អាឡិច ជនបរទេសទី១ ដែលកម្ពុជាឲ្យទៅសុំទិដ្ឋាការពីក្រៅប្រទេសមកវិញ
មួយថ្ងៃបន្ទាប់ពីមានការស្នើសុំរបស់លោក សម រង្ស៊ី ប្រធានក្រុមសម្លេងភាគតិច ក្នុងរដ្ឋសភា និងជាប្រធានគណបក្សប្រឆាំង ដែលបានសរសេរលិខិត ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យបន្តទិដ្ឋាការជូនលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធានចលនាមាតាធម្មជាតិ ជាជនជាតិអេស្ប៉ាញ ដើម្បីមានសិទ្ធិស្នាក់នៅប្រទេសកម្ពុជាបន្តទៀតនោះ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ក្រសួងមហាផ្ទៃតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានបដិសេធការស្នើសុំនោះ។ តែក្រសួងមហាផ្ទៃ បានផ្លាស់ប្ដូរជំហរបន្តិច ដោយតម្រូវឲ្យលោក អេឡិចហ្សង់ដ្រូ ទៅសុំទិដ្ឋការចូលកម្ពុជា ពីស្ថានទូតកម្ពុជានៅក្រៅប្រទេសមកវិញ ដែលជាករណីដំបូងមួយ សម្រាប់ជនបរទេសរាប់សិបម៉ឺននាក់ ក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានថ្លែងប្រកាសពីការផ្លាស់ប្ដូរជំហរនោះ នៅថ្ងៃទី ១៧ កុម្ភៈ [...]