Posts in ‘សម្រាំងជាខេមរភាសា’ Category

មែនញ៉ូ៖ ដេវីដ ម៉យ ជា​បេក្ខជន​នាំ​មុខ​គេ ដើម្បី​ស្នង​លោក ​ហ្វឺកឺសិន

មែនញ៉ូ៖ ដេវីដ ម៉យ ជា​បេក្ខជន​នាំ​មុខ​គេ ដើម្បី​ស្នង​លោក ​ហ្វឺកឺសិន

អ្នកចាត់ការក្រុមអេវើតុន (Everton) ដេវីដ ម៉យ (David Moyes) ត្រូវបានគេរំពឹងថា ជាបេក្ខជនដ៏សាកសម្យ ក្នុងការមក​ជំនួសដំណែង លោកសឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ដែលទើបតែប្រកាសចូលនិវត្តន៏ពីក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីម្សិលមិញ។


លោកដេវីដ ម៉យ ក្នុងពេលលោកជាអ្នកចាត់ការក្រុមអេរើតុន។

គ្រូបង្វឹកវ័យ ៥០ឆ្នាំ (ម៉យ) បានចំណាយពេល១១ឆ្នាំ នៅឯកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park)។ ទោះបីជាមាន​កញ្ចប់ថវិការស្តួចស្តើងក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិស្កតឡែនរូបនេះ អាចដឹកនាំក្រុមបានយ៉ាងល្អ។ ហើយកិច្ចសន្យា​របស់គាត់ ជាមួយនឹងក្លឹបដែលមានមូលដ្ឋាន នៅមឺសីសាយ (Merseysiders) នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាខាង​មុខ​នេះ។

ខណៈដែលការប្រកួតសល់តែ ២លើកទៀតនឹងបញ្ចប់រដូវកាល [...]

អ៊ីតាលី៖ តុលាការ​ផ្ដើម​អង្កេត វានាបុក​ប៉ម​យាម​ផែ​សមុទ្រ​ស្លាប់​៧​នាក់

អ៊ីតាលី៖ តុលាការ​ផ្ដើម​អង្កេត វានាបុក​ប៉ម​យាម​ផែ​សមុទ្រ​ស្លាប់​៧​នាក់

ប៉មយាមផែមួយ ត្រូវបានបុកកម្ទេច នៅយប់ថ្ងៃអង្គារទី៧ខែឧសភា បណ្ដាលអោយមនុស្ស៧នាក់ស្លាប់ បួននាក់រងរបួស និងពីរនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។ តុលាការអ៊ីតាលី បានបើកការស៊ើបអង្កេតនៅថ្ងៃពុធស្អែកឡើង ពីបទ«បង្ក​អោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន ទៅលើមេបញ្ជាការរបស់នាវានោះ។


ទាំងប៉មយាម និងអាគារនៅសងខាង ត្រូវបានបុកកម្ទេច។

មួយឆ្នាំក្រោយពីការគឿង ធ្វើអោយលិចនាវាយក្សទេសចរណ៍ កុងកូឌីយ៉ា (Concordia) នោះមក ហេតុការណ៍រន្ធត់ថ្មី បាន​កើតឡើងជាថ្មីទៀត នៅអ៊ីតាលី។ យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់បាត់បង់ជីវិត បួននាក់រងរបួស និងពីរនាក់​ផ្សេងទៀតបានបាត់ខ្លួន នៅលើផែសមុទ្រ«ជេនេស (Gênes)» បណ្ដាលមកពីនាវាផ្ទុកកុងទើន័រមួយគ្រឿងធំ បានថយមក​បុកយ៉ាងពេញទំហឹង នៅក្នុងយប់ថ្ងៃអង្គារ។ នៅព្រឹកថ្ងៃពុធ [...]

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ចង់​បាន​«ឧទ្យាន​សន្តិភាព» នៅ​ព្រំដែន​កូរ៉េ

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ចង់​បាន​«ឧទ្យាន​សន្តិភាព» នៅ​ព្រំដែន​កូរ៉េ

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ជនហេ (Park Geun-Hye) ដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក បាន​ប្រកាសនៅថ្ងៃពុធនេះ នៅចំពោះសភាអាមេរិកថា លោកស្រីចង់ផ្ដួចផ្ដើមអោយមាន ឧទ្យានអន្តរជាតិមួយ នៅក្នុងតំបន់​គ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ។


