Posts in ‘បទយកការណ៍’ Category

ពលរដ្ឋ​ថា​បាក់​ដី​ដោយ​«ការ​បូម​ខ្សាច់» អាជ្ញាធរ​ថា​មក​ពី​«គ្រោះ​ធម្មជាតិ»

ពលរដ្ឋ​ថា​បាក់​ដី​ដោយ​«ការ​បូម​ខ្សាច់» អាជ្ញាធរ​ថា​មក​ពី​«គ្រោះ​ធម្មជាតិ»

យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលរស់នៅតាមដងទន្លេសាបប៉ែកខាងកើត ក្នុងនោះ​មាន​ជាង៨គ្រួសារ កំពុងប្រឈម ការបាក់ស្រុត ទាញផ្ទះចូលក្នុងទន្លេ ដោយគ្មានការអើពើពីអាជ្ញាធរមួលដ្ឋាន។ លោក ហ៊ាង គឹម ស្រឿន ប្រធានអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា អាជ្ញាធរកំពុងតែ​គេចវេសពី​ការទទួលខុសត្រូវ និងរុញដាក់គ្នាទៅវិញទៅមក នូវការបាត់ស្រុតផ្ទះសំបែងទាំងនោះ មកពីការបណ្តែតបណ្តោយ​ឲ្យ​ឈ្មួញបូមខ្សាច់។


ផ្ទះពលរដ្ឋដែលបានបាក់ចុះទៅក្នុងទន្លេ នៅក្បែរស្ពានជ្រោយចង្វា។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិរស់នៅ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

នៅមុខថ្ងៃចូលឆ្នាំតែបន្តិចប៉ុណ្ណោះ ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ បាននាំគ្នាធ្វើចំណាក​«ពី​រាជធានីភ្នំពេញ» ជា​បណ្តើរៗឆ្ពោះទៅកាន់បណ្តាខេត្តនានា ដែលជាស្រុកកំណើតរបស់ខ្លួន។ អ្នកខ្លះធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន តាម​ទោចក្រយានយន្ត និងតាមរថយន្តឈ្នួលជាដើម។ ខាងក្រោមនេះ ជាបទយកការណ៍យ៉ាងមានជំនក់ចិត្តមួយ របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដើម្បីចែកជូនលោកអ្នកទាំងឡាយ ដែលមិនបានដឹងពីហេតុការណ៍ នៃការធ្វើចំណាក​ក្រុង របស់ពលរដ្ឋនៅពេលរដូវបុណ្យទានម្ដងៗ។


ការត្រៀមឡើងរថយន្ដក្រុង នៅចំណតក្បែរផ្សារអូឬស្សី។ (រូបថត MONOROOM.info/ O. Vary)

រដូវបុណ្យទាន - [...]

បទ​រាយ​ការណ៍៖ ចោទ​ម្ចាស់​ដី​ជាង​៣០​ឆ្នាំ ថា​រស់​លើ​ដី​«រដ្ឋ» ឬ​ដី​«បក្ស»

បទ​រាយ​ការណ៍៖ ចោទ​ម្ចាស់​ដី​ជាង​៣០​ឆ្នាំ ថា​រស់​លើ​ដី​«រដ្ឋ» ឬ​ដី​«បក្ស»

ពលរដ្ឋនៅបឹងកក់ លោក លី ស្រ៊ាងខេង ត្រូវបានអាជ្ញាធរមូលដ្ឋាន បង្ខំឲ្យចុះចេញពីលំនៅដ្ឋានរបស់ខ្លួន ខណៈ​ដែលលោកបានរស់នៅអស់​រយៈពេល ជាងសាមសិបឆ្នាំមកហើយនោះ។ រស់នៅជាមួយប្រពន្ធ និងកូនប្រុសស្រីពីរ​នាក់ និងក្នុងនាមលោក​ជាមេ​គ្រួសារ លោកបានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដីនេះលោកបាន​មក​រស់នៅតាំងពីឆ្នាំ១៩៧៩។  បន្ទាប់ពីសង្កាត់បានមកធ្វើជំរឿនស្ថិតិក្នុង​ឆ្នាំ១៩៨២  លោកបានក្លាយជាពលរដ្ឋ​ស្រប​ច្បាប់ នៅក្នុងទឹកដីសង្កាត់​បឹងកក់មួយ ខណ្ឌទួលគោក ចាប់តាំងពីឆ្នាំ១៩៨៣រហូតមក។


«ស៊ូស្លាប់នៅលើទឹកដីរបស់ខ្ញុំ» ត្រូវបានម្ចាស់ផ្ទះសរសេរ នៅលើជញ្ជាំងផ្ទះខ្លួន។ (រូបថត MONOROOM.info/ S.Tith)

អានពិស្ដារ
ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ទស្សនា​អង្គរ​នៅ​ផ្ទះ ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក ជា​មួយ​ហ្គូហ្គ័ល (vdo)

ដើរកំសាន្ដក្នុងតំបន់រាជធានីអង្គរបូរាណ ដ៏ល្បីរបស់ខ្មែរ នឹងអាចធ្វើបានពីផ្ទះឬការិយាល័យរបស់អ្នក នៅគ្រប់ទី​កន្លែងទាំងអស់ នៅក្នុងពិភពលោក។ ក្រុមហ៊ុនយក្សរបស់អាមេរិក ហ្គូហ្គ័ល (Google) ទើបនឹងបញ្ចប់គម្រោង «សម្បត្តិវប្បធម៌របស់ពិភពលោក» នៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជូនរូបថតវិលជុំ ៣៦០ឌឺក្រេ ជា​ច្រើន​ដាក់ ទៅក្នុងគេហរទំព័រផែនទីរបស់ខ្លួន។


រូបភាពផ្ដិតចេញពីគេហទំព័រផែនទីរបស់ហ្គូហ្គ័ល ដែលថតពីប្រាសាទតាព្រហ្មក្នុងតំបន់អង្គរ។

ទស្សនាតំបន់អង្គរ - បង្ហាញគម្រោងនេះ នៅក្នុងមហាប្រាសាទអង្គរវត្តរបស់ខ្មែរ កាលពីសប្ដាហ៍កន្លងមកនេះ គម្រោងចុងក្រោយរបស់ហ្គូហ្គ័ល ដែលមានឈ្មោះថា «សម្បត្តិវប្បធម៌របស់ពិភពលោក» បានអនុញ្ញាតឲ្យអ្នក​ប្រើប្រាស់បណ្ដាញអាំងធើណែត [...]

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

មក​បង្ក្រាប​ដោយ​រុញ​ច្រាន​បាន តែ​កុំ​បន្លំ​«ឈូស​និង​ជាន់​ជើង»​បាតុករ!

«លោកជាសមត្ថកិច្ច ត្រូវធ្វើការដោយសុចរិត។ បើមេលោកបញ្ជាថា គ្រាន់តែរុញច្រាន នោះលោកមានសិទ្ធិត្រឹម​តែ​រុញច្រានទេ។» អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានស្នើដល់ថ្នាក់លើនៃកងកម្លាំងរបស់អាជ្ញាធរ ឲ្យមានវិធានការលើមន្រ្តីដែលអនុវត្តល្មើសនឹងបទបញ្ជា ដែល​ជាភាពអុជអាលមួយឲ្យមានអំពើហិង្សាកើតឡើង។


អ្នកស្រីយ៉ោម បុប្ផា អង្គុយនៅជាប់នឹងជើងរបស់កងកម្លាំងបង្ក្រាបកុបកម្ម។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិអំណាច - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថា មានសមត្ថកិច្ចមួយចំនួនរុញច្រាន ដោយសុចរិត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...