Posts in ‘សម្រាំងជាខេមរភាសា’ Category

ចិន​ស្នើរ​កម្ពុជា​ចចារ​ដោយ​សន្តិវិធី ខណៈ​ខ្លួន​ស្វាគមន៍​ជ័យជំនះ​គណបក្ស​ប្រជាជន

ចិន​ស្នើរ​កម្ពុជា​ចចារ​ដោយ​សន្តិវិធី ខណៈ​ខ្លួន​ស្វាគមន៍​ជ័យជំនះ​គណបក្ស​ប្រជាជន

ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ​នៅ​កម្ពុជា ក្នុងរយៈពេលបីថ្ងៃនេះ លោកមានគម្រោងជួបថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា ដូចជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, រដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង។ ដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយថ្នាក់ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិចផងដែរ ដោយឡែក លោកពុំបានបញ្ជាក់ពីជំនួប ជាមួយនឹងគណបក្សប្រឆាំងនោះទេ ។


លោក ហា ណាំហុង (ខាងឆ្វេង) និងលោក វ៉ាង យី ចាប់ដៃគ្នា នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសន្វិសិទ្ធិកាសែតនៅសណ្ឋាគារនៅសណ្ឋាគារ អាំងទែកុងទីណង់តាល់ ក្រោយពីមានជំនួបជាមួយលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅឯវិមានរដ្ឋសភា លោក វ៉ាង យី (Wang Yi) នឹងបន្តរ [...]

បរាជ័យ​នៃ​កិច្ចចរចារ​ទី​បី ស្រមោល​​មហា​បាតុកម្ម​ ត្រៀម​ពន្លេច​ខ្លួន​?

បរាជ័យ​នៃ​កិច្ចចរចារ​ទី​បី ស្រមោល​​មហា​បាតុកម្ម​ ត្រៀម​ពន្លេច​ខ្លួន​?

យោងលើសេចក្តីប្រកាសរួមរបស់គណបក្សទាំងពីរចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ គេអាចយល់បានថា គណបក្សទាំងពីរ នៅតែមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងណាមួយ ដើម្បីឈានទៅបង្កើត គណៈកម្មការ​ចម្រុះ ខណៈដែលគណបក្ស​សង្រ្គោះជាតិ បានព្រមានថាជម្រើសចុងក្រោយ នឹងធ្វើមហាបាតុកម្មប្រឆាំង​លទ្ធផលបោះឆ្នោត ប្រសិនបើ​គណៈកម្មការ​នេះ​មិនអាចបង្កើតបាន ស្របពេលដែលរដ្ឋាភិបាលចាំផ្ទះ របស់​គណបក្សប្រជាជនកម្ពុជា បានពង្រាយកម្លាំង​ប្រដាប់​អាវុធ​រួចជាស្រេច ក្នុងបំណងទប់ទល់ស្ថានការណ៍​ណា​មួយ ដែលជ្រុលទៅដល់ការបង្កអស្ថិរភាពសង្គម។

តាមរយៈការសន្ទនាតាមទូរស័ព្ទ ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៣នេះ លោក យឹម សុវណ្ណ មន្រ្តីអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានទទួលស្គាល់ថា ការជួបប្រជុំរវាង​គណបក្ស​ទាំងពីរ​ជាលើកទី៣នៅថ្ងៃ​ទី២០ ខែសីហា ឆ្នាំ២០១៣ មិនទាន់មានការឯកភាពគ្នា ឈានទៅបង្កើត​គណៈកម្មការ​ចម្រុះនៅឡើយទេ។

[...]
លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

លីវើភូល ខ្ចី​ជើង​«ស៊ីសសូខូ» ពី​ក្រុម​វ៉ាឡិនស្សៀ ១​រដូវ​កាល

ក្រុមលីវើភូល (Liverpool) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់អស់ហើយ ក្នុងការខ្ចីជើងនាំយកខ្សែការពារស្លាបឆ្វេង អាលី ស៊ីសូខូ (Aly Cissokho) ក្នុងរយះពេល១រដូវកាល មកពីក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ (Valencia)។


