Posts in ‘សម្រាំងជាខេមរភាសា’ Category

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

ផៃ ស៊ីផាន៖ សមាជិក​សភា​អ៊ឺរ៉ុប​កំពុង​បង្ក​«ភាព​អាម៉ាស់»​មួយ!

«នេះជាភាពអាម៉ាស់មួយ !» នេះជាឃ្លាឧទានចុងក្រោយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជា​រដ្ឋលេខា​ធិការ​​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីជាប្រតិកម្មទៅនឹងញត្តិមួយ ដែលស្នើឡើងដោយក្រុមសមាជិកសភា​អ៊ឺរ៉ុប ដើម្បី​ទាមទារ​ឲ្យ​មានភាពប្រសើរជាងមុន សម្រាប់ស្ថានភាពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ នៅក្នុង​ប្រទេស​កម្ពុជា។

ញត្តិរបស់ក្រុមសមាជិកសភាអ៊ឺរ៉ុបនោះ ត្រូវបានដាក់ឲ្យសភាអ៊ឺរ៉ុបទាំងមូល ធ្វើការជជែកវែកញែក កាលពី​ថ្ងៃទី៨ ខែ​មិថុនា ហើយសភាអ៊ឺរ៉ុបទាំងមូលដដែលនេះ ទើបនឹងចេញនូវសេចក្ដីសម្រេចមួយ របស់ខ្លួន នៅថ្ងៃទី៩ ខែ​មិថុនា​ម្សិលម៉ិញ។ សេចក្ដី​ប្រកាសព័ត៌មានមួយ របស់សភាអ៊ឺរ៉ុប ចេញផ្សាយនៅក្នុងថ្ងៃដដែល បានឲ្យដឹងថា ស្ថាប័ន​នីតិបញ្ញត្តិរបស់សហគមន៍អ៊ឺរ៉ុប បានប្រាប់ទៅការិយាល័យអ៊ឺរ៉ុប​​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំង​ថា «SEAE» ឲ្យបង្កើនលក្ខខណ្ឌឃ្លាំមើល ទៅលើជំនួយជាទឹកប្រាក់ របស់សហគមន៍អ៊ឺរ៉ុប [...]

យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា

យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា

«សូមប្រកាសរកម្ចាស់ រឺ Admin Page TV24HD-Hot news» នេះជាការលើកឡើង នៅក្នុងគណនី​ហ្វេសប៊ុក​របស់​លោក សុខ ជំនោរ អ្នកនិពន្ធទំនុកច្រៀង និងត្រូវជាបងប្រុសបង្កើត របស់កញ្ញា វ៉ាន់ នីឡា តារា​ចម្រៀង​រង​គ្រោះ ព្រោះការទម្លាយរូបអាក្រាតតាមបណ្ដាញសង្គម នៅក្នុងរយៈពេលចុងក្រោយនេះ។

រាប់ចាប់តាំងពីពីម្សិលម៉ិញ មកទល់នឹងព្រឹកថ្ងៃនេះ រូបថតអាក្រាតជាច្រើនសន្លឹក របស់កញ្ញា វ៉ាន់ នីឡា ត្រូវ​បាន​ទំព័រហ្វេសប៊ុកមួយចំនួន យកមកបង្ហោះ និងទទួលបានការចែករំលែក យ៉ាងខ្លាំងក្លា ពីសំណាក់អ្នក​ប្រើប្រាស់​បណ្ដាញសង្គម។ រូបថតទាំងនោះ ត្រូវបានតារាចម្រៀងវ័យក្មេង អះអាងទទួលស្គាលភ្លាមៗ នៅលើ​គណនី​ហ្វេសប៊ុក​របស់នាង ថាពិតជារូបរបស់នាង។ ប៉ុន្តែមកទល់នឹងពេលនេះ ទំព័រទាំងនោះមួយចំនួន បានបាត់​ស្រមោល​ពីចក្រវាឡ​ហ្វេសប៊ុកទៅហើយ ដែលតាមទំនង អាចបណ្ដាលមកពីមូលហេតុចំនួនពីរ៖ (១) ម្ចាស់​ទំព័រ​បាន​ផ្អាកការផ្សាយ និង(២) [...]

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភា​អ៊ឺរ៉ុប​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ឃ្លាំ​មើល​ជំនួយ EU សម្រាប់​កម្ពុជា

សភាអ៊ឺរ៉ុបនៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការស្នើសុំ ទៅការិយាល័យអ៊ឺរ៉ុប​ដើម្បីកិច្ចការខាងក្រៅ ហៅ​កាត់​ជា​ភាសា​បារាំងថា «SEAE» ឲ្យចាត់«វិធានការណាក៏ដោយ ដើម្បីឲ្យជំនួយផ្នែកហិរញ្ញវត្ថុ របស់សហគមន៍អ៊ឺរ៉ុប ទៅ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែផ្សារភ្ជាប់គ្នា ជាមួយនឹងស្ថានការណ៍សិទ្ធិមនុស្ស ដ៏ប្រសើរមួយ នៅក្នុងប្រទេសនេះ»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សភាអ៊ឹរ៉ុប ចេញផ្សាយឲ្យដឹង នៅក្នុងថ្ងៃតែមួយ។

