វៀតណាមកំពុងត្រៀមធ្វើពិធីអបអរសាទរជ័យជំនះលើរបបប៉ុលពត
ការប្រារពទិវាអបអរសាទរជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនមែនមានធ្វើតែនៅក្នុងកម្ពុជាដោយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែនៅរដ្ឋធានីហាណូយ ផ្នែកខាងជើងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯណោះវិញ ក៏គេកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រនេះដែរ។ តើការប្រារព្ធទិវានេះឡើង មានអត្ថន័យបែបណា?
លោក ង្វៀន ធៀនណាន់ ប្រធានរណសិរ្យមាតុភូមិវៀតណាម។ (រូបថត VNA)
ជ័យជំនះលើរបបប្រល័យពូជសាសន៍ - ប្រធានរណសិរ្យមាតុភូមិវៀតណាម លោក ង្វៀន ធៀនណាន់ (Nguyen Thien Nhan) បានធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុងហាណូយ ជាមួយនឹងមន្ត្រីអ្នកមុខអ្នកការ មកពីក្រសួងមន្ទីរ ព្រមទាំងអង្គការចាត់តាំងនានា ស្ដីពីបុណ្យរំលឹកខួបលើកទី៣៥ [...]