Posts in ‘សម្រាំងជាខេមរភាសា’ Category

ថត​ផ្សាយ​ផ្ទាល់​ពី​មិត្តប្រុស​ដែល​នគរបាល​បាញ់ រហូត​ស្លាប់

ថត​ផ្សាយ​ផ្ទាល់​ពី​មិត្តប្រុស​ដែល​នគរបាល​បាញ់ រហូត​ស្លាប់

បុរសរងគ្រោះដែលមានអាយុ ៣២ឆ្នាំ ត្រូវបានស្គាល់ឈ្មោះ ហ្វីឡាណូ កាស្ទីយ៍ (Philando Castile)។នគរបាល​បាន​និយាយ​ថា បុរសស្បែកខ្មៅរូបនេះ ដែលប្រកបការងារ នៅក្នុងអាហារដ្ឋាននៃសាលារៀនមួយ បានស្លាប់​នៅ​វេលា​យប់ ​ថ្ងៃពុធម្សិលម៉ិញនេះ បន្ទាប់ពីបុរសត្រូវបាននគរបាលហៅ ដើម្បីធ្វើការត្រួតពិនិត្យចរាចរណ៍ លើ​ដង​ផ្លូវ​មួយ​កន្លែងនៃក្រុង «Falcon Heights» រដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក។

ប៉ុន្តែនៅបន្ទាប់ពីរងការបាញ់ប្រហារហើយ បុរសរងគ្រោះត្រូវបានមិត្តស្រីរបស់ខ្លួន ថតដោយប្រើ​ទូរស័ព្ទ​របស់​ខ្លួន និងបង្ហោះផ្សាយផ្ទាល់ នៅតាមបណ្ដាញសង្គម ហ្វេសប៊ុក។ នៅក្នុងវីដេអូ ដែលមានអ្នកចូលទស្សនា ច្រើន​ជាង២,៧លានដងនោះ ស្ត្រីវ័យក្មេងម្ចាស់វីដេអូ បានស្រែកឡើងថា៖ «ឱព្រះម្ចាស់ថ្លៃអើយ! សូម​កុំ​និយាយ​ថា [...]

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ការធ្វើប្រតិកម្ម តបទៅនឹងរបាយការណ៍មួយ គឺជា«សមត្ថភាព»។ នេះ ជាការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា ដែលបានសរសេរអម ទៅនឹងប្រតិកម្មរបស់កូនៗលោក តបទៅ​នឹង​របាយការណ៍ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅជា​ភាសា​អង់គ្លេស «Global Witness»។

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស ដែលមាន​ទីស្នាក់ការកណ្ដាល​នៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​​មាន​​កម្រិត​​ច្រើន​ជាង [...]

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

រូបភាព​ពី​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រក​ស៊ី​មាន​បាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ នេះបើតាម​របាយ​ការណ៍ ដ៏ពេញលេញមួយ មានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលទើបបាន​ទម្លាយឲ្យដឹង នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ស្ដីពី​«ចក្រភព​ជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន។ ក្រុមអ្នកជំនាញ បានគណនាឃើញ ពី​ចំណូល​ទាក់ទងនឹងការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

តើមហាផៅសន្ដានត្រកូល ហ៊ុន បានរកទទួលទាន ទៅលើវិស័យអ្វីខ្លះ? ខាងក្រោមនេះ ជារូបភាពមួយចំនួន នឹងពន្យល់ឲ្យដឹង [...]

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស (Global Witness) ដែលមានទីតាំងនៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយឲ្យដឹងនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​មាន​កម្រិត​ច្រើនជាង ៥០០លានដុល្លារ។

នៅក្នុងរបាយការណ៍នោះ បានលើកមកនិយាយយ៉ាងលំអិត និយាយពី កូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​ក្រុមហ៊ុន​-សហគ្រាសឯកជន ចំនួន១១៤ នៅលើផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់ទុន [...]

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

អ៊ឺរ៉ូ២០១៦៖ ៣នាទី​២គ្រាប់ បញ្ជូន​ព័រទុយហ្គាល់​ទៅ​ផ្ដាច់​ព្រ័ត្រ

ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិ វៀល្ស៍ (Wales - ទឹកដី​នៅ​ភាគ​ខាងលិច នៃចក្រភពអង់គ្លេស) ក្នុង​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ មិនបានរងចាំរហូតដល់១២០នាទី នៃការប្រកួត ដូច​ការ​ប្រកួត​មុនៗ នៃ«អ៊ឺរ៉ូ២០១៦»នោះទេ។ ផ្ទុយទៅវិញ ក្រុមព័រទុយហ្គាល់​បានរកឱកាសរវាងគ្នា តែ​៣នាទី​ប៉ុណ្ណោះ ដើម្បីរកបានគ្រាប់បាល់​ដល់ទៅ២គ្រាប់ នៅពេលចាប់ផ្ដើម​ពាក់កណ្ដាល​ម៉ោង​ទីពីរ។

គ្រាប់បាល់ដំបូង នៅនាទីទី៥០ ជារបស់កីឡាករអន្តរជាតិល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលបានទទួលបាល់​ទាត់ចេញពីចំហៀង មុននឹងប្រើក្បាលរបស់ខ្លួន បុកបាល់នេះ​ចូលក្នុង​សំណាញ់​​ទី​​របស់​ក្រុម វៀល្ស៍ ដូចបំណង (១-០)។​ នៅបីនាទីក្រោយមក កីឡាករម្ចាស់បាល់មាសបីជំនាន់ រ៉ូណាល់ដូ ដដែល​​ បាន​បញ្ជូន​បាល់រាបផ្ទាល់ដី មកចំកណ្ដាលទីលាន ដើម្បីឲ្យកីឡាកររួមជាតិ ឈ្មោះ ណានី (Nani) ផ្ដួល​ខ្លួន​យក​ជើង​ទៅ​ឆ្កឹះ​បាល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...