Posts in ‘សម្រាំងជាខេមរភាសា’ Category

គូ​ស្នេហ៍​លួចលាក់​ពីរ​នាក់​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​ជា​បង​ប្អូន​បង្កើត!

គូ​ស្នេហ៍​លួចលាក់​ពីរ​នាក់​ភ្ញាក់​ខ្លួន ព្រោះ​ពួក​គេ​ជា​បង​ប្អូន​បង្កើត!

យុវជន លី និង ផូល បានជួបទាក់ទងគ្នា នៅតាមបណ្ដាញអ៊ិនធើណែត។ អស់រយៈពេល២ឆ្នាំ ពួកគេទាំងពីរ បានផ្ញើរឲ្យគ្នា​ទៅវិញទៅមក នូវសារអេឡិចត្រូនិក នៃភាសាស្នេហាជាច្រើន មុននឹងសម្រេចចិត្ត ចូលដល់ទំនាក់ទំនងដោយផ្ទាល់ ដៃនៅ​ក្នុងដៃ និងឈានទៅដល់ ការរួមរ័ក្សភិសម័យ ជាមួយគ្នា។ តាំងពីពេលនោះមក អ្នកទាំងពីរបាននៅជាមួយគ្នារហូត លែង​បែកគ្នាសោះតែម្ដង ហើយគ្រោងនឹងរៀបការ ជាមួយគ្នាទៀត។ ប៉ុន្តែរឿង ដែលនឹកស្មានមិនដល់មួយ បានកើតឡើង...

ក្រុមគ្រសាររបស់ លី បានជួបជាមួយយុវជន ផូល គូស្នេហ៍ស្រឡាញ់គ្នា ចាក់ទឹកមិនលេចរបស់ លី។ រំពេចនោះ ពួកគេ​បាន​កត់សម្គាល់ឃើញ មុខមាត់របស់ ផូល មានលក្ខណៈដូចគ្នា ទៅនឹងអតីតស្វាមី (ប្ដីមុន) នៃម្ដាយរបស់យុវជន លី។

ដើម្បីដឹងពីរឿងនេះច្បាស់ ប្រុសស្នេហ៍ទាំងពីរ បានស្នើសុំទៅកម្មវិធីមួយ របស់ទូរទស្សន៍អង់គ្លេស មានឈ្មោះថា «Jeremy Kyle Show» ដើម្បីធ្វើការត្រួតពិនិត្យ «តេស្ត៍ ADN»។ ពិធីករនៃកម្មវិធីទូរទស្សន៍នេះ [...]

ហោ ណាំហុង អាច​ទទួល​ញត្តិ​បន្ទោស​ពី​សភា រឿង​ព្រំដែន​នៅ​ឃុំ​ជាំ

ហោ ណាំហុង អាច​ទទួល​ញត្តិ​បន្ទោស​ពី​សភា រឿង​ព្រំដែន​នៅ​ឃុំ​ជាំ

តំណាងរាស្រ្ត មកពីគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ បានធ្វើការអះអាងថា បើទោះជាតំណាង​រាស្រ្ត គណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភាខ្វះសម្លេង ត្រឹមតែប្រាំពីរនាក់ក៏ដោយ តែសមាជិកតំណាងរាស្រ្ត គណបក្ស​កាន់​អំណាច ដែលនឹងមើលឃើញដែរថា ពិតជាមានការបាត់បង់ទឹកដី ឬការបកស្រាយនោះ ខុសពិការពិត ហើយអាចនឹង​«គាំទ្រ» ក្នុងការស្នើញ្ញត្តិបន្ទោស ដកសេចក្តីទុកចិត្តបាន។

ការថ្លែងរបស់លោកតំណាងរាស្ត្ររូបនេះ បន្ទាប់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងក្នុង​កម្មវិធី​តុ​មូល របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែឧសភា ម្សិលម៉ិញនេះថា ការឆ្លើយតបលិខិត ទៅតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ រឿងព្រំដែនកម្ពុជា-វៀតណាមនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះ មិនមែនជាការធ្វើឡើង ដោយ​«អត្តនោម័ត»របស់លោក តែម្នាក់នោះទេ។ លោក ណាំហុង ថែមទាំងបានអះអាង នៅក្នុងកម្មវិធីនោះថា អ្វីដែល​លោក​បានឆ្លើយតបនោះ [...]

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា៖ «មាន​ច្បាប់​គ្រប់​គ្រង NGO កម្ពុជា​មាន​នីតិរដ្ឋ»

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា៖ «មាន​ច្បាប់​គ្រប់​គ្រង NGO កម្ពុជា​មាន​នីតិរដ្ឋ»

ប្រទេសត្រូវតែមានច្បាប់។ ច្បាប់សម្រាប់គ្រប់គ្រងសង្គម ដែលអាចនាំឲ្យមាននីតិរដ្ឋនៅកម្ពុជា។ នេះជាការអះអាង យ៉ាង​មាំមួន របស់លោកម៉ម ប៊ុននាង អនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាមន្ត្រី​អ្នក​នាំ​ពាក្យ របស់ព្រឹទ្ធសភាកម្ពុជា។

