សម រង្ស៊ី ប្រកាសដាក់ជីវិត ជាថ្នូរនឹងអាយុជីវិតជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីយប់ថ្ងៃអង្គារទី១៧ ខែធ្នូ ឆ្នាំ២០១៣នេះ បានប្រកាសលះបង់ជីវិតរបស់ខ្លួននៅចំពោះមុខក្រុមបាតុករជាច្រើនពាន់នាក់ ដើម្បីជាថ្នូរនឹងអាយុជីវិតរបស់ប្រទេសជាតិ។ ការប្រកាសរបស់លោក សម រង្ស៊ី បែបនេះ បានធ្វើឲ្យក្រុមបាតុករទះដៃកងរំពងឡើង ដោយក្តីរំភើបនិងមានសង្ឃឹម នៅពេលបានឮការប្តេជ្ញារបស់ប្រមុខមេដឹកនាំខ្លួនបែបនេះ ។
នៅលើរថយន្ដកណ្ដាល៖ លោក កឹម សុខា (ឆ្វេង) និងលោក សម រង្ស៊ី លើកទង់ជាតិ និងដៃទៅរកអ្នកគាំទ្រ ក្នុងពេលដង្ហែក្បួនបាតុកម្មកាត់រាជធានីភ្នំពេញ របស់គណបក្សសង្គ្រោះជាតិថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - «ខ្ញុំបានប្តេជ្ញាចិត្តហើយ! ខ្ញុំចាស់ហើយ ខ្ញុំអត់ខ្លាចស្លាប់ទេ! ដល់ពេលហើយ [...]