Posts in ‘សម្រាំងជាខេមរភាសា’ Category

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

សតិ​មិន​គ្រប់ តែ​ទៅ​លោត​សម្លាប់​ខ្លួន ពី​លើ​ស្ពាន​ស្ទឹង​មាន​ជ័យ

ទោះជាមានជម្ងឺ ឬចាស់ជរាបែបណាក៏ដោយ ក៏គ្រួសាររបស់អ្នក មិនដែលចង់ឲ្យអ្នកបាត់បង់ ពីពួកគេឡើយ។ នេះ ​គឺជាជិវិត ព្រោះថា តាំងពីកើតតូចក្រូចឆ្មារ រហូតមកដល់ពេលនេះ ជីវិតគឺជាការប្រយុទ្ធតស៊ូ ដ៏ស្វិត​ស្វាញ​មួយ ដែលគ្រួសារទាំងមូល បានព្រមព្រៀមស្ម័គ្រស្មោះ ទទួលយក ហើយបើព្រោះតែជម្ងឺ ធ្វើឲ្យអ្នកអស់សង្ឃឹម សម្រេចចិត្តចាកចេញ ពីមនុស្សជាទីស្រឡាញ់នោះ ផលវិបាកចុងក្រោយ គឺពួកគេទាំងនោះទៅវិញទេ ដែល​រង​ទុក្ខសោក នឹងសោកស្តាយអ្នក ជារៀងរហូត។

តែយុវជនម្នាក់ក្នុងវ័យ២២ឆ្នាំនេះវិញ បានគិតខ្លី ព្រោះខ្លួនមានជម្ងឺ«សតិមិនគ្រប់» ហើយបានធ្វើសកម្មភាព លោត​ពីលើស្ពានអាកាស ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១០ និង​៤០នាទី​ព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៥ ដែលមានកម្ពស់ប្រមាណជា១៥ម៉ែត្រ ដោយគ្មានអ្នកណាឃាត់​ទាន់​ឡើយ។

បងប្រុសបង្កើត របស់យុវជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ប្អូនលោកឈ្មោះ សីហា អាយុ២២ឆ្នាំ [...]

នៅ​ចំពោះ​ការ​ស្រែក​របស់​កូន រក​ម្ដាយ៖ «ពុក​ខុស​ហើយ​កូន»

នៅ​ចំពោះ​ការ​ស្រែក​របស់​កូន រក​ម្ដាយ៖ «ពុក​ខុស​ហើយ​កូន»

ជីវិតរបស់មនុស្ស «មានខ្ពស់ មានទាប» មិនប្រាកដថា អ្នកណាម្នាក់ អាចនៅជាអ្នកមានរហូត ឬមួយនៅជា​អ្នក​ក្ររហូតនោះទេ។ សំខាន់ឲ្យតែមនុស្សនោះ មានគំនិតច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ ដោយមានគោលដៅ​ជាក់​លាក់ គ្មានបញ្ហាណា ដែលរកដំណោះស្រាយយ មិនបាននោះឡើយ។ តែអនិច្ចាបុរសម្នាក់នេះ បែរជាបានលើក​ឡើង ពីជីវិតរបស់ខ្លួនឲ្យដឹងថា តាំងពីមានប្រពន្ធច្រើន មានកូនជុំជិត រហូតដល់ជីវិត ប្រែក្លាយជាតែលតោល រស់នៅតែម្នាក់ឯងជាមួយកូន ព្រោះតែគំនិតមិនកើត។

បុរសដែលបានទម្លាយ រឿងជីវិតដ៏ជូរចត់របស់ខ្លួន ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានឈ្មោះ ភោគ តឿ រស់​នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នលោករស់នៅ ជាមួយកូន​ប្រុស​ពីរនាក់ ដែលជីវិរបស់លោក ស្ទើរតែក្លាយទៅជាអ្នកសុំទានទៅហើយ។ ពោល គឺលោកនៅសល់ការងារ តែ​មួយ​ប៉ុណ្ណោះ នោះគឺត្រូវដើរអូសរទេះអេតចាយ ដើម្បីលក់ដូរ បានប្រាក់បន្តិចបន្តួច [...]

