Posts in ‘សម្រាំងជាខេមរភាសា’ Category

បំផ្លាញ​បូរាណ​វត្ថុ​ដោយ​ក្រុម​អ៊ីស្លាម៖ ជា​«វិនាសកម្ម​វប្បធម៌» បើ​តាម UNESCO

បំផ្លាញ​បូរាណ​វត្ថុ​ដោយ​ក្រុម​អ៊ីស្លាម៖ ជា​«វិនាសកម្ម​វប្បធម៌» បើ​តាម UNESCO

«ការវាយប្រហារទៅលើវត្ថុបូរាណទាំងនេះ​ មានលក្ខណៈធ្ងន់ធ្ងរជាវិនាសកម្មវប្បធម៌ ហើយវាក៏ជាបញ្ហាសុវត្ថិភាពដែរ ព្រោះវាបានធ្វើឲ្យកើតមាន នូវលិទ្ធិជ្រុលនិយម អំពើហិង្សា និងជម្លោះមិនអាចអត់អោនឲ្យបានមួយ នៅប្រទេសអៀរ៉ាក់» នេះជាការថ្លែងបរិហា របស់អគ្គនាយិកា នៃអង្គការអ៊ុយណេស្កូ លោកស្រី អៀរីណា បូកូវ៉ា (Irina Bokova) នៅក្នុងសេចក្ដី​ជូន​ដំណឹងមួយ។ ប្រតិកម្មរបស់អ្នកទទួលខុសត្រូវ របស់អង្គការអន្តរជាតិ ទទួលបន្ទុកខាងវប្បធម៌ពិភពលោកមួយនេះ បាន​ធ្លាក់មកដល់បន្ទាប់ពីវីដេអូមួយ របស់ក្រុមអ៊ីស្លាមនិយមជ្រុល ត្រូវបានយកមកបង្ហោះផ្សាយ ឲ្យឃើញពីការវាយ​បំផ្លាញ ដ៏បង្ហិនបង្ហោចមួយ នៅក្នុងសារមន្ទីរក្រុងម៉ូស៊ូល ភាគខាងជើងនៃប្រទេសអៀរ៉ាក់។

លោកស្រី បូកូវ៉ា បានបន្តទៀតថា៖ «ដោយសារហេតុនេះហើយ ទើបខ្ញុំបានទាក់ទងប្រធានក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការសហប្រជាជាតិ ជាបន្ទាន់ ដើម្បីសុំឲ្យកោះប្រជុំ ក្រុមប្រឹក្សាជាបន្ទាន់ [...]

បេក្ខជនក្នុងវគ្គផ្ដាច់ព្រ័តរបស់ Cambodia’s Got Talent ទាំង ១៤រូប

បេក្ខជនក្នុងវគ្គផ្ដាច់ព្រ័តរបស់ Cambodia’s Got Talent ទាំង ១៤រូប

អស់រយៈពេលប្រមាណបីខែហើយ ដែលកម្មវិធីប្រលងសមត្ថភាព ទេពកោសល្យលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent បានធ្វើការជ្រើសរើស នូវបេក្ខជនដែលគេមើលឃើញថា មានសមត្ថភាព និងមានទេពកោសល្យប្លែកៗ។

មកដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីដ៏ល្បីលំដាប់ពិភពលោកមួយនេះ រកបានអ្នកដែលមានទេពកោសល្យប្លែកគេ ចំនួន១៤ ដែល​នឹងយកមកប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃសុក្រទី២៧ កុម្ភៈនេះ ដើម្បីរកអ្នកមានទេពកោសល្យល្អបំផុត នៅ​ក្នុង​កម្មវិធី​សម្រាប់ រដូវកាលទីមួយនេះ។ តើក្នុងចំណោមបេក្ខជន ទាំង១៤នាក់/ក្រុមនេះ អ្នកណាគេ នឹងក្លាយជាម្ចាស់ពាន Cambodia’s Got Talent នៅយប់នេះ?

ចំពោះជ័យលោភីរបស់អ្នក ដែលមានទេពកោសល្យល្អដាច់គេ គឺសម្រេចទាំងការវិនិច្ឆ័យ របស់គណៈកម្មការទាំង៣រូប និងបោះឆ្នោតគាំទ្រ ពីទស្សនិកជន។ ប្រសិនបើបើទស្សនិកជនពេញចិត្ត ទេពកោសល្យសម្តែង របស់បេក្ខជនណាមួយ ដើម្បីទទួលបានជយលាភី សូមផ្ញើសារ ឬទូរស័ព្ទ បញ្ជូនលេខសម្គាល់របស់បេក្ខជន [...]

ញឹក ប៊ុនឆៃ ប្រកាស​មើល​ភ័ក្រ​ទ្រង់ រណឫទ្ធិ មិន​ចំ

ញឹក ប៊ុនឆៃ ប្រកាស​មើល​ភ័ក្រ​ទ្រង់ រណឫទ្ធិ មិន​ចំ

ភាសា«បង្រួបបង្រួម អ្នករាជានិយម» របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ទំនងជាមិនដូច ទៅនឹងភាសាបង្រួបបង្រួម ដែលចេញពីបបូរមាត់របស់លោក ញឹក ប៊ុនឆៃ នោះទេ។ ប្រសិនបើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានស្នើឲ្យ​មាន​ការផ្លាស់ប្ដូរ ឡូហ្គោ ឬស្លាកគណបក្សទាំងអស់ និងស្នើរសុំឲ្យកាត់បន្ថយ​ចំនួន​សមាជិក គណកម្មការនាយកគណបក្ស ពី ២៥៣នាក់ មកត្រឹមតែ ២៧នាក់ ដើម្បីអ្វីមួយ ដែលព្រះអង្គម្ចាស់មានបន្ទូលថា នឹងជួយ​ឲ្យ​មាន​ប្រសិទ្ធិភាព​ ក្នុងការងារនោះ តែសម្រាប់លោក ញឹក ប៊ុនឆៃ វិញ មិនគិតដូច្នេះទេ។

