Posts in ‘សម្រាំងជាខេមរភាសា’ Category

រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

រញ្ជួយ​ផែនដី​ជា​ថ្មី​កម្រិត ៧,៤ នៅ​នេប៉ាល់ ស្លាប់​យ៉ាង​តិច​៥០​នាក់

ការរញ្ចួយដី ដែលមានកម្រិត ៧,៤ បានអង្រួនប្រទេសនេប៉ាល់ នៅថ្ងៃអង្គារនេះ ជាថ្មីទៀត បន្ថែមពីលើការរញ្ជយដី ដែល​កើតមានកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ បង្កឲ្យបណ្ដាជននេប៉ាល់ បានផ្អើលជ្រួលច្របល់យ៉ាងខ្លាំង ជាពិសេស​នៅ​ក្នុង​រដ្ឋធានី កាតាម៉ាឌូ។ នេះបើតាមការអះអាង របស់សាក្សីជាច្រើន និងយោងតាម វិទ្យាស្ថានភូមិសាស្ត្រ របស់អាមេរិក (USGS)។ តុល្យភាពដំបូង នៅក្នុងពេលនេះ បានផ្សាយឲ្យដឹងថា មនុស្ស៤៣នាក់ បានស្លាប់ ហើយព្រលាន​យន្ដហោះ​អន្តរជាតិ របស់​ប្រទេស ត្រូ​វបានបិទ និងផ្អាកលែងឲ្យយន្ដហោះ ហោះឡើង និងចុះចត។

មនុស្សទាំង៤៣នាក់នោះ មាន៣៦នាក់ នៅក្នុងប្រទេសនេប៉ាល់ ១៧នាក់ នៅក្នុងប្រទេសឥណ្ឌា និង១នាក់នៅ​ក្នុង​ប្រទេស​ចិន។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២ និង៣៥នាទី ម៉ោង​ក្នុងស្រុក  និងមានរយៈពេលប្រមាណជា ១នាទី។

[...]
សារភាព​តាម​ហ្វេសប៊ុក ថា​បាន​សម្លាប់​ក្រុម​គ្រួសារ រួច​ធ្វើ​អត្តឃាត

សារភាព​តាម​ហ្វេសប៊ុក ថា​បាន​សម្លាប់​ក្រុម​គ្រួសារ រួច​ធ្វើ​អត្តឃាត

ប្រសិនបើមនុស្សមួយចំនួន ចូលចិត្តបង្ហោះ នៅលើបណ្ដាញសង្គម នូវរឿងផ្ទាល់ខ្លួន ឬបញ្ហាសង្គម ដើម្បីឲ្យអ្នកផង​បាន​ដឹងនោះ តែក៏មានមនុស្សមួយចំនួនទៀត បានយកបណ្ដាញសង្គម មកបម្រើឲ្យរឿងអាក្រក់ៗ របស់ពួកគេដែរ។ នៅក្នុង​ប្រទេសកាណាដា បុរសម្នាក់បានសម្លាប់កូនស្រី និងប្រពន្ធ រួមនឹងប្អូនស្រីរបស់ខ្លួន រួចយកទង្វើមនុស្សឃាត ទាំងនេះ មក​បង្ហោះនៅលើហ្វេសប៊ុក ដោយមានអម ជាមួយនឹងពាក្យពេជ្រ ធ្វើអត្ថាធិប្បាយ យ៉ាងតក់ស្លុត មុននឹងធ្វើអត្តឃាត​តាម​ក្រោម។ នេះបើតាមការថ្លែងឲ្យដឹង របស់អ្នកនាំពាក្យនគរបាលកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ។

«គ្រួសារខ្ញុំ នឹងឈប់ឈឺចាប់»

នៅក្នុងពាក្យពេជ្រធ្វើអត្ថាធិប្បាយ របស់បុរសឈ្មោះ រ៉េនឌី ចេនហ្សេន (Randy Janzen) ដែលរស់នៅក្នុងក្រុង វេនខូវ័រ (ភាគ​នារតី នៃប្រទេសកាណាដា) បានឲ្យដឹងថា បុរសបានសម្លាប់កូនស្រី អាយុ១៩ឆ្នាំ កញ្ញា អេមីលី (Emily) ព្រោះនាង មានដុំគ្រួស ក្នុងក្បាល [...]

ស្រោម​អនាម័យ​មាន​រចនា​រូបភាព​ដំបូង​គេ ត្រូវ​បាន​ដាក់លក់!

ស្រោម​អនាម័យ​មាន​រចនា​រូបភាព​ដំបូង​គេ ត្រូវ​បាន​ដាក់លក់!

ពីមុនមក ជាច្រើនឆ្នាំ គេតែងឃើញ មានការតុបតែង គូសវាស ទៅលើប្រអប់ស្រោមអនាម័យ ដើម្បីបង្កការទាក់ទាញ ទៅដល់អតិថិជន ឲ្យចង់ទិញស្រោមនោះ ទៅប្រើ ហើយគេមិនដែលឃើញ ការតុបតែងគូសវាសនេះ ត្រូវបានគេអនុវត្តន៍ ទៅលើស្រោមអនាម័យផ្ទាល់នោះទេ។

