Posts in ‘សម្រាំងជាខេមរភាសា’ Category

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

ញាក់ (ភ្នែក) ជា​មួយ​នឹង DJ វៀតណាម​ស៊ិច​ស៊ី​ម្ដង​មើល៍! (vdo)

វីដេអូមួយ ដែលឌីជេស្ត្រី នាង ម៉ារីយ៉ា ង្វៀន (Mariah Nguyen) ទើបនឹងបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់នាង បានបង្កឲ្យមានជ្រួលជ្រើមមិនតិចឡើយ។ វីដេអូឯកជន ដែលនាងកំពុងតែសាកល្បងម៉ិច (Mix) ចម្រៀង​របស់​នាង នៅក្នុងបន្ទប់នោះ មានមនុស្សចុចចូលទៅមើល ច្រើនម៉ឺននាក់ និងអ្នកចែកចាយបន្តជា៥០០ដង។

ប៉ុន្តែទំព័រវៀតណាម DJ NONSTOP Music - DJ.So1VN.Vn ដ៏ធំមួយទៀត បានយកវីដេអូរបស់នាងនេះ ទៅ​បង្ហោះ​បន្ត ជំរុញឲ្យមានការចែកផ្សាយ យ៉ាងគគ្រឹកគគ្រេង រហូតដល់ជាង ៣ពាន់នាក់ និងអ្នកចុចចូលទៅមើល ជិត​កន្លះ​លាននាក់។

វីដេអូនេះ មិនត្រឹមតែបង្ហាញ ពីទេពកោសល្យ Mix ចម្រៀងរបស់នាងប៉ុណ្ណោះទេ តែបង្ហញពីកាយវិការរស់រវើក ក្នុងអាជីពជា ឌីជេ និងព្រមទាំងរូបរាងស៊ិចស៊ី របស់នាងដែរ។ តើនរណាមួយ ដែលឃើញនាងហើយ ទ្រាំមិនចូល​ទៅរាំ ជាមួយនឹងចង្វាក់ភ្លេងរបស់នាងនោះ? រាំ!ៗ!... រាំ គឺច្បាស់ជារាំងហើយ! តែភ្នែកអ្នករាំ ក៏រាំជាមួយដែរ ! :-)

អាយុ​៧​ឆ្នាំ កុមារា​ម្នាក់​នេះ​មាន​កំពស់​៧​តឹក និង​ទម្ងន់​៥​គីឡូក្រាម

អាយុ​៧​ឆ្នាំ កុមារា​ម្នាក់​នេះ​មាន​កំពស់​៧​តឹក និង​ទម្ងន់​៥​គីឡូក្រាម

កុមារា ដែលមានកាយសម្បទាមិនធម្មតានេះ ឈ្មោះ យឿន សុវណ្ណ មានអាយុ៧ឆ្នាំ កំពស់៧តឹក ទំងន់ប្រហែល​៥គីឡូក្រាម កើតនៅភូមិកំពង់ក្តី ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ឪពុករបស់ក្មេងនេះឈ្មោះ យឿន ម្តាយឈ្មោះ ស្រី មុខរបរអ្នកលក់ដូរ នៅខេត្តមណ្ឌលគីរី។ មកដល់សព្វថ្ងៃ កុមារារូបនេះ មានអាយុ៧ឆ្នាំហើយ តែ​នៅមិនទាន់បានទៅសាលារៀននៅឡើយ ដោយស្មារតីរបស់គេ នៅភ័យខ្លាចមិនហ៊ានបែកពីគ្រួសារ។

លោកយាយ វឿន ដែលជាជីដូនរបស់កុមារាចម្លែកនេះ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹង នៅថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០១៥នេះថា កាលពីពេលចាប់កំណើត ក្មេងនេះមិនបានកើតមក តាមធម្មជាតិនោះទេ តែដោយ​សារ​ការ​វះកាត់។ រហូតដល់ចម្រើនអាយុបន្តិចឡើង គេហាក់មានជម្ងឺ ហើយត្រូវបានយក មកព្យាបាល​នៅមន្ទីរពេទ្យ​គុន្ធបុប្ផា ក្នុងខេត្ត​សៀមរាប។ តែនៅពេលព្យាបាលជម្ងឺជាហើយ កុមារនៅតែមានកាយសម្បទា នៅតែដ៏ដែល (តូច ទាប)។ ជីដូន​កុមារ​បានឲ្យដឹងទៀតថា គ្រូពេទ្យនិយាយថា [...]

អាឡិច ថា​​ថ្នាក់​លើ​បង្ខំ​មន្រ្តី​នៅ​ក្រសួង​រ៉ែ​និង​ថាមពល ឲ្យផ្តិត​មេ​ដៃ​

អាឡិច ថា​​ថ្នាក់​លើ​បង្ខំ​មន្រ្តី​នៅ​ក្រសួង​រ៉ែ​និង​ថាមពល ឲ្យផ្តិត​មេ​ដៃ​

ស្នាមមេដៃរបស់មន្រ្តីនៅក្រសួងរ៉ែ និងថាមពលជាច្រើន បានផ្តិតនៅលើញត្តិមួយសន្លឹក ដែលគាំទ្រចំណាត់ការ​របស់ក្រសួងមហាផ្ទៃ ដោយសម្រេចឱ្យលោក អាឡិច ចាកចេញពីប្រទេសកម្ពុជា។ ស្នាមមេដៃគាំទ្រវិធានការនេះ ដោយមន្រ្តីទាំងនោះយល់ឃើញថា អាឡិចបានជ្រែកជ្រៀក និងរារាំងដល់ការអភិវឌ្ឍន៍វារីអគ្គីសនី។

