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...