ថ្លែងនៅក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាឧកាសសិក្ខាសាលាពិគ្រោះយោបល់មួយស្តីពី «ការរៀបចំគោល​នយោបាយ និងអង្គការសង្គមស៊ីវិល» កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ម៉ម ប៊ុននាង បានថ្លែងឡើងថា៖ «សង្គមជាតិយើង សំខាន់ណាស់ឲ្យឈានទៅនិតិរដ្ឋ។ អ្វីៗគ្រប់គ្រងដោយច្បាប់ អនុវត្តន៍​ដោយ​ច្បាប់។ (...) ការអភិវឌ្ឍន៍ជាតិ ឈានទៅជាលំដាប់ ឫការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ មិនអាចឈប់បានទេ។ (...) សម្រាប់​ការអភិវឌ្ឍន៍ ប្រទេសជាតិ ដំណាក់កាលឈានឡើង ទៅជាលំដាប់ ឯការកសាងច្បាប់ ក៏ឈានទៅជាលំដាប់​ដែរ។»

ចំពោះការតវ៉ា [...]

ត្រូវ​មាន​ច្បាប់​គ្រប់​គ្រង NGO ព្រោះ​កម្ពុជា​ជា​«និតិរដ្ឋ» !

ត្រូវ​មាន​ច្បាប់​គ្រប់​គ្រង NGO ព្រោះ​កម្ពុជា​ជា​«និតិរដ្ឋ» !

បន្ទាប់ពីបញ្ចប់សិក្ខាសាលា ដែលរៀបចំឡើង ដោយសង្គមស៊ីវិលជាង២០០ នាព្រឹកថ្ងៃទី២១ ខែឧសភានេះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធិសភា ដែលមានវត្តមានចូលរួមដែរនោះ បានលើកឡើងថា ក្នុងនាមលោកផ្ទាល់ លោកគាំទ្រនូវ​ជំហររបស់រដ្ឋាភិបាល ដែលបង្កើត ឲ្យមាននូវច្បាប់គ្រប់គ្រង អង្គការ សមាគមនេះ។ លោកបានចាត់ទុកថា ច្បាប់នេះ នឹង​មាន«ភាពវិជ្ជមាន»សម្រាប់ប្រទេស ដែលមានអង្គការសមាគមច្រើន។ លោកថា កម្ពុជាមិនត្រូវការពន្យា​ពេលវេលា​ឲ្យ​ទៅ​មុខ ដោយឥតប្រយោជន៍ឡើយ ក្នុងនោះ រួមទាំងការអភិវឌ្ឍន៍នានា និងច្បាប់នានាផង។

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន នាសណ្ឋាគារកាំបូឌីយ៉ាណា មន្រ្តីនាំពាក្យព្រឹទ្ធិសភារូបនេះ បានពន្យល់ថា៖ «សង្គម​ជាតិយើង សំខាន់ណាស់ឲ្យឈានទៅនិតិរដ្ឋ។ អ្វីៗ គ្រប់គ្រងដោយច្បាប់ អនុវត្តដោយច្បាប់។ (...) ការអភិវឌ្ឍន៍​ជាតិ ឈានទៅជាលំដាប់ ឫការកសាងច្បាប់ ក៏ឈានទៅជាលំដាប់ដែរ មិនអាចឈប់បានទេ។ (...) ពន្យាធ្វើអ្វីទៀត? [...]

យុទ្ធនាការ​«លែង​ក្បាល​សុដន់» នៅ​ក្រុង​សានឌីយ៉េហ្គូ

ការប្រមូលផ្ដុំគ្នា ដើម្បីបង្ហាញរូបរាង ពីចលនា«លែងក្បាលសុដន់ ឬ Free the nipple» ដែលកើត​ឡើង​ចុង​ក្រោយ​គេ គឺ​នៅ​ក្នុងសាន ឌីយ៉េហ្គូ (San Diego) ក្នុងរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែ​ឧសភា​កន្លង​មក។ បណ្ដាជន​ប្រមាណ​ជា២០០នាក់ បានមកជួបគ្នា នៅ​ក្នុង​ឧទ្យានមួយកណ្ដាលក្រុង ដើម្បី​ធ្វើការ​បង្ហាញ​សុដន និងក្បាលសុដន់​របស់​ពួកគេ មិន​ថា​ប្រុស​មិនថាស្រី។ សំនួរសួរថា ហេតុអ្វី​ក៏​មាន​ចលនានេះ?

ចលនា«លែងក្បាលសុដន់» បានកើតឡើង តាំងពី៣ឆ្នាំមកហើយ នៅសហរដ្ឋអាមេរិក ដើម្បីបុព្វហេតុ​សមញ្ញ​មួយ៖ «ហេតុអ្វី​បុរសៗអាចដើរកំសាន្ដបាន ដោយព្រលែងខ្លួនទទេ ខណៈស្ត្រីចាំបាច់ ត្រូវតែស្លៀកពាក់​ពេញ​ខ្លួន ឬយ៉ាងហោច​ត្រូវ​បិទ​បាំង​សុដន់ កុំឲ្យអ្នកផងមើលឃើញ»។

ខុសពីការយល់ឃើញ របស់មនុស្សមួយចំនួន ដែលគិតថា ឲ្យតែប្រទេសនៅលោកខាងលិច ពួកគេសុទ្ធតែ​មាន​វប្បធម៌ «អាស​អាភាស» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...