វីគីលីគ្ស៖ ជូលៀន អាសហ្ស ត្រៀមបញ្ចេញឯកសាររាប់លានទៀត ក្នុងឆ្នាំ២០១៣
ស្ថាបនិកគេហទំព័រវីគីលីគ្ស បានថ្លែងកាលពីយប់ ថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន នៅខាងមុខរានហាល នៃស្ថានទូតរបស់ប្រទេសអេក្វាទ័រ ប្រចាំរាជាណាចក្រអង់គ្លេស ពីគម្រោងការរបស់លោក ដែលនឹងចេញផ្សាយ សំនុំឯកសាររាប់សិបលានសន្លឹកទៀត ក្នុងឆ្នាំ២០១៣ខាងមុខ។ លោក ជូលៀន អាសហ្ស ដែលលាក់ខ្លួនក្នុង ស្ថានទូតរបស់ប្រទេសអេក្វាទ័រ ជាលក្ខណៈជនភៀសខ្លួននយោបាយ តាំងពីរ៦ខែមកហើយ។
លោកជូលៀន អាសហ្ស នៅពេលធ្វើសេចក្ដីថ្លែងការណ៍ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី១៨ធ្នូ។ រូបថត AP។
លោកជូលៀន អាសហ្ស (Julian Assange) បាននិយាយសន្យាថា «ឆ្នាំក្រោយ នឹងមានកិច្ចការជាច្រើនរងចាំ មិនខុសប៉ុន្មានពីឆ្នាំ២០១២នេះទេ» ដោយលោកប្រកាសថា គេហទំព័រវីគីលីគ្ស (WikiLeaks) របស់លោក នឹងផ្សព្វផ្សាយ [...]