Posts in ‘សម្រាំងជាខេមរភាសា’ Category

ព្រឹទ្ធសភា៖ សាយ ឈុំ ​ជាប់​ជា​ប្រធាន- នៃ ប៉េណា អនុ​ប្រធាន​ទី១

ព្រឹទ្ធសភា៖ សាយ ឈុំ ​ជាប់​ជា​ប្រធាន- នៃ ប៉េណា អនុ​ប្រធាន​ទី១

ដូចតាមការគ្រោងទុក ប្រធានព្រឹទ្ធសភាថ្មី ត្រូវបានគណកម្មាធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភា ដាក់ឲ្យមានការ​បោះ​ឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១នៃព្រឹទ្ធសភា យ៉ាងទាន់ហន់ បន្ទាប់ពីអតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម បានទទួលមរណៈភាព ទើបតែបានមួយថ្ងៃមកនោះ។ ហើយការជ្រើសតាំងនេះ ក៏បានធ្វើឡើង មិនខុស​ប៉ុន្មាន ពីការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងពេលកន្លងមក ដែលថាបើ​អស់​ពី​លោក ជា​ ស៊ីម ទៅ រូបលោក (ហ៊ុន សែន) នឹងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោក សាយ ឈុំ នឹងក្លាយជាប្រធានព្រឹទ្ធសភានោះឡើយ។

ក្រោយការបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធានទី១ថ្មី នៃព្រឹទ្ធសភានេះ អ្នកសារព័ត៌មានបាន​សង្កេត​ឃើញ​ថា លទ្ធផលនៃការបោះឆ្នោតនោះ ត្រូវបានបិទប្រកាសជាសាធារណៈ លើជញ្ជាំងក្តាខៀន ដោយបាន​បញ្ជាក់ថា លោក សាយ ឈុំ ត្រូវបានជ្រើសតាំង ជាប់ជាប្រធានព្រឹទ្ធសភាថ្មី ក្រោមសម្លេង៥២ លើ៥២។ រីឯលោក នៃ ប៉េណា [...]

«ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាយ​លុយ​ជាតិ​លើស ១៤០%»

«ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចាយ​លុយ​ជាតិ​លើស ១៤០%»

តាមបណ្តាក្រសួងស្ថាប័ននានា ធ្វើការចាយវាយថវិការមិនដែលអស់។ ដោយឡែកសម្រាប់ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​វិញ បែរជាចាយមិនគ្រប់ ឬខ្វះទៅវិញ។ នេះជាប្រធានបទ ដែលសម័យប្រជុំលើកទី៤ ដើម្បី«ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីគ្រោះមហន្តរាយ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០១៤» របស់រដ្ឋសភាកម្ពុជា បានជជែកដេញដោល កាលពីថ្ងៃទី៨ ខែមិថុនានេះ។ លោក សុន ឆ័យ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានលើកជាសំនួរថា៖ «ក្រសួងផ្សេងៗ បាន​ចាយ​លុយតិច ហើយ​ចាយមិនអស់ទៀត។ (…) ខ្ញុំមិនដឹងថា ចាយមិនអស់លុយ ឬដោយសាររដ្ឋមិនឲ្យលុយ? (…) ហេតុអ្វី​វិស័យ​ចាំ​បាច់ បែរចំណាយតិចទៅវិញ? ចំណែកទីស្តីការគណៈរដ្ឋមន្ត្រី បែរជាចាយលើស ដល់ទៅ​១៤០​ភាគរយ។»

លោក សុន ឆ័យ ដែលជាអនុប្រធាន គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភាផងនោះ បាន​លើក​ឡើងថា សេចក្ដីព្រាងច្បាប់ [...]

«នរណា​យក​ថ្ម មក​ដាក់​កណ្ដាល​ផ្លូវ ឲ្យ​អញ​បើក​បុក?»

«នរណា​យក​ថ្ម មក​ដាក់​កណ្ដាល​ផ្លូវ ឲ្យ​អញ​បើក​បុក?»

បើស្រវឹង កុំបើកបរ ហើយបើបើកបរ កុំផឹកឲ្យស្រវឹង។ ការបើកបរទាំងស្រវឹង ជាទង្វើល្មើសច្បាប់ ហើយការ​បើក​បរទៅបុក ថ្មខណ្ឌចែកទ្រូងផ្លូវ ក៏ជាទង្វើ«បំផ្លាញទ្រព្យសម្បត្តិសាធារណៈដែរ»។ ប៉ុន្តែសួរថា តើអង្កាល់ទៅ ទើប​ច្បាប់អាចត្រូវគេអនុវត្តន៍ ទៅលើអ្នកបើកបរ ទាំងស្រវឹងទាំងនេះ?