លោកស្រី ប៉ាក ជនហេ ប្រធានាធិបតីកូរ៉េខាងត្បូង នៅក្នុងសភាអាមេរិក។

លោកស្រីនិយាយ ដោយមិនបានបញ្ជាក់លំអិត ទៅលើគម្រោងនេះថា «ខ្ញុំសង្ឃឹមនឹងធ្វើអោយមានដំណើរទៅមុខ នូវ​ឧទ្យានអន្តរជាតិមួយ នៅក្នុងតំបន់គ្មានយោធា»។ ការថ្លែងនេះ ទំនងនៅក្នុងបំណងចង់អោយ ភាពតានតឹងរវាង​ប្រទេស​លោកស្រី និងប្រទេសកូរ៉េខាងជើង មានការថយចុះ។ លោកស្រីពន្យល់ថា «វានឹងជាឧទ្យានមយយ ដែលនឹងនិយាយ​ពី​សារសន្តិភាព ទៅកាន់មនុស្សជាតិទាំងមូល»។

លោកស្រីបន្ថែមថា [...]

ជាង២០៣លានដុល្លា ដើម្បី​ឲ្យ​ម៉ែនញូ​ទិញ​កីឡាករ ៣រូប

ជាង២០៣លានដុល្លា ដើម្បី​ឲ្យ​ម៉ែនញូ​ទិញ​កីឡាករ ៣រូប

កាសែតអង់គ្លេស «ម៉ែនឆេស្ទើ ពេលល្ងាច (Manchester Evening)» បានរាយការណ៏ថា លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) ត្រូវការឲ្យក្រុម ម៉ែនញូ (Man United) ធ្វើការទិញដូរកីឡាករឲ្យបានឆាប់រហ័ស នៅរដូវក្តៅនេះ ខណៈ​ដែលគាត់ ចង់នាំយកកីឡាករឆ្នើមៗ ៣រូបមកចូលរួមជាមួយក្រុម។


លោក ហ្វឺកឺសិន គ្រូបង្វឹករបស់ក្រុម ម៉ែនញូ ចង់ទិញដូរកីឡាករបន្ថែម។

លោក ហ្វឺកឺសិន យល់ថា ក្រុមរបស់គាត់បានឈ្នះពានរង្វាន់ព្រីមែលីក (Premier League) ក៏ពិតមែន ប៉ុន្តែក្រុមដែលមាន​មូលដ្ឋាននៅ អូលត្រាហ្វដ (Old Trafford) មួយនេះ ធ្វើមិនបានល្អនោះទេ នៅក្នុងការប្រកួតក្របខ័ណ្ឌអ៊ឺរ៉ុប ឆែមពានលីក (Champions League) បន្ទាប់ពីប្រកួតចាញ់ក្រោមថ្វីជើង ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ក្នុងវគ្គ [...]

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

ប្រដាល់៖ ផាហ្គីអៅ យល់​ព្រម​ជា​ផ្លូវ​ការ នឹង​ឡើង​វ៉ៃ នៅម៉ាកាវ

អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ (Manny Pacquiao) នឹងត្រូវឡើងសង្វៀនប្រកួត ជាមួយអ្នកប្រដាល់ អាមេរិក ប្រេនដិន រីយ៉ូស (Brandon Rios) ក្នុងទីក្រុងម៉ាកាវ ប្រទេសចិន នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ។


អ្នកប្រដាល់វីរបុរសរបស់ហ្វីលីពីន ម៉ែននី ផាហ្គីអៅ។

អ្នកប្រដាល់អាស៊ីរូបនេះ បានបង្វែទៅចាប់អារម្មណ៏អាជីពជាអ្នកនយោបាយរបស់គាត់វិញ ចាប់តាំងពីវ៉ៃចាញ់ ចន ម៉ាញ៉ូអែល ម៉ាហ្គែស (Juan Manuel Marquez) កាលពីខែធ្នូរ ហើយក៏ជាការបរាជ័យជាបន្តបន្ទាប់របស់គាត់ដែរ។

មានអ្នកគាំទ្រមួយចំនួន ក៏បានលើកឡើងថា កីឡាករវ័យ ៣៤ឆ្នាំអាចនឹងចូលនិវត្តន៏ ប៉ុន្តែផ្ទុយទៅវិញ គាត់នឹងឡើងវ៉ៃនៅ ក្រៅទឹកដី នៃប្រទេសអាមេរិក ជាលើកដំបូង គិតចាប់ពី ឆ្នាំ២០០៦មក។

លោក ហ្វ្រេដឌី រ៉ច (Freddie Roach) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...