Posts in ‘សម្រាំងជាខេមរភាសា’ Category

ហ៊ុន សែន ប្រើ​ភាសា​ថ្មី៖ «ស្បថ» ឲ្យ​រន្ទះ​បាញ់!

ហ៊ុន សែន ប្រើ​ភាសា​ថ្មី៖ «ស្បថ» ឲ្យ​រន្ទះ​បាញ់!

ភាសាដែលមេដឹកនាំ ក្នុងពិភពលោកកម្រ (ឬមិនដែល) យកមកប្រើនោះ ត្រូវបានលោក ហ៊ុន សែន យកមក​ប្រើ​យ៉ាងញ៉ាប់មាត់ នាវិមានរដ្ឋសភា ក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី «ការគ្រប់​គ្រង​គ្រោះមហន្តរាយ» កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ នោះ គឺលោក ហ៊ុន សែន បាន​បបួល​ក្រុម​មេ​ដឹកនាំ​គណបក្សប្រឆាំង ឲ្យទៅចូល«ស្បថ»ជាមួយលោក នៅព្រះអង្គដងកើ ឲ្យ«រន្ទះបាញ់»។

ប្រតិកម្ម «ស្បថឲ្យរន្ទះបាញ់» របស់លោក ហ៊ុន សែន បានផ្តោតទៅលើ បញ្ហាបង្គោលព្រំដែន បញ្ហាលួច​សន្លឹក​ឆ្នោត បញ្ហាកាកបាទក្រហមកម្ពុជា ចែកជំនួយ​គ្មាន​តម្លាភាព ជាដើម។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា លោក និងបបួលលោក សម រង្ស៊ី ដើម្បី​«ស្បថ» នូវអ្វីដែលគណបក្សមួយនេះ កំពុងតែធ្វើការចោទប្រកាន់​មក​លើ គណបក្សប្រជាជនកម្ពុជារបស់លោក។ នាយក​រដ្ឋមន្រ្តីកម្ពុជា អាណត្តិទិប្រាំរូបនេះ បានថ្លែងដើម្បី​បង្ហាញ​នូវ​ភាព​ជឿជាក់នានា ទៅកាន់បក្សប្រឆាំង [...]

ជា ស៊ីម បាន​ទទួល​មរណៈ​ភាព  ក្នុង​ជន្មាយុ ៨២ឆ្នាំ

ជា ស៊ីម បាន​ទទួល​មរណៈ​ភាព ក្នុង​ជន្មាយុ ៨២ឆ្នាំ

តាមប្រភពច្បាស់ការពីលោក យឹម លាង ប្រធានអង្គរក្សលោក ជា ស៊ីម បានប្រាប់វិទ្យុសម្លេងប្រជាធិបតេយ្យ និងថ្លែងបញ្ជាក់ នៅលើគេហទំព័រ ហ្វ្រេសញូវ បានលើកឡើងថា លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ពិតជាបាន​ទទួលមរណភាពហើយ នារសៀលថ្ងៃច័ន្ទនេះ បន្ទាប់ពីលោកបានបាត់មុខ និងអវត្តមាន ពីឆាកនយោបាយ និង​ច្បាប់នៅកម្ពុជា ចាប់តាំងពីពិធីបុណ្យរំឮកខួបថ្ងៃទី៧ ខែមករា ឆ្នាំនេះមក។

តរៀងមករហូតកន្លងមក លោក ជា ស៊ីម តែងតែបានចូលរួម និងថ្លែងសុន្ទរកថា បើទោះបីពេលខ្លះ លោកត្រូវ​បាន​​គ្រាហ៍ចេញពីរថយន្តក៏ដោយ។ តែនៅឱកាសខួប លើកទី៣៦ឆ្នាំ នៃថ្ងៃទី៧ ខែមករា ដែលគណបក្ស​ប្រជាជន​​កម្ពុជា តែងប្រារព្ធពិធីបុណ្យនេះ យ៉ាងគគ្រឹកគគ្រេងនោះ លោក ជា ស៊ីម មិនបានចូលរួម ដូចពេល​មុនៗ​​ឡើយ ព្រោះតែបញ្ហាសុខភាព ដោយជម្ងឺរបស់លោកកាន់តែដាប ឯវ័យក៏កាន់តែជរា។ នេះបើ​តាម​ការ​បញ្ជាក់ របស់លោក យឹម លាង ប្រធានអង្គរក្ស និង ជានាយករងខុទ្ទកាល័យ លោក ជា ស៊ីម នាពេល​កន្លងមក។

[...]
ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ពីកេ កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ ជំនាញ​ខាង​កាត់​សំណាញ់​ទី

ការកាត់យកសំណាញ់ទី នៃទីលានបាល់ទាត់ របស់កីឡាករ ហ្សេរ៉ា ពីកេ កាន់តែធ្វើឲ្យគេឯង ឆ្ងល់ឡើងហើយ។ កាលពីយប់ថ្ងៃសៅរ៍ ទី០៦ ខែមិថុនា បន្ទាប់ពីជ័យជំនះ របស់ក្រុមបាសឺឡូន ហើយក្រុមអ្នកមានបុណ្យ របស់​ប្រទេសអេស្ប៉ាញ លើក្រុម ជូវេនទូស (Juventus) របស់ប្រទេសអ៊ីតាលីរួច កីឡាករខ្សែរការពារ ពីកេ ដ៏ល្បី​ឈ្មោះ មិនបានចូលទៅអបអរសាទរ ជាមួយកីឡាកររួមក្រុមនោះទេ។ ប៉ុន្តែទស្សនិកជន នៅក្នុងពហុកីឡាដ្ឋាន អូឡាំពិក នៃរដ្ឋធានី ប៊ែរឡាំង ដែលមកទស្សនាការប្រកួត វគ្គផ្ដាច់ព្រ័ត្រ យកជើងឯកអ៊ឺរ៉ូប ឆ្នាំ២០១៥ រវាងក្រុម​ទាំងពីរ បែរជាបានឃើញកីឡាករ ពីកេ កំពុងកាត់សំណាញ់ទី យ៉ាងស្ងប់ស្ងៀមទៅវិញ។

