បែកធ្លាយថាស្ត្រីសមាជិក គ.ជ.ប ថ្មី ជាប្អូនស្រី សម រង្ស៊ី?
បន្ទាប់ពីបំណង ក្នុងការបញ្ចូលកូនស្រី របស់លោក កឹម សុខា គឺកញ្ញា កឹម មនោរវិទ្យា ទៅក្នុងសមាសភាព នៃសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានអាក់ខាននោះមក ប្រភពមួយ ដែលស្និតនឹងគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹង ក្នុងថ្ងៃនេះថា សមាជិកជាស្ត្រីមួយរូប ក្នុងចំណោមសមាជិកទាំងបួន មកពីគណបក្សប្រឆាំង មានជាប់សាច់ឈាម ជាមួយប្រធានគណបក្ស។
សមាជិកជាស្ត្រីម្នាក់នេះ អាចនឹងធ្វើឲ្យ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើសកម្មភាពតស៊ូមតិ សុំឲ្យមានវត្តមានស្ត្រី នៅក្នុង គ.ជ.ប នោះ ទំនងជាបានសប្បាយចិត្ត នឹងឃើញវត្តមានអ្នកស្រី តែ ម៉ានីរ៉ុង នៅក្នុងសមាសភាពទាំងបួននាក់ ដែលតំណាងឲ្យគណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា ដែលខុសពីសមាសភាព ទាំងបួននាក់ផ្សេងទៀត មកពីគណបក្សកាន់អំណាច។ នេះបើគេយោង ទៅលើលិខិត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី៥ ចុះថ្ងៃទី០៧ ខែមេសាម្សិលម៉ិញ និងលិខិតរបស់លោក សម រង្ស៊ី [...]