បំណងរបស់ព្រះប្រធានជាថ្មី នៃគណបក្សហ្វ៊ុនស៊ីនប៉ិច ដែលធ្លាប់បានដើរចេញពីគណបក្ស អស់រយៈពេល៨ឆ្នាំនោះ ទំនង​ជានៅមានភាពប្រទាំងប្រទើស ជាមួយនឹងអតីតអគ្គលេខា និងត្រូវជាអនុប្រធានទីពីរ របស់ព្រះអង្គយ៉ាង​ខ្លាំងក្លា​នៅឡើយ។ ហើយនេះ ជាអ្វី​ដែល​លោក ញឹក ប៊ុនឆៃ ខ្លួនលោកបានអះអាងដោយផ្ទាល់ នៅក្នុងសន្និសីទការសែតមួយ នៅគេហដ្ឋានរបស់លោក នា​ខណ្ឌជ្រោយចង្វារ [...]

បង​ប្អូន​ពីរ​នាក់ ចាប់​បាន​ត្រី​អណ្ដែង​យក្ស​ទំងន់​១២៧​គីឡូ​ (pic)

បង​ប្អូន​ពីរ​នាក់ ចាប់​បាន​ត្រី​អណ្ដែង​យក្ស​ទំងន់​១២៧​គីឡូ​ (pic)

បងប្អូនភ្លោះ ជាតិអ៊ីតាលី ឌីណូ (Dino) និង ដារីយ៉ូ ហ្វែរ៉ារី (Dino Ferrari) បានចាប់បានត្រីអណ្ដែងយក្សមួយ មានប្រវែង​បណ្ដោយ ២,៦៧ម៉ែត្រ និងទំងន់១២៧គីឡូក្រាម នៅក្នុងស្ទឹងប៉ូ កាល់ពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅ។

បន្ទាប់ពីដំណឹង និងរូបភាពត្រូវបានផ្សព្វផ្សាយ អ្នកផង និងប្រព័ន្ធផ្សព្វផ្សាយនៅអ៊ីតាលី បានហៅត្រីអណ្ដែង ដែលចាប់​បាន​នេះ ថាជា«សត្វចម្លែកនៃស្ទឹងប៉ូ»។

បន្ទាប់ពីបានតស៊ូ ដោយប្រើរយៈពេលប្រមាណជាង ៤០នាទី ដើម្បីយកត្រីនេះឡើងមកលើគោកនោះ បុរសបងប្អូន​ទាំង​ពីរ គ្រាន់តែយកសត្វត្រីនេះ មកថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ មុននឹងព្រលែងវា ឲ្យចូលទៅក្នុងស្ទឹងវិញ។ ស្ទឺងប៉ូ ដែល​ហូរចាក់ ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតប្រទេសអ៊ីតាលី ឬហៅឆកសមុទ្រ អាឌ្រីយ៉ាទីក (Adriatique)។

បើតាមលោក ដារីយ៉ូ ហ្វែរ៉ារី បានថ្លែងឲ្យដឹងថា សត្វត្រីនោះ មានអាយុប្រមាណជា ៣០ឆ្នាំហើយ ហើយ​សត្វត្រី​ប្រភេទ​នេះ [...]

មាស សុខសោភា បារម្ភ​ខ្លាច​ពាក់​ព័ន្ធ​នឹង​យោបាយ

មាស សុខសោភា បារម្ភ​ខ្លាច​ពាក់​ព័ន្ធ​នឹង​យោបាយ

មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា បានចេញមុខយ៉ាងសកម្ម ក្នុងការដាំដុះ​ដើម​ឈើ នៅតំបន់ឱរ៉ាល់ ដែលកំពុងមានភាពចម្រូងចម្រាស រវាងប្រជាសហគមន៍ និងក្រុមហ៊ុនទទួលសិទ្ធិដីសមម្បទាន ពី​រដ្ឋាភិបាល និងជាពិសេសនោះ គឺរូបនាងបានចេញមុខគាំទ្រ ឱ្យអាឡិចរស់នៅបន្តក្នុងប្រទេសកម្ពុជា ជំទាស់នឹងការ​សម្រេច​ចិត្តរបស់រដ្ឋាភិបាល ដែលចង់ឱ្យសកម្មជនបរិស្ថាន នៅតំបន់អារ៉ែង ចាកចេញពីប្រទេសកម្ពុជា។

តារាតារាចម្រៀង ប្រចាំផលិតថោនរូបនេះ បានលើកឡើងថា រាល់សកម្មភាពដែលនាងបានធ្វើ ដើម្បីបញ្ជាក់ពី​ទឹកចិត្ត​ស្រលាញ់បរិស្ថាន ត្រូវបានមានសារព័ត៌មានមួយចំនួន យកទៅចុះផ្សាយ ដោយភ្ជាប់សកម្មភាព នៃការស្រលាញ់​បរិស្ថាន​របស់នាង ទៅនឹងរឿងនយោបាយ។ មាស សុខសោភា បានសរសេរនៅទំព័រហ្វេសប៊ុករបស់នាង ជាភាសាអង់គ្លេស ដែល​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមបកប្រែក្រៅផ្លូវការថា៖ «មានព័ត៌មានថ្មីៗ ដែលបានចុះផ្សាយពីនាងខ្ញុំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...