កីឡាករខ្សែការពារ អាលី ស៊ីសូខូ ពេលនៅទាត់ឲ្យក្រុមអេស្ប៉ាញ វ៉ាឡិនស្សៀ។ (រូបថត Getty)

កីឡាករអន្តរជាតិបារាំង ស៊ីសូខូ ជាកីឡាករចំណូលថ្មីទី៥ហើយ ដែលក្រុមហង្សក្រហមទិញចូល នៅក្នុងរដូវកាលថ្មីនេះ ហើយគាត់នឹងមកប្រកួតប្រជែងជាមួយនឹងកីឡាករ ជូសេ អេនរ៉ិក (Jose Enrique) ដើម្បីយកដំណែងជា​កីឡាករជម្រើស​ដំបូង។

ស៊ីសូខូ បានប្រាប់ដល់គេហទំព័ររបស់ក្លិបលីវើភូលថា៖ «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកកាន់ទីនេះ។ ខ្ញុំគិត​ថា យើងមានក្រុមដ៏អស្ចារ្យមួយ [...]

កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

កម្ពុជា៖ ដោះ​លែង​យុវជន​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ប្រកាន់

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងយុវជន៤នាក់ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើ​ការពិចារណាអស់រយៈពេលពីរថ្ងៃ ទៅលើសំណើរសុំនៅក្រៅឃុំរបស់គ្រួសារយុវជនបួននាក់ ដែលតុលាការបាន​ធ្វើការ​ចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា មានចេតនា​ញុះញង់​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល។


យុវជន ទុត ច័ន្ទបញ្ញា ដែលត្រូវបានដោះលែង ហើយផ្ដល់កិច្ចសម្ភាសខ្លីទៅអ្នកការសែត។ (រូបថត ហ្វេសប៊ុក)

នៅខាងមុខរបងពន្ធនាគារមណ្ឌលអប់រំកែប្រែទី១ និងទី២ ក្រុមយុវជនរបស់គណបក្សប្រឆាំង ប្រមាណជិត១០០នាក់ បានឈរចាំគាំទ្រការដើរចេញ ពីពន្ធនាគាររបស់យុវជនទាំង៤នាក់ និងរងចាំបំពាក់កម្រងផ្កា ប៉ុន្តែត្រូវបានបង្វៀងដោយ​ក្រុមមន្ត្រីពន្ធនាគារ។ [...]

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ការ​ឃាត់​ខ្លួន​មួយ របស់​នគរបាល​បារាំង ផ្អើល​រឿង​អាស្រូវ (វីដេអូ)

ខ្សែវីដេអូមួយនៃ«ការឃាត់ខ្លួនដ៏ឃោឃៅ» លើជនសង្ស័យមួយរូប របស់នគរបាលបារាំង ដែលត្រូវគេលួចថតបាន ហើយ​ដាក់​បង្ហោះនៅលើគេហទំព័រចែកផ្សាយវីដេអូ បានក្លាយជាបច្ចុប្បន្នភាពនៅពេលនេះ ហើយបង្កឲ្យផ្ទុះជារឿងអាស្រូវឡើង បង្ខំឲ្យមជ្ឈដ្ឋាននយោបាយនានារបស់ប្រទេសបារាំង ចេញមុខធ្វើប្រតិកម្ម។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានថ្លែងថា នគរបាល​ដែលគ្រប់គ្រងនគរបាល នឹងចាត់វិធានការទៅលើបញ្ហានេះ ហើយសំនុំរឿងមួយនៅតុលាការ ក៏ត្រូវបានបើក​ស៊ើបអង្កេតផងដែរ។


នគរបាលបារាំង នៅពេលបំពេញការងារ។ (រូបថត GUMEZ/SIPA)

«នគរបាលបារាំង គួរឲ្យខ្មាសអៀនណាស់» ជាចំណងជើងវីដេអូ ដែលត្រូវបានម្ចាស់វាថតសកម្មភាព «ឃាត់ខ្លួន»​របស់​នគរបាល ហើយបានដាក់ផ្សាយនៅលើគេហទំព័រ«យូធូប (YouTube)»។ នៅក្នុងវីដេអូ គេឃើញ នគរបាលពីរនាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...