Posts in ‘សម្រាំងជាខេមរភាសា’ Category

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

វន់ ពៅ និង​ជន​២០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​ភ្នំពេញ

ប្រធានសមាគមប្រជាធិតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោកវន់ ពៅ និងជន២០នាក់ផ្សេងទៀត បានបញ្ជូន​មកដល់រាជធានីភ្នំពេញហើយ ដើម្បីរង់ចាំងការបើកសវនាការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

សិទ្ធិ - «ជាការពិតហើយអ្នកទាំង២១នាក់នោះ បានបញ្ជូនពីពន្ធនាគារទៅភ្នំពេញ តាំងពីម៉ោងប្រាំមួយព្រឹក ហើយ​ឥឡូវទៅដល់ភ្នំពេញហើយ។ ហើយការបញ្ជូននេះ ដើម្បីរង់ចាំសវនាការតុលាការរាជធានីភ្នំពេញថ្ងៃទី២៥ មេសា»។ នេះជាការថ្លែងរបស់លោក គា សុវណ្ណ ប្រធានពន្ធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ដល់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៣ [...]

ជម្លោះ​អាត់ ធន់-អ៊ុំ វិសាល៖ អ្នក​​នៅ​ពី​ក្រោយ ធ្វើ​ឱ្យ​ស៊ីខៅឌូ​ចុះ​ខ្សោយ?

ជម្លោះ​អាត់ ធន់-អ៊ុំ វិសាល៖ អ្នក​​នៅ​ពី​ក្រោយ ធ្វើ​ឱ្យ​ស៊ីខៅឌូ​ចុះ​ខ្សោយ?

ជម្លោះផ្ទៃក្នុង របស់សម្ព័នសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ រវាង លោក អាត់ ធន់ និងលោក អ៊ុំ វិសាល បានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍មួយ។ តែជម្ឈដានទូទៅដែលបានតាមដានបញ្ហានេះ បាន​យល់ថា បញ្ហានេះជាការ​បំបែក​បំបាក់ផ្ទៃក្នុង របស់អ្នកនយោបាយ ដើម្បីធើ្វអោយសហជីព​មួយនេះធ្លាក់ចុះ​ខ្សោយ។


លោក អាត់ ធន់ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកសារព័ត៌មាននៅថ្ងៃទី២៦​ ខែមករា ឆ្នាំ២០១៤ នាទីលានប្រជាធិបតេយ្យ។ (រូបថត MONOROOM.info/ O. Vary)

ជម្លោះផ្ទៃក្នុង - មន្ត្រីជាន់ខ្ពស់មួយរូប ពីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា ដែលបាន​តាមដាន​វិវាទនៅក្នុង​សហជីព ស៊ីខៅឌូ រហូតមក បានថ្លែងពីការកត់សម្គាល់របស់លោកថា [...]

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ​ប្រើ​យុទ្ធសាស្រ្ត​«បី​ប្រភេទ»

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ​ប្រើ​យុទ្ធសាស្រ្ត​«បី​ប្រភេទ»

ក្នុងពេលដែលវិបត្តិនយោបាយកម្ពុជា ដែលកើតចេញពីការមិនចុះសម្រុងគ្នា រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ កំពុងបន្តអូសបន្លាយនៅឡើយ លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បាន​អះអាងជាថ្មីថា គណបក្សសង្រ្គោះជាតិ នឹងទទួលជ័យជម្នះ ក្នុងការដោះស្រាយវិបត្តិនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា តាមយរៈការប្រើប្រាស់យុទ្ធសាស្រ្តនយោបាយបីសំខាន់ៗ។


លោក កឹម សុខា (រូបខាងឆ្វេង) នៅក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក។ (រូបថត ហ្វេសប៊ុក)

នយោបាយ - «គឺយើងប្រើប្រាស់សមរភូមិបី។ទីមួយ គឺប្រើប្រាស់កម្លាំងមហាជន កម្លាំងប្រជាពលរដ្ឋ ធ្វើបាតុកម្ម។ ទីពីរ ការទូតគឺយើងទាក់ទង អន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់ ឬរដ្ឋាភិបាលមិនគ្រប់ទឹក។ ទីបី [...]

ណៃ វ៉ង់ដា៖ អ្នក​វាយដំ​ទៅ​លើ​អ្នក​ការសែត ជា​ក្រុម​​សន្ដិសុខ​«បីសាច»

ណៃ វ៉ង់ដា៖ អ្នក​វាយដំ​ទៅ​លើ​អ្នក​ការសែត ជា​ក្រុម​​សន្ដិសុខ​«បីសាច»

បន្ទាប់ពីមានការវាយដុំ ជាដំណំទៅលើអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមេសា នៅទីលានប្រជាធិបតេយ្យ​នោះមក មន្ត្រីអ្នកច្បាប់ និងជាតំណាងខាងអង្គការសង្គមស៊ីវិល បានសម្ដែងប្រតិកម្មថា គឺជារឿងមួយដែលមិនអាច​ទទួលយកបាន និងថាអ្នកប្រព្រឹត្តិត្រូវតែមានទោស។ មន្ត្រីរូបនោះ បានហៅអ្នកប្រព្រឹត្តិដៃដល់ទាំងនោះ ថាជាក្រុម​សន្ដិសុខ«បីសាច»។


សន្តិសុខ«បីសាច» បានបោចសក់ក្បាល រួចឡើងជង្គង់ ទៅលើនរណា ដែលនៅទើសមុខ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សិទ្ធិសារព័ត៌មាន - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃអង្គការសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានហៅការប្រើអំពើហិង្សា ទៅលើអ្នកសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ [...]

មន្ត្រី គ.ជ.ប ថា គ.ជ.ប នឹង​ឈប់​ជា​«ខ្លា​ក្រដាស»​ដូច​សព្វ​ថ្ងៃ​ទៀត​ហើយ

មន្ត្រី គ.ជ.ប ថា គ.ជ.ប នឹង​ឈប់​ជា​«ខ្លា​ក្រដាស»​ដូច​សព្វ​ថ្ងៃ​ទៀត​ហើយ

នេះជាលើកដំបូងហើយ ដែលមន្ត្រីជាន់ខ្ពស់មួយរូប ពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងទទួលស្គាល់ខ្លួនថា ជា«ខ្លាក្រដាស ឬជាខ្លាងាប់» នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមន្ត្រីរូបនោះ បានសម្ដែង​ការជឿជាក់ថា ស្ថាប័ន គ.ជ.ប នឹងមានអំណាចច្រើនជាងនេះ ប្រសិនបើច្បាប់លើកក្រោយ ប្រគល់ដាវអាជ្ញាសឹក​មក​ឲ្យ គ.ជ.ប ដែលមានវិសាលភាពខ្លាំងដែរនោះ។


មន្ត្រី គ.ជ.ប ដែលមានវត្តមាន ក្នុងអង្គប្រជុំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

គ.ជ.ប - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ជាមួយគណបក្សនយោបាយ ដោយមាន​ការ​ចូលរូម​ពី​អង្គការក្រៅ​រដ្ឋាភិបាល និងអ្នកសារព័ត៌មាននោះផង សមាជិកមួយរូ​ប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...