រោងចក្រជញ្ជូនសម្ភារៈចេញ កម្មករអូសេអង់ស្វែងរកអន្តរាគមន៍ក្រសួង
វិបត្តិការងារ - ក្រោយពីការចរចាបរាជ័យ ជាលើកទី៤ កាលពីពេលកន្លងមក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤នេះ កម្មកររោងចក្រអូសេអង់ហ្គាមិន ជាង ៥០០នាក់ បានហែក្បួនទៅប្រមូលផ្តុំគ្នា នៅមុខក្រសួងការងារ ដើម្បីដាក់ញត្តិស្វែងរកអន្ដរាគមន៍ ពីក្រសួងមួយនេះ ក្នុងករណីដែលរោងចក្រ ព្យួរការងារកម្មករ និងមិនបានផ្តល់ប្រាក់ខែដល់កម្មករ។
តាមញត្តិរបស់កម្មករ បានឱ្យដឹងថា ក្រុមហ៊ុនអូសេអង់ហ្គាមិននេះ បានលក់ឡាយឡុងសម្ភារៈក្នុងរោងចក្រមួយចំនួន ទើបប្រកាសព្យួរការងារ។ ករណីនេះ ធ្វើឲ្យពួកគេបារម្ភថា ក្រុមហ៊ុននេះ អាចបិទសង្វាក់ផលិតកម្មរបស់ខ្លួន ហើយគេចវេស ពីការផ្តល់សំណងដល់កម្មករតាមច្បាប់ស្តីពីការងារ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងឡើងថា បើទោះបីជាក្រុមហ៊ុនអូសេអង់ហ្គាមិននេះ បានសាង (លក់) រោងចក្រទៅឱ្យថៅកែថ្មីក៏ដោយ ក្រុមហ៊ុននៅតែមានកាតព្វកិច្ចទូទាត់ [...]