Posts in ‘សម្រាំងជាខេមរភាសា’ Category

បារាំង៖ ចាប់​ពង្រត់​កុមារី​អាយុ​៩ឆ្នាំ យក​ទៅ​រំលោភ​រួច​សម្លាប់

បារាំង៖ ចាប់​ពង្រត់​កុមារី​អាយុ​៩ឆ្នាំ យក​ទៅ​រំលោភ​រួច​សម្លាប់

នាងតូច ក្លូអេ (Chloé) អាយុ៩ឆ្នាំ ត្រូវបានចាប់ពង្រត់ នៅរសៀលថ្ងៃពុធ ទី១៥ ខែមេសានេះ ក្នុងក្រុងកាឡេ ក្នុង​ពេល​ដែលនាង កំពុងលេងជាមួយ មិត្តភ័ក្ររបស់នាងម្នាក់ទៀត នៅខាងក្រៅផ្ទះ។ នៅពីរម៉ោងក្រោយមក គេបានរកឃើញ សាកសពរបស់នាង គ្មានសម្លៀកបំពាក់ នៅក្បែរព្រៃជាប់នឹងក្រុង និងនៅក្បែរជាមួយនឹងរថយន្ដតូចពណ៌ក្រហម ពាក់​ស្លាក​លេខ មកពីប្រទេសប៉ូឡូញ។

រដ្ឋអាជ្ញាបារាំង លោក ហ្សង់ ព្យែរ វ៉ាឡង់ស៊ី (Jean-Pierre Valensi) បានថ្លែង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ថា ជនសង្ស័យដែល​ត្រូវបានចាប់ខ្លួន ក្នុងពេលបន្ដិចក្រោយមក និងត្រូវបានសាកសួរ ដោយក្រុមអ្នកស៊ើបអង្កេត នៅក្នុងរាត្រីថ្ងៃពុធដដែល ជាជនជាតិប៉ូឡូញ អាយុ៣៨ឆ្នាំ។ ជននេះបានសារភាពភ្លាម ពីការជាប់ទាក់ទង នឹងមរណភាពរបស់កុមារី។ ប្រភព​មួយ​ទៀត ដែលស្ថិតនៅសំនុំរឿង ក៏បានអះអាងដែរថា៖ «ជននេះបានទទួលស្គាល់ ពីការរំលោភ និងការធ្វើឃាត»។

ឧក្រិដ្ឋជនស្គាល់មុខ

[...]

ការ​ចុះ​ចត​លើ​ផែនដី​«ជិត​បាន​សម្រេច» នៃ​កាំជ្រួច​ផ្កាយ​រណប

ការស្រាវជ្រាវ ដើម្បីឲ្យកាំជ្រួចផ្កាយរណប បានធ្វើឡើង សឹងតែបានសម្រេចទៅហើយ។ នោះជាគម្រោងស្រាវជ្រាវមួយ របស់ក្រុមហ៊ុន Space X របស់អាមេរិក ដើម្បីនាំកាំជ្រួចផ្កាយរណប ឲ្យត្រឡប់មកផែនដីវិញ ហើយធ្វើយ៉ាងណា ឲ្យ​កាំជ្រួច​ទាំងនោះ អាចចុះចតបញ្ឈរ។ ប៉ុន្តែ នៅពេលកាំជ្រួចបានចុះ មកដល់ជិតទូក ដែលដាក់រងចាំទទួលកាំជ្រួច នៅ​កណ្ដាលមហាសមុទ្រនោះ កាំជ្រួចបានរលំ ហើយបានផ្ទុះឡើង។ បញ្ហានេះ ទំនងបណ្ដាលមកពី កាំជ្រួចបានចុះចតវិញ ដោយ​ល្បឿន​លឿនពេក និងមិនបានចំកន្លែង ច្បាស់លាស់។

ការសាកល្បងនេះ បានប្រព្រឹត្តទៅ ជាលើកទី៣ នៅក្នុងឆកសមុទ្រ ផ្លរីដា (Florida) ភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក កាល​ពីថ្ងៃអង្គារថ្ងៃទី១៤ ខែមេសាកន្លងទៅ ហើយរូបភាពទើបនឹងបញ្ចេញ ឲ្យដឹងនៅថ្ងៃព្រហស្បត្តិ៍នេះ។

បើទោះជាការសាកល្បង បានទទួលបរាជ័យ ប៉ុន្តែការស្រាវជ្រាវ នៅតែបន្តទៀត ដោយហេតុថា ទីភ្នាក់ងារអវកាស NASA របស់អាមេរិក ចង់កាត់បន្ថយការចំណាយ [...]

ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ទុក​កូន​ពិការ​ចោល​ក្នុង​ព្រៃ ដើម្បី​ខ្លួន​បាន​ទៅ​នៅ​ជា​មួយ​ប្រុស​ស្នេហ៍

ស្ត្រីអាយុ៤១ឆ្នាំ ត្រូវបានអាជ្ញាធរសង្ស័យថា បានទុកកូនប្រុស ដែលពិការ ស្វិតដៃជើងដ៏ធ្ងន់ធ្ងរ ចោលនៅក្នុងព្រៃ ដើម្បី​ទៅរស់នៅជាមួយ បុរសជាគូកំណាន់របស់ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ចំពោះយុវជនពិការ ត្រូវបានស្ថានីយ៍​ទូរទស្សន៍ CBS News យកមករាយការណ៍ កាលពីចុងសប្ដាហ៍នេះ បង្កឲ្យមានកំហឹងផ្ទុះឡើង នៅសហរដ្ឋអាមេរិក។ ស្ត្រី​រូបនោះ ត្រូវបានអាជ្ញាធរឃាត់ខ្លួន បន្ទាប់ពីយុវជនពិការ ជាកូន ត្រូវបានរកឃើញ នៅក្នុងព្រៃ កូបក្រិក (Cobbs Creek) នៃ​រដ្ឋ​ហ្វីឡាដែលហ្វី កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

