Posts in ‘សម្រាំងជាខេមរភាសា’ Category

សហជីព៖ ​ជំនួប​រវាង​អ្នក​បញ្ជា​ទិញ​និង​រដ្ឋាភិបាល នឹង​បញ្ចប់​បញ្ហា​កម្មករ

សហជីព៖ ​ជំនួប​រវាង​អ្នក​បញ្ជា​ទិញ​និង​រដ្ឋាភិបាល នឹង​បញ្ចប់​បញ្ហា​កម្មករ

ក្នុងជំនួបជាមួយក្រុមសហជីពអន្តរជាតិ និងអ្នកបញ្ជាទិញម៉ាកយីហោល្បីៗ នៅលើពិភពលោក ខាងសហជីពកម្មករ ជាពិសេសមេដឹកនាំ ដែលធ្វើសកម្មភាពទាមទារតម្លើងប្រាក់ឈ្នួលកន្លងមក បានបង្ហាញការរំពឹងទុកថា បញ្ហា​នានា​ដូចបញ្ហារឿងប្រាក់ឈ្នួល អ្នកកំពុងជាប់ឃុំទាង២១នាក់ និងបញ្ហារិតត្បិតសេរីជាដើមនឹងត្រូវបានដោះស្រាយ។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

វិបត្តិកម្មករ - លោកអាត់ ធន់ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានថ្លែងនៅថ្ងៃទី២៧ ខែ​ឧសភានេះ ថាវាជារឿងមួយល្អ ដែលក្រុមអ្នកបញ្ជាទិញពិភពលោក និងសហជីពអន្តរជាតិ [...]

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

ហ៊ុន សែន៖ បក្ស​សង្រ្គោះ​ជាតិ​ចូល​ចិត្ត​ធ្វើ​រឿង​«ប្លែកៗ» ចំពោះ គ.ជ.ប

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះបានថ្លែងសារនយោបាយ ដោយចំអកឲ្យ​គណបក្សសង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះភាពឯករាជ្យរបស់គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ការបោះឆ្នោត - «ថាមិនចូលចិត្ត គ.ជ.ប ឥឡូវបោះឆ្នោតក្រោមដំបូលរបស់ គ.ជ.ប ដដែល។ (...) មិនទទួលស្គាល់ គ.ជ.ប ឲ្យ គ.ជ.ប លាលែង ប៉ុន្តែដល់ទៅបោះឆ្នោតប៉ុន្មានថ្ងៃមុន គ.ជ.ប ដដែល»។ នេះជាការអត្ថាធិប្បាយ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅមណ្ឌល [...]

ក្រសួង​ការងារ ថា​អ្នក​បញ្ជា​ទិញ​អន្តរជាតិ មិន​ចង់​ឲ្យ​ផលិតកម្ម​ធ្លាក់​ចុះ

ក្រសួង​ការងារ ថា​អ្នក​បញ្ជា​ទិញ​អន្តរជាតិ មិន​ចង់​ឲ្យ​ផលិតកម្ម​ធ្លាក់​ចុះ

«ទោះយ៉ាងណាក៏ដោយ ការតាំងចិត្ត និងតម្លាភាព នៃការចូលរួមនៃភាគីពាក់ព័ន្ធទាំងអស់ គឺជាចំណុចគន្លឹះ​ ដែល​អាចធ្វើឲ្យស្ថានភាព និងស្ថេរភាពនៃការបញ្ជាទិញពីអន្តរជាតិនានា ដែលអាចស្ថាឡើងវិញបាន។» នេះជាលទ្ធផល​រួមនៃជំនួបពិភាក្សា«ពង្រឹងវិស័យកាត់ដេរនៅកម្ពុជា» រវាងតំណាងកម្ពុជា និងអ្នកបញ្ជាទិញអន្តរជាតិ នៅទីស្តីការ​គណរដ្ឋមន្រ្តី ដែលលើកឡើងដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។


កិច្ចប្រជុំ នៅទីស្ដីការរដ្ឋមន្ត្រី រវាងរដ្ឋាភិបាលកម្ពុជា និងអ្នកបញ្ជាទិញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Samneang)

ប្រាក់ឈ្នួលអប្បរមា - ក្នុងកិច្ចពិភាក្សា«បិទ»ទ្វា បានចាប់ផ្តើមតាំពីម៉ោង៣ [...]

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ហ៊ុន សែន បដិសេធ​ដាច់​អហង្ការ នូវ​រដ្ឋាភិបាល​និរទេស​ថៃ​លើ​ដី​កម្ពុជា

ដោយយោងលើរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាង នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ នេះថារដ្ឋាភិបាលប្រទេសកម្ពុជា នឹងមិនលូកលាន់ចូលទៅក្នុង វិបត្តិនយោបាយផ្ទៃក្នុង​របស់ប្រទេសថៃ នោះទេ។ ការអះអាងរបស់លោក បានធ្វើឡើង ស្របពេលដែលមានមន្ទិសង្ស័យ ថារដ្ឋាភិបាកម្ពុជា​អាចនឹងទទួល​យក ការស្នើសុំបង្កើតរដ្ឋាភិបាលនិរទេសថៃ លើទឹកដីកម្ពុជា។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

នយោបាយថៃ -ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាងបីពាន់នាក់ នៅ​មណ្ឌល កម្សាន្តកោះពេជ្រ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអត្ថាធិប្បាយថា រហូតមដល់ពេលនេះភាគីកម្ពុជា មិនទាន់​ទទួលបានតំណឹង ពីការស្នើសុំ [...]

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ព​ថៃ ប្រកាស​ថា នឹង​រៀបចំ​កិច្ច​ប្រជុំ​ការងារ​ធំ​មួយ

កងទ័ពថៃ ដែលបានប្រកាសថា ខ្លួនទើបនឹងទទួលបានការគាំទ្រពីព្រះមហាក្សត្រ បន្ទាប់ពីបានធ្វើរដ្ឋប្រហារនោះ ទើបនឹងប្រកាសនៅព្រឹកថ្ងៃអង្គារនេះ ថាខ្លួននឹងរៀបចំកិច្ចប្រជុំការងារដ៏ធំមួយ នៅពេលខាងមុខនេះ។


កងទ័ពថៃ ដែលត្រូវបានគេបញ្ជូនចូលមកក្នុងរាជធានីបាងកក។ (រូបថត AFP)

នយោបាយថៃ - អ្នកនាំពាក្យរបស់របបដឹកនាំយោធា ដែលទើបនឹងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសថៃ បានថ្លែង​ទៅ​កាន់អ្នកសារព័ត៌មានថា៖ «យើងនឹងអញ្ជើញគ្រប់តំណាងទាំងអស់ ពីខាងក្រសួងមន្ទីរនានា និងពីនាយកដ្ឋានផ្សេងៗ ដូចជានគរបាលជាតិជាដើម ដើម្បីជួបប្រជុំ និងចាប់ផ្ដើមធ្វើការងារ»។

អគ្គមេបញ្ជាការកងទ័ពថៃ និងជាមេដឹកនាំការធ្វើរដ្ឋប្រហារ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក លោក ប្រាយុទ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...