ទម្លាប់ថ្មីនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ និងជាងថតរូបជាច្រើន ផ្តិតយករូបភាព មកផ្សាយ បង្កឲ្យចម្ងល់ មាន​កាន់តែខ្លាំងឡើង សម្រាប់ពិភពបាល់ទាត់។ អ្នកផងគិតថា [...]

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ចោទ​អភិបាល​រង​ស្រុក​ឆ្លូង ថា​បំពាន​ដី​ខ្លួន

ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ ចោទ​អភិបាល​រង​ស្រុក​ឆ្លូង ថា​បំពាន​ដី​ខ្លួន

សម្លេងស្រែកយំ ទួញសោក របស់ប្រជាកសិករមកពី ប្រាំភូមិ ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានបន្លឺឡើង នៅមុខរដ្ឋសភាជាតិ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងមកនេះ ដើម្បីថ្លែងរៀបរាប់ ពីទុក្ខព្រួយដែលអះអាងថា បុគ្គល​មានអំណាច បានរំលោភបំពាន និងប្លន់យកផ្ទះ ដីស្រែចំការរបស់ពួកគាត់។ នេះជាបញ្ហាដីធ្លីទំហំ ១៤៤ហិចតា  ដែលបានប៉ះពាល់ ទៅដល់ពលរដ្ឋកសិករ ប្រមាណជា ៦៥គ្រួសារ ហើយនៅតែរកដំណោះស្រាយមិនចេញ នៅ​ឡើយ។ រហូតមកដល់ពេលនេះ ពួកគាត់បានរៀបរាប់ទៀតថា អភិបាលរងស្រុក ឆ្លូង កំពុងដឹកនាំកម្លាំង មក​ធ្វើ​ការ​ឈូសឆាយ កំទេចផ្ទះសំបែង និងស្រែចំការ ព្រមទាំងចាប់ពលរដ្ឋ វាយនិងដាក់គុក នោះទៀត។

អ្នកស្រី កៅ ឆេង ពលរដ្ឋមួយរូប ក្នុងចំណោមពលរដ្ឋជាច្រើននាក់ ដែលធ្វើដំណើរពីស្រុកឆ្លូង ខេត្តក្រចេះ បាន​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមពលរដ្ឋទាំងអស់គ្នា ដែលឡើងមកដល់រាជធានីភ្នំពេញនេះ ចង់សុំ​ស្នើ​ឲ្យលោកនាយករដ្ឋមន្រ្តី ជួយអន្តរាគម [...]

បីសាច​ក្រហម ប៊ែលហ្សិក លត់​មាន់​គក​ម្ចាស់​ផ្ទះ មុន​អ៊ឺរ៉ូ២០១៦

សូមកុំភ្លេចថា ក្រុម«បីសាចក្រហម» រហស្សនាមរបស់ក្រុមបាល់ទាត់ ជំរើសជាតិនៃប្រទេសប៊ែលហ្សិក មាន​ចំណាត់​ថ្នាក់លេខ ២ នៅសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ ហើយចំណាត់ថ្នាក់នេះ មិនមែនគ្រាន់តែឲ្យ​ល្អ​មើលទេ ព្រោះក្រុមនេះទើបនឹងលត់ក្រុមមាន់គក របស់ប្រទេសបារាំង ដែលជាម្ចាស់ផ្ទះរៀបចំ​ការប្រកួត​ដណ្ដើម​ពាន​រង្វាន់អ៊ឺរ៉ូ ២០១៦ ក្នុងពេលខាងមុខ ជាមួយនឹងពិន្ទុ៤-៣។ នៅចំពោះក្រុមបីសាចក្រហម ដែល​មាន​ការ​រៀបចំ​ល្អ និងពូកែខាងបាល់ខ្ពស់ៗនោះ ក្រុមមាន់គកបារាំង បានប្រតិកម្មយឺតពេល ហើយរក​បាន​បី​គ្រាប់ យ៉ាង​ប្រហោងពោះ បន្ទាប់ពីមានការផ្លាស់ប្ដូរកីឡាករ ទាំងសងខាងជាងច្រើននាក់នោះមក។

រងការវាយបំបាក់ កាលពីឆ្នាំ២០១២ នៅចំពោះក្រុមហូឡង់ និងក្រុមក្រូអាស៊ី ក្រុមជម្រើសជាតិ របស់ប៊ែលហ្សិក តែងរងនូវការរិះគន់ថា មិន«ខ្មេះ»អ្វីឡើយ នៅចំពោះក្រុមបាល់ទាត់ ជម្រើសជាតិធំៗ ក្នុងលោក។ ប៉ុន្តែ​បន្ទាប់​ពី​ការប្រកួត ដណ្ដើមពានរង្វាន់ពិភពលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...