CCHR តាមថ្កោលទោសច្បាប់ទាំងបី ដល់ទីបញ្ចប់
ជាថ្មីម្តងទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅតែបន្តថ្កោលទោស ដល់ការបង្កើតច្បាប់៣ ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមជ្ឈមណ្ឌល ចាត់ទុកការបង្កើតច្បាប់នេះ ថាមិនទាន់ស្របតាមបទដ្ឋានអន្តរជាតិ ហើយវានឹងធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ តាមរយៈប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ ពោលគឺនៅតែស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល។
រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។
យុត្តិធម៌ - «ការដាក់ស្ថាប័នតុលាការ ឲ្យស្ថិតនៅក្រោមអង្គនីតិប្រតិបត្តិ ត្រូវបានបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់។ សេចក្តីព្រាងច្បាប់ ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា តំបូងឡើយ មានបទបញ្ញត្តិមួយចែងថា តុលាការ [...]