Posts in ‘សម្រាំងជាខេមរភាសា’ Category

អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖ តារាង​ក្រុម​និង​កាល​វិភាគ​ទាំង​ស្រុង នៃ​វគ្គ​១/៨​ផ្ដាច់​ព្រ័ត្រ

ក្រុមជម្រើសជាតិ ដែលធ្លាក់ដល់ចំណាត់ថ្នាក់លេខបួន នៅក្នុងវគ្គជម្រុះ បានវេចខ្ចប់ខោអាវរបស់ខ្លួន ​ត្រឡប់​ទៅ​ស្រុក​វិញ។ ក្រុមបាល់ទាត់ដ៏អភ័ពនោះ មានក្រុមជម្រើសជាតិ​មកពីប្រទេស រ៉ូម៉ានី រ៉ូស្ស៊ី អ៊ុយក្រែន ឆេក ស៊ុយអែដ និងប្រទេសអូទ្រីស៍។ ចំណែក្រុមជម្រើសជាតិ នៅជាប់លេខបីនៅក្នុងពូល សុទ្ធតែបានឡើង​ទៅ​ទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រទាំងអស់ លើកលែងតែក្រុមអាល់បានីមួយប៉ុណ្ណោះ ដែលទទួលពិន្ទុ និងរក​គ្រាប់​បាល់ បាន​តិច​ជាង​គេ (រកបានបីពិន្ទុ ដូច ទួរគី និងអៀរឡង់ខាងជើង តែរកគ្រាប់បាល់ បានតិចជាងក្រុមទាំងពីរ)។

ចំណែកឯក្រុមដែលជាប់ឡើងមកទាត់ នៅវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ មានដូចតទៅ៖

ហើយខាងក្រោមនេះ ជាកាលវិភាគនៃការជួប្រកួត រវាងក្រុមទាំង១៦ (ថ្ងៃព្រហស្បត្តិ៍ទី២៣ ថ្ងៃសុក្រទី២៤ ខែ​មិថុនា ឆ្នាំ២០១៦ ជាថ្ងៃសម្រាក [...]

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

​បណ្ឌិត​​សភា​ទេសចរណ៍​មួយ​នៅ​អ៊ឺរ៉ុប​ជ្រើស​តាំង ហ៊ុន​ សែន​ ជា​សមាជិក​​កិត្តិយស​

ក្រោមការកោតសរសើរ ដែលបណ្ឌិតសភាទេសចរណ៍មួយនៅអ៊ឺរ៉ុប បានអះអាងទៅលើ ចក្ខុវិស័យរបស់លោក ហ៊ុន សែន ទាក់ទងនឹងការអភិវឌ្ឍន៍ផ្នែកវប្បធម៌ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជានោះ បានធ្វើឲ្យបណ្ឌិតសភា ដែលជាផ្នែកមួយ នៃក្រុមប្រឹក្សាសម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម នៅអ៊ឺរ៉ុប (ECTT) អនុម័តបោះឆ្នោត​ក្នុង​សម្លេងជា«ឯកច្ឆ័ន្ទ» ជ្រើសតាំងលោក ហ៊ុន សែន ឲ្យក្លាយជា​«សមាជិកកិត្តិយស»របស់ខ្លួន។ នេះ បើយោង​តាម​លិខិត​ជាផ្លូវការមួយ ដែលបណ្ឌិតសភា​ទេសចរណ៍មួយនេះ បានផ្ញើរជូននាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២៩០១៦កន្លងមក។

លិខិតនោះ បានសរសេរទៀតថា៖ «ចក្ខុវិស័យដ៏វិសេសវិសាលនេះ ត្រូវបានប្រែក្លាយ និងកំពុងប្រែក្លាយ ឲ្យ​ទៅ​ជា​នយោបាយមួយ ដែលមានលក្ខណៈទូទៅ និងត្រូវបានអនុវត្តន៍តាម នៅក្រោមការដឹកនាំរបស់លោក ដើម្បី​ជា​យន្ដការ​ពិភពលោកមួយ សម្រាប់ការអភិវឌ្ឍន៍ នៅក្នុង "World Conference on Tourism and Culture [...]

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស យក​ឈ្នះ​ក្រុម​ប្អូន​ឯង នៅ​ចុង​ម៉ោង ២-១

អ៊ឺរ៉ូ២០១៦៖ អង់គ្លេស យក​ឈ្នះ​ក្រុម​ប្អូន​ឯង នៅ​ចុង​ម៉ោង ២-១

តាមពិតទៅ ការប្រកួតនៅក្នុងពាក់កណ្ដាលម៉ោងដំបូង បានផ្អៀងទៅរកក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ជា​អាណាចក្រមួយ ស្ថិតនៅភាគខាងលិច ក្នុងចក្រភពអង់គ្លេស តែមានប្រព័ន្ធកីឡា ឯករាជ្យ​ដោយ​ខ្លួន​ពី​អង់គ្លេស) ហើយកីឡាករ «Gareth Bale» ដ៏ល្បីឈ្មោះ ដែលកំពុងទាត់ឲ្យក្រុម «Real Madrid» សព្វថ្ងៃ បាន​រក​គ្រាប់​បាល់​ពិន័យ ទាត់ពីចំងាយ នៅនាទីទី៤២ ឲ្យដល់ក្រុមខ្លួនបានមួយគ្រាប់ នាំមុខក្រុមអង់គ្លេសនោះផង។

ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមអង់គ្លេសបានត្រឡប់ចូល មកក្នុងការប្រកួតវិញ ដោយបើកការ​ប្រយុទ្ធ​យ៉ាង​សន្ធាប់ ទៅលើក្រុម វៀល្ស៍ រហូតដល់នាទីទី៥៦ កីឡាករ «Vardy» របស់អង់គ្លេស បានរកបានមួយគ្រាប់ យក​ស្មើជា​មួយក្រុមប្អូន របស់ខ្លួនបានវិញ។ គ្រាប់បាល់នេះ បានរងការរិះគន់ថា ជាគ្រាប់បាល់«ចង់មុង» របស់​កីឡាករ «Vardy» ដែលទើបនឹងចូល ទៅជំនួសកីឡាករ «Kane» នៅនាទីទី៤៦។

ការប្រកួតនៅបន្ត ហើយក្រុមវៀល្ស៍ [...]

អ៊ឺរ៉ូ២០១៦៖ បារាំង​យក​ឈ្នះ​អាល់បានី ពីរ​គ្រាប់​នៅ​ចុង​ការ​ប្រកួត

អ៊ឺរ៉ូ២០១៦៖ បារាំង​យក​ឈ្នះ​អាល់បានី ពីរ​គ្រាប់​នៅ​ចុង​ការ​ប្រកួត

យប់ថ្ងៃពុធទី១៥ ខែមិថុនានេះ ជារាត្រីដ៏សប្បាយរីករាយ សម្រាប់បណ្ដាជនអ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំង បន្ទាប់ពីក្រុមនេះបានឈ្នះក្រុមអាល់បានី ពីរទល់នឹងសូន្យ ហើយទទួលបាន៦ពិន្ទុ ឡើងទៅឈរនៅលើគេ នៃតារាងពូល A។ ការប្រកួតនេះ បានប្រព្រឹត្តិទៅនៅកីឡាដ្ឋាន «Velodrome» នៃក្រុងម៉ារសីយ៍ (Marseille) ភាគ​ខាង​ត្បូង​ប្រទេសបារាំង។

បើនិយាយពីការប្រកួត តាំងពីនាទីទីមួយ រហូតដល់ចុងបញ្ចប់ ក្រុមបារាំងរកមិនឃើញចន្លោះច្រើនប៉ុន្មាន សម្រាប់​ផ្ដួលក្រុមអាល់បានីឡើយ បើទោះជាខ្លួនមានឱកាស រួម​ជា​មួយ​នឹងកីឡាករល្បីៗ ចំណានៗច្រើន​នាក់​ក៏​ដោយ។ បណ្ដាជនបារាំងត្រូវរង់ចាំរហូតដល់ចុងបញ្ចប់ នៃ​ការ​ប្រកួត ទើបកីឡាករ «Griezmann» បាន​ប្រើ​ក្បាល ទទួលបាល់ពីកីឡាករ «Payet» បុកបញ្ជូន​បញ្ចូលទី​របស់​ក្រុម​អាល់បានី នៅនាទីទី៩០។

នៅ៦នាទីក្រោយ គឺនៅនាទីទី៩៦ (ក្នុងម៉ោងបន្ថែម) កីឡាករ «Payet» បានបណ្ដើរបាល់បញ្ឆោត​ខ្សែការពារ​អាល់បានី [...]

អ៊ឺរ៉ូ២០១៦៖ រ៉ូមានី ងើប​មក​ទប់ ស្វីស ដោយ​ពិន្ទុ​ស្មើ ១-១

អ៊ឺរ៉ូ២០១៦៖ រ៉ូមានី ងើប​មក​ទប់ ស្វីស ដោយ​ពិន្ទុ​ស្មើ ១-១

ជំនួបប្រកួត រវាងក្រុមជម្រើសជាតិ រ៉ូមានី និងក្រុមស្វីស បានប្រព្រឹត្តិទៅ នៅក្នុងកីឡាដ្ឋាន «Parc des Princes» នៃរដ្ឋធានីប៉ារីស។

ក្រុមរ៉ូមានី​បានរកគ្រាប់បាល់​បានមុន នៅនាទីទី១៩ ដោយកីឡាកររ៉ូមានី «Stancu» ដែលបានទាត់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាល បានផ្លុំកញ្ចែរពិន័យកីឡាករស្វីស «Lichtsteiner» ដែលបាន​ទាញ​អាវ​កីឡាករ​រ៉ូមានី នៅលើតំបន់គ្រោះថ្នាក់។ លុះមកដល់នាទីទី ៥៩ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ក្រុមស្វីស រកបាន​មួយ​គ្រាប់​មក​វិញ ជាមួយនឹងការ​ទាត់​ផ្កាប់​ចាន របស់កីឡាករ «Mehmedi»។

លទ្ធផលជាបណ្ដោះអាសន្ន ក្រុមស្វីសពេលនេះ ទទួលបាន៤ពិន្ទុ ឡើងមកនាំមុខគេ នៅក្នុងពូល បារាំង​បាន​បី​ពិន្ទុ ក្រុមរ៉ូមានីបានមួយពិន្ទុ រីឯក្រុមអាល់បានី បានសូន្យពិន្ទុ។ តែគេត្រូវនៅរង់ចាំ​ការប្រកួតរវាងក្រមបារាំង និង​អាល់បានី​មួយ​ទៀត នាយប់នេះ មុននឹងលទ្ធផលក្នុងជុំទីពីរ នៃវគ្គជម្រុះ សម្រាប់ពូល A [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...