ស៊ីសុវត្ថិ ធម្មិកោ៖ «យើង​កំពុង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២»

ស៊ីសុវត្ថិ ធម្មិកោ៖ «យើង​កំពុង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី​២»

សង្គ្រាមពាក្យសម្ដី បានចាប់ផ្ដើមផ្ទុះសារជាថ្មី។ បើរដ្ឋាភិបាលកម្ពុជា បានថ្លែងការពារខ្លួន និងការទទួលខុសត្រូវ​របស់ខ្លួន ក្នុងបញ្ហាទឹកដី និងការគ្រប់គ្រងប្រទេសនោះ តែសម្រាប់សមាជិកព្រះញាតិវង្សមួយរូប គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ បានអះអាងថា ប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែក្លាយខ្លួន ទៅជាកម្ពុជាក្រោមទីពីរហើយ។ ជាអតីតជំនួយការផ្ទាល់ របស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ រូបនេះ បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធី​រំលឹក​ខួបលើកទី ៦៦ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥កន្លងទៅនេះ ក្នុងវត្ត​ចាស់ រាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ ធម្មិកោ បានលើកយកពី កំហុសចំនួន៤ ដែលជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្នុងនោះ៖

  • ទីមួយ «ប្រព័ន្ធអងប់រំ»៖ ដែលប្រព័ន្ធមួយនេះ បាននឹងកំពុងបំផ្លាញ ការចេះដឹងរបស់ប្រជាពលរដ្ឋ តាម​រយៈការផ្តល់សញ្ញាបត្រ ដែលគ្មានតម្លៃ។ ជាពិសេស រដ្ឋាភិបាលមិនបានយកថ្ងៃ [...]
បុក​រ៉ឺមក​កង់​បី​ឲ្យ​របួស​រួច មន្ត្រី​នគរបាល​ម្នាក់​នេះ​បើក​ឡាន​រត់!

បុក​រ៉ឺមក​កង់​បី​ឲ្យ​របួស​រួច មន្ត្រី​នគរបាល​ម្នាក់​នេះ​បើក​ឡាន​រត់!

ពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកឃើញ ហេតុការណ៍នេះ បានបើកម៉ូតូតាមពីក្រោយ ឡានដែលបង្កគ្រោះថ្នាក់ ទោះ​ជាដឹងថា ឡានបើកលឿនយ៉ាងណាក៏ដោយ។ ប៉ុន្តែ មិនមែនតែពលរដ្ឋម្នាក់នេះទេ តែអ្នកឃើញហេតុការណ៍​គ្រោះថ្នាក់នេះខ្លះ បានទូរស័ព្ទទៅប៉ូលិសឲ្យជួយស្ទាក់ ខណៈអ្នកខ្លះទៀត បានទូរស័ព្ទទៅវិទ្យុ ABC ដោយខ្លាចក្រែង ជននេះទៅ​ធ្វើ​ឲ្យអ្នកផ្សេង រងគ្រោះទៀត។

ប៉ុន្តែផ្លូវនៅក្នុងរាជធានី មិនអនុញ្ញាតឲ្យម្ចាស់រថយន្ដ ប្រើល្បឿនដើម្បីបើករត់គេចខ្លួន បានដោយងាយៗ នោះ​ឡើយ។ ទីបំផុតទៅ អ្នកបើកឡានខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់ឡានបាន នៅលើផ្លូវលេខ៤០ ជិតផ្សារ​ដើមគ ក្នុងសង្កាត់ ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា១០ និង១០​នាទី យប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរឺម៉កកង់បី បើកពីកើតទៅលិច តាម​បណ្តោយ​ផ្លូវម៉ុន្នីរ៉េត ចណែកឯឡានបើកពីលិច ទៅកើត នៅលើផ្លូវនេះដែរ [...]

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ NGO ខណៈ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់

រដ្ឋាភិបាល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ NGO ខណៈ​សង្គម​ស៊ីវិល​ស្នើ​បញ្ឈប់

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​ បាន​អនុម័ត​​សេចក្ដី​​ព្រាង​ច្បាប់​ ស្ដីពី សមាគម និង​អង្គការមិន​មែន​រដ្ឋាភិបាល កាលពី​ថ្ងៃ​សុក្រ ទី៥ ខែមិថុនា ឆ្នាំ២០១៥នេះរួចហើយ ក្រោមការដឹកនាំអង្គប្រជុំ ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា រួច​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ ទៅ​រដ្ឋសភា​ នៅ​សប្ដាហ៍​ក្រោយ។ នេះជាការថ្លែង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ទៅកាន់សារព័ត៌មានក្នុងស្រុក។

លោក ស៊ីផាន បានថ្លែងបន្តថា ការបញ្ជូនច្បាប់ដ៏ចម្រូងចម្រាស់នេះ ទៅកាន់រដ្ឋសភា អាចនឹងត្រូវប្រើពេល១ឬ​២ថ្ងៃទៀត ដើម្បីអាចឲ្យអ្នកជំនាញ អាចធ្វើការ​កែសម្រួល នូវមាត្រា និងពាក្យពេជ្យ​មួយ​ចំនួន ដែលមិនចាំបាច់ និងធ្វើឲ្យមានការស្មុគ្រស្មាញ។ លោក បានបញ្ជាក់ថា៖ «ច្បាប់​នេះ​ (...) នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា ​នៅ​​ថ្ងៃ​ច័ន្ទ ឬ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ ពីព្រោះយើង​ចាំ​បាច់​ ត្រូវ​លុប​មាត្រា​ចំនួន​ពីរ​ចេញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...