ចំពោះស្នាមមេដៃគាំទ្រ ឱ្យសកម្មជនការពារតំបន់អារ៉ែង ចាកចេញពីទឹកដីកម្ពុជានេះ ដូចជាត្រូវបានលោក អាឡិច​ហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសិន ដឹងពីល្បិច«តាស៊ីក្លូ» របស់មន្ត្រីជាន់ខ្ពស់កម្ពុជា។ លោក អាឡិច បាន​យល់​ថា ការ​ផ្តិតមេដៃនេះ បានធ្វើឡើងដោយសារតែមានការបង្ខិតបង្ខំ ពីមេកើយរបស់ខ្លួន ព្រោះកន្លងមក មន្រ្តី​ទាំង​នោះ​តែងតែ​ប្រាប់លោកថា ពួកគេគាំទ្រសកម្មភាពរបស់លោក ដែលរារាំងមិនឱ្យមានការសាងសង់ ទំនប់​វារីអគ្គីសនី នៅក្នុងតំបន់អារ៉ែង។

អាឡិច បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖ «មន្រ្តីរាជការក្រសួងរ៉ែ [...]

ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡា​បញ្ជី​​ម្នាក់​​ទៀត​មាន​ខ្លួន បន្ទាប់​ពី​ឃុំ​ខ្លួន ពេជ្រ ព្រហ្មមុន្នី?

ក្រឡាបញ្ជីមួយរូប ដែលមានប្អូនជាមេធាវីការពារក្ដី ឲ្យឪពុកម្តាយលោក ថោង សារ៉ាត់ កំពុងរត់ឆ្លេឆ្លា រកអ្នកនេះ​ឬ​អ្នកនោះឲ្យជួយខ្លួន បន្ទាប់ពីឧត្ដមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន និងដាក់ឃុំជាបណ្ដោះអាសន្ន​នោះ។ នេះជាការសរសេរបញ្ជាក់ របស់មន្ត្រីក្រសួងមហាផ្ទៃ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។

លោក ផែង វណ្ណៈ ដែលជាមន្ត្រីស្និត នឹងគណបក្សប្រជាជនកម្ពុជា បានស្រង់ប្រភពពីមន្ត្រីតុលាការរាជធានី មក​សរសេរបន្តទៀតថា មេធាវីការពារក្ដីរូបនោះ ជាមួយនឹងលោកឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ជាអ្នកទៅធនាគារ​មួយ ដើម្បីទទួលលុយថ្លៃសេវ៉ារត់ការ។ លោកបានសរសេរថា៖ «គេសង្កេតឃើញ លោកក្រឡាបញ្ជីរូបនោះ ទៅ​ជួបនាយអាវុធហត្ថជាន់ខ្ពស់ម្នាក់។ ប៉ុន្តែគេមិនដឹងថា តើលោកក្រឡាបញ្ជីរូបនោះ មានកិច្ចការអ្វីនោះទេ។»

លោក ផែង វណ្ណៈ ក៏មិនបានបង្ហើបឲ្យដឹង ពីឈ្មោះរបស់ក្រឡាបញ្ជីនោះដែរ ដោយគ្រាន់តែសរសេរបញ្ជាក់ថា [...]

ពេជ្រ ព្រហ្មមុន្នី ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ

ពេជ្រ ព្រហ្មមុន្នី ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ឡុង កេសរភារម្យ បានចេញដីការឃុំខ្លួន លោកឧត្តម​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន បន្ទាប់ពីលោកព្រះរាជអាជ្ញារង លី សុផាណា ចោទ​ប្រកាន់តាមមាត្រា ៦០៩ និង មាត្រា ៦១៩ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

ព័ត៌មានជាបឋម ស្តីពីការចោទប្រកាន់លើលោក ពេជ្រ ព្រហ្មមុន្នី មានចំនួនពីរបទល្មើស។ ក្រៅពីបទល្មើស​ទាំង​ពីរ បើតុលាការស៊ើបអង្កេតទៅអាចរកឃើញថា មានបទល្មើសពុករលួយ លោកនឹងត្រូវចោទប្រកាន់ ពីបទស៊ី​សំណូក (ពុករលួយ)។ នេះបើតាមប្រភព ពីមន្ត្រីនៃសាលាដំបូងរាជធានីភ្នំពេញ និងតាមមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា លោក ផែង វណ្ណៈ ដែលផ្សាយដំណឹងនេះ តាមបណ្តាញសង្គមរបស់លោក។

បទល្មើសទីមួយ គឺការជ្រៀតជ្រែកដោយ«ខុសច្បាប់» ទៅក្នុងការបំពេញមុខងារសាធារណ។ បទល្មើសនេះ ត្រូវ​បានផ្ដន្ទាទោសតាមមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១ ឆ្នាំ ទៅ ៣ឆ្នាំ និង ពិន័យជាប្រាក់ពី ២លានរៀល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...