រកឃើញ នៅក្នុងភួយ ជាមួយនឹងគុម្ពីព្រះគ្រីស្ទ៍

នៅពេលដែល ត្រូវបានរកឃើញដំបូង យុវជនដែលស្វិតដៃជើង បានដេកស្ងៀម នៅក្នុងភួយ ហើយមានសៀវភៅ គុម្ពី​ព្រះ​គ្រីស្ទ៍មួយក្បាល នៅពីលើខ្លួន។ រទេះរុញ សម្រាប់ជនពិការ ក៏ស្ថិតនៅជិតនេះដែរ។ យុវជនកំសត់ បាននៅដេក​ស្ងៀម​របៀប​នេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ អត់ទឹក គ្មានអាហារ [...]

យន្ដហោះ​បាត់​ខ្លួន MH370៖ តំបន់​រុក​រក​នឹង​កើន​ឡើង​«ទ្វេ​ដង» (vdo)

យន្ដហោះ​បាត់​ខ្លួន MH370៖ តំបន់​រុក​រក​នឹង​កើន​ឡើង​«ទ្វេ​ដង» (vdo)

យ៉ាងណាក៏ដោយ ជាងមួយឆ្នាំក្រោយមក អាជ្ញាធរនៅតែចិញ្ចឹមចិត្ត តាមស្វែងរកយន្ដហោះបាត់ខ្លួននេះ នៅឡើយ។ នៅ​ថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមេសានេះ ការរុករកយន្ដហោះ ប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ត្រូវបានប្រកាសសារជាថ្មីថា នឹងត្រូវពង្រីកទ្វេឡើង ប្រសិន​បើ​គ្មានអ្វី ត្រូវបានរកឃើញ ក្នុងពេលនេះទេ។ នេះជាការប្រកាសរួមគ្នា រវាងអ្នកទទួលខុសត្រូវ ក្នុងការរុករក​យន្ដហោះ នៃ​ប្រទេស​ម៉ាឡេស៊ី អូស្ត្រាលី និងចិន។

សេចក្ដីប្រកាសព័ត៌មានរួមគ្នាមួយ របស់ប្រទេសទាំងបី បន្ទាប់ពីការប្រជុំនៅរដ្ឋធានី កូឡាឡំពួរ បានឲ្យដឹងថា តំបន់​សង្ស័យ ដែលនឹងត្រូវធ្វើការរុករក នឹងពង្រីកឡើងដល់ ១២០ ០០០ គីឡូម៉ែត្រក្រឡា (ពីមុន មានត្រឹមតែ ៦០ ០០០ គីឡូម៉ែត្រ​ក្រឡា) ប្រសិនបើការរុករកក្នុងពេលនេះ មិនបានផ្ដល់នូវលទ្ធផលអ្វីសោះ។

ការរុករកក្នុងពេលកន្លងមក ទៅលើតំបន់ ដែលត្រូវបានសង្ស័យ [...]

អាមេរិក៖ នគរបាល​បើក​រថយន្ដ បុក​ជន​សង្ស័យ​ប៉ើង​ដូច​សំឡី!

នគរបាលសហរដ្ឋអាមេរិក ដូចជាមិនសូវខ្វះរឿងប៉ុន្មានទេ ក្នុងរយៈពេលចុងក្រោយនេះ។ បន្ទាប់ពីបានបាញ់បោះ ទៅ​លើ​ជន​ស៊ីវិលគ្មានអាវុធ ឬច្រឡំបាញ់កាំភ្លើងគ្រាប់ពិត... តែនៅពេលនេះ ជាការបើករថយន្ដនគរបាល តម្រង់ទៅបុក​ជន​សង្ស័យម្នាក់ យ៉ាងពេញទំហឹងតែម្ដង។ ប៉ុន្តែលើកនេះ នគរបាលបានអះអាងថា វាជាទង្វើខុសទម្លាប់មួយ ដោយសារ​តែ​ក្រុម​​ខ្លួន​គ្មាន​​ជម្រើស។

ហេតុការណ៍បានកើតឡើង នៅខែកុម្ភៈកន្លងទៅ តែវីដេអូទើបនឹងទម្លាយមកឲ្យដឹង នៅថ្ងៃពុធនេះប៉ុណ្ណោះ។ ជា​រូបភាព​ដ៏តក់ស្លុត ដែលថតជាប់ ដោយម៉ាស៊ីនថត ជាប់នឹងរថយន្ដនគរបាល ផ្ទាល់តែម្ដង ហើយទើបនឹងត្រូវបាន អាជ្ញាធរ​រដ្ឋ​អារីហ្សូណា (ភាគខាងលិច នៃសហរដ្ឋអាមេរិក) យកមកផ្សាយជាសាធារណៈ ដោយបញ្ចេញដំបូងគេ នៅលើ​កញ្ចក់​ទូរទស្សន៍ អាប៊ីស៊ីញ៉ូ (ABC News)។

នគរបាលបានពន្យល់ថា ជនសង្ស័យ ត្រូវបានតាមប្រមាញ់ឲ្យក្រុមនគរបាល បន្ទាប់ពីបានចូលក្នុងព្រះវិហារមួយ ហើយ​បានធ្វើការបាញ់បោះ នៅទីនោះ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...