Posts in ‘សម្រាំងជាខេមរភាសា’ Category

ចំណាយ១៥​លាន​អ៊ឺរ៉ូ ដើម្បី​កំសាន្ដ​«ឌីស្នេឡេន»​នៃ​ទីក្រុង​ប៉ារីស ៣​ថ្ងៃ​តែ​ឯង

ចំណាយ១៥​លាន​អ៊ឺរ៉ូ ដើម្បី​កំសាន្ដ​«ឌីស្នេឡេន»​នៃ​ទីក្រុង​ប៉ារីស ៣​ថ្ងៃ​តែ​ឯង

ព្រះអង្គម្ចាស់មួយអង្គនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់ ១៥លានអ៊ឺរ៉ូ (ប្រមាណជា១៩លានដុល្លាអាមេរិក) កាលពីចុងខែឧសភានេះ ដើម្បីទិញដាច់ នូវការចូលកំសាន្ដក្នុងឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃ​ទីក្រុងប៉ារីសប្រទេសបារាំង។ គ្រប់ការសម្ដែង និងកម្មវិធីនៅក្នុងឧទ្យានកំសាន្តមួយផ្នែក ត្រូវបិតទ្វាសម្រាប់​សាធារណជន​ទូទៅ តែផ្ទុយទៅវិញ ត្រូវបានសម្រិតសម្រាំងសម្រាប់ព្រះអង្គម្ចាស់ និងភ្ញៀវរបស់ព្រះអង្គម្ចាស់ប្រមាណជា ៦០នាក់។


ឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃទីក្រុងប៉ារីស ក្នុងពេលរាត្រី។

ព្រះអង្គម្ចាស់ ហ្វាដអាល សាអ៊ូល (Fahd al-Saoud) បានស្នាក់នៅក្នុងតំបន់នោះ (Marne-la-Vallée) រវាងពីថ្ងៃទី២២ ដល់​ថ្ងៃទី២៤ខែឧសភាកន្លងទៅ [...]

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។


កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា

ធីសុងហ្គា បានបំបាក់ហ្វេដឺរ៉ឺ ឲ្យតដៃមិនរួចដោយលទ្ធផល ៧-៥, ៦-៣ និង ៦-៣ ហើយឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើកដំបូងរបស់គាត់ ក្នុងទីក្រុងប៉ារីស ហើយក៏ជាលើកដំបូងដែរ សម្រាប់កីឡាករម្ចាស់ផ្ទះដែល​អាចឡើង​ទៅដល់វគ្គនេះ [...]

តឺនីស៖ ហ្វេដឺរ៉ឺ ចង់​បញ្ចប់​សុបិន្ដ​របស់​ជន​ជាតិ​បារាំង

តឺនីស៖ ហ្វេដឺរ៉ឺ ចង់​បញ្ចប់​សុបិន្ដ​របស់​ជន​ជាតិ​បារាំង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) សង្ឃឹមថានឹងទទួលបានកំណត់ត្រាថ្មីមួយទៀត ហើយក៏មានមហិច្ឆតា​ចង់​បញ្ចប់ក្តីសង្ឃឹមរបស់បារាំង ដែលខំរងចាំអស់រយះពេល៣០ឆ្នាំមកនេះ ក្នុងការចង់ក្លាយជាម្ចាស់ជើងឯកឯកត្តជនបុរស ក្នុងកម្មវិធីរ៉ូឡែន ហ្គារូស (Roland Garros) ដែរ។

បន្ទាប់ពីទម្លាក់កីឡាករបារាំង ហ្គាឡែស ស៊ីម៉ុន (Gilles Simon) កាលពីវគ្គ១៦នាក់ចុងក្រោយរួចមក កីឡាករលំដាប់​លេខ​៣ពិភពលោករូបនេះ ត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត នៅក្នុងវគ្គ៨នាក់ចុងក្រោយ ហើយក៏ជាកីឡាករបារាំង​តែ​១រូបគត់ដែរ ដែលឡើងដល់វគ្គនេះ។ ហ្វេដឺរ៉ឺ នឹងត្រូវតតាំងជាមួយកីឡាករ ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) [...]

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

បាល់ទាត់អង់គ្លេស៖ លីវើភូល ត្រៀម​លុយ​ធំ​ទិញ​យក​កីឡាករ​ឆ្នើម​ពី​ក្រុម​ស្ស៊ាកតា

កាសែតអង់គ្លេសហ្គាដៀន (Guardian) បានចេញផ្សាយនៅថ្ងៃអង្គារ៏នេះថា ក្រុមហង្សក្រហមលីវើភូល (Liverpool) បាន បង្ហាញពីមហិច្ឆតាដ៏ធំ ដោយបានត្រៀមលុយប្រមាណ ៣៣.៧២លានដុល្លា ដើម្បីដេញថ្លៃទិញយកកំពូលកីឡាករឆ្នើម​ក្រុមស្ស៊ាកតា ដូនែស (Shakhtar Donetsk) ហិនរិក ម័កហៃតាយ៉ាន់ (Henrikh Mkhitaryan) មកចូលរួមជាមួយក្រុមឲ្យ​បាន។


កីឡាករ ហិនរិក ម័កហៃតាយ៉ាន់ ខ្សែបម្រើកណ្តាលនៃទីលានបាល់ទាត់។

កីឡាករអន្តរជាតិអាល់ម៉ានៀ វ័យ២៤ឆ្នាំ បានស្ថិតក្នុងក្រសែភ្នែកក្រុមធំៗជាច្រើន បន្ទាប់ពីខ្សែបម្រើរូបនេះ ទាត់បាល់​បញ្ចូលទីបាន២៥គ្រាប់ ក្នុងរដូវកាលនេះ ហើយបានក្លាយជាកីឡាករដែលទាត់បញ្ចូលទី បានច្រើនជាងគេនៅក្នុង​លីក​ប្រទេសអ៊ុយក្រែនថែមទៀត។

កាសែតហ្គាដៀន បានរាយការណ៏ថា ម័កហៃតាយ៉ាន់ កំពុងតែស្វែងរកក្រុមថ្មី [...]

បាតុកម្ម​ប្រឆាំង​កឹម សុខា ថ្ងៃទី៩មិថុនា មាន​ការ​ចូលរួម​ពី​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា

បាតុកម្ម​ប្រឆាំង​កឹម សុខា ថ្ងៃទី៩មិថុនា មាន​ការ​ចូលរួម​ពី​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីផុតឳសានុវាទ ដែលកំណត់ឲ្យលោកកឹម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មកធ្វើការសុំទោសនោះ លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បានកំណត់នឹងដឹកនាំមហាជនជាង២ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។ សម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានគ្រោងនឹងដឹកនាំកម្មករ កម្មការិនី​ចូលរួមជាមួយ ក្នុងបាតុកម្មនេះដែរ។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

ថ្លែងនៅក្នុងសនិ្នសីទកាសែត នៅគុកទួលស្លែង នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ លោក ជុំ ម៉ី បានមានប្រសាសន៍ថា បាតុកម្មប្រឆាំងលោក កឹម សុខា នឹងធ្វើឡើង នៅថ្ងៃទី ៩ ខែ មិថុនា នៅឯទីលានប្រជាធិបតេយ្យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...