យករូបភាពរន្ធត់មកចុះផ្សាយ ជាការធ្វើអាជីវកម្មដ៏អសីលធម៌?
ការយករូបភាពអកុសល្យ យកមកផ្សព្វផ្សាយ ត្រូវបានអ្នកសារព័ត៌មានជាច្រើនសម្ដែងការមិនគាំទ្រ ចំពោះបណ្តាស្ថាប័នផ្សព្វផ្សាយមួយចំនួន ដូចជាទូរទស្សន៍ កាសែត និងគេហទំព័រ យកមកធ្វើការផ្សព្វផ្សាយ ដែលវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់អារម្មណ៍អ្នកទស្សនា និងសិទ្ធិរបស់ជនរងគ្រោះ។
និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតម៉ង់ប្រព័ន្ធផ្សព្វផ្សាយកញ្ញា ឡេង ស្រីនិច បានបញ្ចេញទស្សនៈចំពោះបញ្ហានេះថា ការយករូបភាពអកុសលមកធ្វើការផ្សព្វផ្សាយ វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ទៅដល់សតិអារម្មណ៍អ្នកទស្សនា។ កញ្ញាបន្តជាច្រើនឆ្នាំកន្លងមកនេះ កញ្ញាសង្កេតឃើញថា ស្ថាប័នសារព័ត៌មានមួយចំនួនធំ នៅតែបន្តដាក់រូបភាពដែលមិនសមរម្យទាំងហ្នឹង នៅលើគេហទំព័រឬសារព័ត៌មានរបស់ខ្លួន ដោយមិនគិតទៅលើបញ្ហា [...]