សហគមន៍អ៊ឺរ៉ុប ជាដៃគូផ្ដល់ជំនួយ​ដ៏សំខាន់មួយ របស់ប្រទេសកម្ពុជា។ សហគមន៍នេះ គ្រោងផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់ ប្រមាណជា ៤១០លានអ៊ឺរ៉ូ (៤៦០លានដុល្លារ) នៅក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​​រយៈពេល ពីឆ្នាំ២០១៤ ទៅដល់ឆ្នាំ២០២០ខាងមុខ។

ការស្នើសុំនេះ បានធ្វើឡើង បន្ទាប់ពីសមាជិកសភាអ៊ឺរ៉ុបជាច្រើននាក់ បានធ្វើ

នាយក​រដ្ឋមន្ត្រី​អួត​ក្បាល​ពោះ ខណៈ​រាស្ត្រ​«ធ្លាយពោះ»

នាយក​រដ្ឋមន្ត្រី​អួត​ក្បាល​ពោះ ខណៈ​រាស្ត្រ​«ធ្លាយពោះ»

ដើម្បីអួតអាង ពីអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាគិតថា វាជា«ដំបូលសន្តិភាព ដែលគ្មានភេរវកម្ម» និងជា​មោទន​ភាព​នៃ​ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជាងបី​ទសវត្សន៍​របស់​កម្ពុជា បានជ្រើសរើសការពន្យល់​ដ៏កម្រមួយ ដោយថតរូបពីក្បាលពោះរបស់លោក មក​បង្ហោះ​បង្ហាញ​​ផ្សាយ​នៅ​តាម​បណ្ដាញ​សង្គម។ បើទោះជាការបង្ហោះនោះ ត្រូវបានលោកនិយាយការពារមុន ថា​លោក​«មិន​បង្ហាញ​ពី​រូបភាព»​លោក ជា​នាយករដ្ឋមន្ត្រី​ទេនោះ​ក៏ដោយ តែសម្រាប់អ្នកប្រើប្រាស់​បណ្ដាញសង្គម​​ជា​ច្រើន​​បាន​​គិត​​ថា ការ​​បង្ហាញ​​«ក្បាល​ពោះ»​នេះ​ ត្រូវបានធ្វើឡើង ដោយមិនត្រូវពេល ខណៈពលរដ្ឋជាច្រើននាក់ កំពុង​«ធ្លាយ​ពោះ» នៅ​ក្រោម​​ការ​​ដឹកនាំ​​របស់​​លោកនោះដែរ។

លោក ហ៊ុន សែន បានឆ្លៀតឱកាសថ្ងៃទីមួយ នៃខែបំបួសរបស់សាសនាអ៊ីស្លាម​ ឬហៅជាភាសាអារ៉ាប់ «Ramaḍān» ដើម្បីលើកយកមកនិយាយ ពីអំពើភេរវកម្ម ដែលកម្ពុជាមិនធ្លាប់ជួប [...]

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

មូលហេតុ​បណ្ដាល​ឲ្យ​បាក់​ស្រុត​ដី នៅ​ក្បែរ​របង​ស្តាត​អូឡាំពិក​

បើទោះជារាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង ពីសណ្ឋានដីបាតបឹង ហើយត្រូវបានបូមដី យកមកចាក់​បំពាក់​ក៏ដោយ តែទិដ្ឋភាពនៃការបាក់ស្រុតដី ឬផ្លូវថ្នល់ មិនសូវដែលកើតមានឡើយ នាពេលកន្លងមក។ គេ​ធ្លាប់​ប្រទះឃើញជាច្រើន នូវការរំលើងឫសដើមឈើធំៗ ដែលបានធ្វើឲ្យដើមឈើទាំងនោះ ដួលទាំងជំហរ និង​សង្កត់​មក​លើរថយន្ដ ឬអាគារបង្កឲ្យមានការខូចខាត។

តែនៅរសៀលថ្ងៃពុធនេះ វេលាម៉ោងប្រមាណជា១៤ ភ្លៀងមួយមេបានបញ្ចប់ទៅ ជាមួយនឹងតុល្យភាព​គួរ​ឲ្យ​កត់​សំគាល់។ បើទោះជាការលិចលង់ នៅតាមតំបន់មួយចំនួននៃរាជធានី នៅតែកើតឡើងជាធម្មតានោះ ប៉ុន្តែ​ហេតុការណ៍ចំនួនពីរកន្លែង បានកើតឡើង៖ នោះគឺការបាក់ស្រុតដីថ្នល់ នៅជាប់របងស្តាតអូឡាំពិក នៅលើ​ផ្លូវ​លេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បង្កឲ្យរថយន្ដបីគ្រឿង ដែលបានចតលើចិញ្ចើម​ថ្នល់​សាធារណៈ រងការខូចខាត និងការរំលំដើមឈើ នៅក្នុង​បរិវេណ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កឲ្យ​រថយន្ដ​បី​គ្រឿង​ទៀត​ខូចខាតដូចគ្នា។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...