នេះជាករណី បើកបរទាំងស្រវឹង មើលឃើញថ្មពុះចែកថ្នល់ ថាជាផ្លូវ បើកទៅបុក លុះត្រារបើកខ្ចាត់ខ្ចាយអស់។ សំណាងល្អ ដែលបានបើកឡាន ឡើងទ្រូងផ្លូវ ខ្ទេចទ្រូងផ្លូវ ឡានរងការខូចខាតខ្លះ តែម្ចាស់អ្នកបើកបរ នៅមាន​សុវត្តិភាពធម្មតា។ ហើយបុរសអ្នកបើកឡាន ដែលគេបានឃើញ បើកឡើងបុកទ្រូងផ្លូវនោះ ឈ្មោះ ឈ្មោះ អ៊ុន ចន្ថា បច្ចុប្បន្ន ជាអ្នកធ្វើការ នៅក្នុងក្រសួងពាណិជ្ជកម្ម។

សាក្សីដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចររាចរណ៍ បើកឡានបុកទ្រូង​ផ្លូវ​ពេញទំហឹងនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង៣០ នាទីយប់ថ្ងៃទ០៧ ឈានចូលថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៥ [...]

រួម​គ្នា​សំអាត​បរិស្ថាន ដើម្បី​ជិវិត និង​ការ​រស់​នៅ

រួម​គ្នា​សំអាត​បរិស្ថាន ដើម្បី​ជិវិត និង​ការ​រស់​នៅ

នៅតាមបណ្តាផ្លួវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនាម្សិលម៉ិញនេះ និស្សិត ព្រះសង្ឃ បាន​ដើរ​ប្រមូលនូវសំបកសេសសល់ ឬសំណល់សល់ពីការប្រើប្រាស់ ដោយបោះពង្រាយ ចោលតាមដងផ្លូវ។ ក្រៅ​ពីការដើរសំអាត ដើម្បីចូលរួមក្នុងទិវាបរិស្ថាននេះ ក្រុមយុវជន និងព្រះសង្ឃ ដែលមានគ្នារាប់រយនាក់ មាន​តាំង​បង្ហាញ នូវពាក្យស្លោកនានា ដូចជា «បរិស្ថានស្អាត ចាប់ផ្តើមពីខ្ញុំ, បរិស្ថានជាមូលដ្ឋាននៃជីវិត, ធនធាន​ធម្មជាតិ​យើង បរិស្ថានយើង ជីវិតយើង ព្រៃឈើជាដើមចម នៃដង្ហើមបរិស្ថាន»ជាដើម។

យុវជន ខេមរិន្ទ្រ ជានិស្សិតមួយរូប នៃសកម្មវិទន្យាល័យកសិកម្ម ឆ្នាំទី៣ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលយុវជនបានចូលរួម ក្នុងការសម្អាតបរិស្ថាន ក្នុង​រាជធានីភ្នំពេញ ដែលពោរពេញដោយសម្រាម និងខ្វះភាពអនាម័យ។ ក្នុងសកម្មភាពយុវជន មកពីអង្គការ​កុមារ​មេគង្គ ប្អូនបានចាត់ទុកថា សម្រាម ជាផ្នែកមួយ [...]

ជន​​បរទេស​​ស្លាប់​​ក្នុង​​ផ្ទះ៖ ធ្វើ​អត្តឃាត ឬ​ជា​ឃាតកម្ម?

ជន​​បរទេស​​ស្លាប់​​ក្នុង​​ផ្ទះ៖ ធ្វើ​អត្តឃាត ឬ​ជា​ឃាតកម្ម?

ករណី បុរសជនជាតិបរទេស ដេកស្ទើរអង្គុយ ស្លាប់នៅមាត់ទ្វាចូលផ្ទះ ត្រង់បង្អួចនេះ បានកើតឡើង ក្នុង​លំនៅ​ដ្ឋានជួលរបស់លោក ដែលបើកជាផ្ទះសំណាក់ ស្ថិតក្នុងក្រុមទី១៨ ផ្ទះលេខ ១៤២ ផ្លូវ ១៤៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ហានូ អីម៉ារី (Jokinnem Timo Hannu Ilmari) ជាជន​ជាតិ​ហ្វាំងឡង់ មានអាយុ ៤៩ ឆ្នាំ ដែលកំពុងប្រើប្រាស់លិខិតឆ្លងដែន លេខ PV០៩០៧០០៨ ត្រូវបានគេ​ស្គាល់​ថា ជាអ្នកជួលផ្ទះ បើកជាផ្ទះសំណាក់ ពីអ្នកស្រី គីម ហួរ អាយុ៣៧ឆ្នាំ នៅក្នុងទីតាំងខាងលើជាមួយស្វាមី។ បច្ចុប្បន្ន​អ្នកទាំងពីរ​ រស់នៅផ្ទះលេខ ៧៣Eo ផ្លូវ១៧២ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធខាងលើ បានបដិសេធមិនឆ្លើយតប ជាមួយអ្នកសារព័ត៌មាននោះទេ ហើយបាន​បិទទ្វារបង ចូលទៅទៅតាំងកើតហេតុ ដោយមិនផ្តល់ភាពលំអិតអ្វីច្រើនឡើយ។ អ្នកស្រី គីម ហួរ គ្រាន់តែ​បាន​និយាយថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...