តែពីថ្ងៃនេះទៅ បងប្អូនស្រីបីនាក់ បានងបង្កឲ្យមានការវិវត្តន៍ថ្មីមួយ ទៅក្នុងពិភពស្រោមអនាម័យ របស់បុរស។ នាង ជូលីយ៉ា (Julia) - លីហ្សា (Lizza) និងនាង ម៉ាណុង (Manon) បានដាក់ចេញមកលក់ នូវស្រោមអនាម័យ ដែល​មាន​បោះ​ពុម្ភ​រូបភាព នៅជាប់ជាមួយ (មើលក្នុងរូបភាព)។ សារជាតិ ឡាតិច ទន់ៗ ដែលយកមកធ្វើស្រោម បានក្លាយជាផ្ទៃលាតមួយ ដែល​អាចធ្វើការបោះពុម្ភពីលើបាន ដោយសារបច្ចេកវិទ្យា ដ៏ពិសេសថ្មី។

ការដាក់ចេញមកលក់ នូវផលិតផលស្រោម ដែលមានរូបភាពពីលើនេះ និងមានយីហោ «Made In Love» មិនសម្រាប់​អតិថិជនទូទៅ ទិញយកមកប្រើនោះទេ។ ផ្ទុយទៅវិញ យីហោស្រោមអនាម័យ របស់បងប្អូនស្រីទាំងបី មានបំណង​លើក​តម្លៃ នៃរូបភាពរបស់ខ្លួន [...]

ចាក់​ថ្នាំ​ពង្រីក​សាច់​ដុំ ដើម្បី​ឲ្យ​ដូច​មនុស្ស​យក្ស «Hulk» ក្នុង​កុន

ចាក់​ថ្នាំ​ពង្រីក​សាច់​ដុំ ដើម្បី​ឲ្យ​ដូច​មនុស្ស​យក្ស «Hulk» ក្នុង​កុន

ជាក្ដីសុបិន្ដ ដែលមានគ្រោះថ្នាក់ដល់ជីវិត។ យុវជន Romario Dos Santos Alvers ជាតិប្រេស៊ីល អាយុ២៥ឆ្នាំ ដែលចូល​ចិត្ត​សាច់ដុំធំៗនោះ បានបង្កឲ្យមានហនិភ័យ មិនអាចនឹកស្មាន ទៅដល់ជីវិតរបស់ខ្លួន៖ នោះគឺធ្វើខ្លួន ឲ្យក្លាយជាមនុស្សយក្ស​សម្បុរបៃតង ឬ Hulk ដែលជាកំពូលតួអង្គ នៅក្នុងភាពយន្ដហូលីវូដ។

ហើយដើម្បីសម្រេច នូវបំណងខុសគេនេះ យុវជនអ្នកលេងសាច់ដុំ បានប្រើប្រាស់ នូវវិធីសាស្ត្រមួយ ប្រកបដោយ​ប្រសិទ្ធិ​ភាព រាប់ចាប់តាំងពីឆ្នាំ២០១២កន្លងមក។ សារព័ត៌មាន «Daily Mail» របស់អង់គ្លេស បានរាយការណ៍ថា យុវជនបាន​ចាក់​ថ្នាំ លាយបញ្ចូលគ្នា នូវសារជាតិបំបោងសាច់ រួមមានជាតិប្រេងនិងអាល់កុល ចូលទៅក្នុងសាច់ដុំរបស់ខ្លួន ដើម្បីឲ្យសាច់ដុំ​ប៉ោងឡើង។ ផ្នែកខ្លះនៃសាច់ដុំរបស់យុវជន បានរីកធំឡើង រហូតមានអង្កត់ផ្ចិតដល់ទៅ ២៣សង់ទីម៉ែត្រ។

ឆ្លើយតបនឹងសារព័ត៌មានអង់គ្លេស យុវជន បានរៀបរាប់ថា ខ្លួនបានចាប់ផ្ដើម អនុវត្តការពង្រីកមាឌ របស់ខ្លួននេះ [...]

កីឡាករ​បាល់​ទាត់ បោក​ក្បាល​ប្រេះ​លលាដ៏​ពីរ​កន្លែង ក្នុង​ពេល​ប្រកួត

ការប៉ះទង្គិច ដោយសារការប្រជែងបាល់គ្នា រវាងកីឡាករទាំងសងខាង នៅក្នុងការប្រកួតបាល់ទាត់ តែងតែកើតមានឡើង មិនលែងឡើយ។ ទាស់តែ នៅក្នុងការប្រកួតលើកនេះ ជញ្ជាំងថ្មមួយ បានស្ថិតនៅជាប់បង្កើយ នឹងទីលានប្រកួត ដោយ​ទុក​ចន្លោះ ប្រមាណជា១ម៉ែត្រប៉ុណ្ណោះ ពីខ្សែបាល់ចេញ។ អញ្ចឹង ប្រសិនបើមាន ការរុញច្រានគ្នាតែបន្តិច ហេតុការណ៍ទៅប៉ះ​នឹង​ជញ្ជាំងថ្មនេះ អាចនឹងក្លាយជាគ្រោះអាសន្នធំ។

នេះជាហេតុការណ៍ ដែលបានកើតឡើង នៅក្នុងការប្រកួតមួយ កាលពីថ្ងៃចន្ទសប្ដាហ៍មុន រវាងក្រុមបាល់ទាត់ San Martín Burzaco និងក្រុម Juventud Unida ក្នុងប្រទេសអាហ្សង់ទីន។ កីឡាករ Emanuel Ortega បានរងគ្រោះ ពីការ​ច្រាន​របស់​កីឡាករគូប្រជែង ហើយដួលពេញមួយទំហឹង ដោយបោកក្បាលទៅលើ ជញ្ជាំងបេតុង ដែលដាក់ខណ្ឌចែក ទីលាន​ប្រកួត។

បន្ទាប់ពីបានទៅដល់មន្ទីរពេទ្យ Buenos Aires កីឡាករ Emanuel Ortega ដែលមានអាយុ២១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើ​ការ​វះកាត់ កាលពីថ្ងៃពុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...